គណៈប្រតិភូអារ៉ាបីសាអូឌីតសម្រេចបង្កើតកញ្ចប់មូលនិធិមនុស្សធម៏ ដើម្បីគាំពារសហគមន៏ខ្មែរឥស្លាម កាត់បន្ថយភាពក្រីក្រ

ចែករំលែក៖

ភ្នំពេញ៖ គណៈប្រតិភូមជ្ឈមណ្ឌលហាឡាល់ពិភពលោក របស់អារ៉ាបីសាអូឌីត ដឹកនាំដោយលោក Saad Alleyhani ជាប្រធាន ក្នុងដំណើទស្សនកិច្ចនៅកម្ពុជា បានសម្រេចចិត្ដ ចុះកិច្ចព្រមព្រាងបន្ទាន់មួយដោយពុំមានការព្រាងទុក ជាមួយគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាលោកសុះ កំរ៉ី ជាចាងហ្វាង និងជាតំណាងលោក អូស្មាន ហាស្សាន់ ស្ដី
ពីការ សម្រេចបង្កើតកញ្ចប់មូលនិធិមនុស្សធម៏របស់ខ្លួន ដើម្បីធ្វើការគៀងគរជំនួយសប្បុរសធម៌សម្រាប់ជួយគាំពារកិច្ចការអភិវឌ្ឍ គ្រប់វិស័យជូនសហគមន៍ខ្មែរឥស្លាម តាមរយៈគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងកាលពីរសៀលថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ២២ ធ្នូ ឆ្នាំ២០១៧ នៅស្នាក់ការកណ្ដាលចាងហ្វាង គណៈ ដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជាភ្នំពេញ ។
លោក Saad Alleyhani បានបញ្ជាក់ថា៖ ពិធីចុះហត្ថលេខាលើកកិច្ចព្រមព្រៀង បង្កើតមូលនិធិមនុស្សធម៏ នេះ បន្ទាប់ពីគណៈប្រតិភូ យើងបានសិក្សាស្វែងយល់ពីស្ថានភាពតម្រូវការជាក់ស្តែងរបស់សហគមន៍ខ្មែរឥស្លាម ដែលធ្វើអោយភាគីអារ៉ាបីសាអូឌីត ចាប់អារម្មណ៍ជាខ្លាំង ហើយសម្រេចចិត្តភ្លាមៗ ឆ្លើយតបនឹងសំណូមពររបស់ភាគីមេដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា។
លោក Saad Alleyhani បានលើកឡើងថា៖ សុខទុក្ខរបស់សាសនិកឥស្លាមនៅកម្ពុជា ក៏ដូចជានៅលើពិភព លោក ក៏ជាសុខទុក្ខរបស់អារ៉ាបីសាអូឌីតដែរ ព្រោះដើម កំណើតសាសនាឥស្លាមដែលបរិសុទ្ឋគឺមានប្រភព ចេញពីប្រទេសនេះ ហេតុនេះ យើងនឹងព្យាយាមគ្រប់មធ្យោបាយ ដើម្បីចូលរួមលើកស្ទួយភាពកង្វះខាតណាមួយដែលសហគមន៍ខ្មែរឥស្លាម តម្រូវការចាំបាច់ ដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅ និង ការអភិវឌ្ឍ ជូនសហគមន៍ និងសង្គមជាតិកម្ពុជាទាំងមូល។ លោកបន្តថា៖ ជាជំហានចាប់ផ្តើម បន្ទាប់ពីបង្កើតមូលនិធិខាងលើ គឺមជ្ឈមណ្ឌលហាឡាល់ ពិភពលោក នឹងផ្តើមការផ្សព្វផ្សាយរៃអង្គាសពី សមាជិកមជ្ឈមណ្ឌលតាមប្រព័ន្ឋទំនាក់ទំនងសង្គម និងបន្តផ្សព្វផ្សាយទៅដល់សប្បុរសជនជាតិអារ៉ាប់ និងអន្តរជាតិ ដែលជាភាគីដៃគូហាឡាល់ របស់ខ្លួន ទាំងស្ថាប័នរដ្ឋ ឯកជន និងអង្គការសប្បុរសជននានា ជាដើម។

លោក សុះ កំរ៉ី បានបញ្ជាក់ថា៖ ពិធីចុះហត្ថលេខា ខា ស្ដីពីបង្កើតមូលនិធិមនុស្សធម៏ សម្រាប់សហគមន៏ឥស្លាមនៅកម្ពុជា តាមរយៈមជ្ឈមណ្ឌលហាឡាល់ពិភពលោក នេះពិតជាបានយកចិត្ដទុដាក់ របស់ប្រជាជន នៃប្រទេសអារ៉ាបីសាអូឌីត ក៏ដូចជារាជរដ្ឋាភិបាលអារ៉ាបីសាអូឌីត មកលើសុខទុក្ខរបស់សហគមន៍ខ្មែរឥស្លាម ផងដែរ ។ លោក បន្ដថា៖ នេះមិនមែនជាលើកទីមួយទេ ដែលភាគី សប្បុរសជនអារ៉ាបីសាអូឌីត ទាំងស្ថាប័នរាជរដ្ឋាភិបាល អង្គការសមាគម និងក្រុមហ៊ុនឯកជន តែងតែងបានផ្តល់ជំនួយមនុស្សធម៌លើគ្រប់វិស័យដល់សហគមន៍នៅកម្ពុជា ជាក់ស្តែង រួមមាន ការឧបត្ថម្ភរ៉ាប់រងដល់ថ្នាក់ដឹកនាំសាសនា ឥស្លាមនៅកម្ពុជា ពី៣០ទៅ៤០នាក់រៀងរាល់ឆ្នាំ ក្នុងនាមជាភ្ញៀវកិត្តិយសរបស់ព្រះមហាក្សត្រអារ៉ាបីសាអូឌីត ដើម្បីទៅបំពេញធម្មយាត្រាហាជ្ជនៅទឹកដីម៉ាកះ ប្រទេសអារ៉ាបី សាអូឌីត ការផ្តល់ជំនួយមនុស្សធម៌លើផ្នែកអប់រំ ដូចជាផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅអារ៉ាបីសាអូឌីត និងសិក្សាក្នុងស្រុក កសាងមជ្ឈមណ្ឌលអប់រំ សាលា រៀន និងជំនួយសង្គ្រោះបន្ទាន់ផ្សេងៗ ជាដើម ៕

...

ដោយ៖ សំរិទ្ធ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print