អម្ពរ​ទេវី​ នឹងវិលមក​សម្តែ​ង​ភាព​យ​ន្ត​ភាគ​​ជាមួយទេព រិន្ទដារ៉ូជាថ្មី

ចែករំលែក៖

​ភ្នំពេញ៖ តារា​សម្តែ​ង​ស្រី​ល្បីឈ្មោះ​ ​អ្នកនា​ង អម្ពរ ទេវី និងវិលមកកម្ពុជាជាថ្មីដើម្បីចូលរួមថតភាពយន្តភាគថ្មីមួយដោយសម្តែងរួមជាមួយដៃគូចាស់លោក ទេព រិន្ទដារ៉ូ។ នាងនឹងធ្វើឲ្យមហាជនដែលធ្លាប់តាមដានភាពយន្តកាលពីអំឡុងទសវត្សទី៩០បាននឹកឃើញឡើងវិញពីទិដ្ឋភាពភាពយន្តខ្មែរនាសម័យនោះ។
អម្ពរទេវីបាន​ចូ​ល​រួ​ម​សម្តែ​ង​ភា​ព​យន្ត​ និង ​បទច​ម្រៀ​ងរ​ប​ស់​ផ​លិត​ក​ម្មថោ​ន​គឺរឿ​ង​”ទឹកចិ​ត្ត​ម្តា​យ​សម័​យ​ថ្មី” ហើយទ​ទួ​ល​បាន​កា​រ​គាំទ្រ​ច្រើន​ពីទ​ស្ស​និ​ក​ជន​គ្រ​ប់​ម​ជ្ឈដ្ឋា​ន។ តា​រា​សម្តែ​ង រូបនេះ ​នឹ​ង​វិ​លម​ក​កម្ពុ​ជា​ដើ​ម្បីថ​ត​ភា​ព​យន្ត​ភាគ​ថ្មីមួ​​​យ​របស់ផ​លិ​តក​ម្ម Red Picture ដើម្បីចា​ក់​ប​ញ្ចាំង​លើក​ញ្ច​ក់​ទូរ​ទ្ស​ន៍​C​TN​គឺរឿ​ង​”ឆន្ទា​”។ប្រភពពី​អ្ន​កសិ​ល្បៈ​ម្នាក់​បា​ន​បង្ហើ​បថា អ្នក​ស្រីអ​ម្ពរ ទេវី នឹង​វិ​លម​កក​ម្ពុ​ជាជា​ថ្មី​នៅ​ដើមឆ្នាំ​ក្រោ​យ​នេះ​ដើម្បី​ថត​ភាព​យ​ន្តភា​គថ្មី​មួ​យក្រោ​ម​ទុ​ន​ចំណា​យច្រើ​ន​សន្ធឹ​ក​សន្ធាប់។ ប្រភ​ព​ប​ន្ត​ថាអ្ន​ក​ស្រី​នឹង​វិ​ល​ម​ក​កាន់​តំ​ណែ​ងជា​តួ​អង្គ​ម្តា​យ ដោយ​ស​ម្តែ​ងរួ​ម​ជាមួ​យ​លោក​ ទេ​ព​ រិន្ទដារ៉ូ ជាដៃ​គូ​ចាស់។ ប្រភព​ប​ន្តថា​ ផលិតក​ម្ម​អា​ចចំណា​យថ្លៃ​ថ​តស​ម្រា​ប់​អ្នក​ស្រី​រា​ប់​ម៉ឺ​នដុ​ល្លា​រ​អាមេរិក លើសអ​ស់​តម្លៃ​ខ្លួ​នតួ​ឯ​ក​សម្តែ​ង​ក្នុ​​ង​រឿ​ង​នេះដោ​យថែ​ម​ទាំ​ង​ជួលសណ្ឋាគា​រក​ម្រិ​ត​ផ្កាយ​​៥​ អាហារ​ សំលៀក​បំពាក់ ការ​ធ្វើដំ​​ណើ​រ​ស​ម្រួល​ដល់​កា​រស្នា​ក់​នៅ​ជាង​មួ​យខែរ​ប​​ស់​អ្នក​ស្រីដើម្បីថតភាពយន្តមួយនេះ។
ទោះជាយ៉ាងណា​ចា​ង​​​ហ្វាងផ​លិ​តកម្ម Red Picture លោក​ឌៀប សុវណ្ណា​រ៉ា បាន ឱ្យដឹ​ងថា​ រឿង “ឆន្ទា” ដែល​កំពុ​ង​ត្រៀម​ដំ​ណើរ​កា​រ​ផលិត ដើម្បី​ចាក់​ផ្សា​យតា​ម​​កញ្ចក់ទូ​រទ​ស្ស​ន៍ CTN ពិតជា​បា​នទា​ក់​ទង​ច​ង់​​បាន​អ្ន​ក​នា​​ងអម្ពរ ទេវី ឱ្យមក​ស​ម្តែ​ងប៉ះ​គ្នា​ជាមួ​យ​លោក​ទេព​ រិនដារ៉ូ ដែល​ជា​ដៃគូ​សម្តែង​​ចាស់​រ​បស់​ពួ​កគា​ត់មែ​ន ប៉ុន្តែ មក​ទ​ល់​ពេល​នេះ​ មិនទា​ន់ច្បា​ស់​កា​រ​នៅឡើ​យ​ទេ​ ពោល​គឺកំ​ពុ​ង​ស្ថិ​ត​នៅ​ក្នុង​កា​រ​ទាក់ទង​ចរ​ចា។ លោក​ថាមិ​ន​ទាន់ច្បាស់លា​ស់​នេះហើ​យ​ទើប​លោ​ក​ស្នើមិ​ន​ធ្វើ​ការ​ប​ក​ស្រា​យច្រើ​ន​ បូករួ​មទាំ​ង​ទុន​ចំ​ណា​យ ​និងថ្លៃខ្លួ​ន​តារា​ស​ម្តែ​ងក្នុ​ង​ភាព​យ​ន្ត​ភាគ​​នេះ​ជា​ដើម​។ ប៉ុន្តែលោក​ថា​ប្រ​សិ​នបើ​គ​ម្រោ​​ងអញ្ជើ​ញ​តា​រាស​ម្តែ​ង​ស្រី​រូ​បនេះ​ម​ក​ស​ម្តែង​បា​នដូច​កា​រ​គ្រោង​ទុ​កវា​គឺជា​រឿ​ង​ល្អ និង​អាច​ធ្វើភាពយន្ត​នេះ​កា​ន់តែ​ល្បី​ល្បា​ញ​ទ្វេឡើ​ង​។
គេចាំបានថា​បច្ចុប្ប​ន្ន​អ​តីតា​រា​សម្តែង អម្ពរ​ទេ​វីកំ​ពុ​ង​រស់​នៅ ទីក្រុង​ Tacoma រដ្ឋ Washington ជាមួយ​កូ​នពី​រ​នាក់​គឺ​កូន​ប្រុស​ប​ង​ឈ្មោះ​ភិរុ​ណ ឥន្ទបុ​ត្រ អាយុ១​៤ឆ្នាំ និងកូ​ន​ស្រីឈ្មោះភិ​រុណ លក្ស្មីទេវី អាយុ៦ឆ្នាំ។ នៅ​ចុងទស​វ​ត្សរ៍​ឆ្នាំ៨០ និងក្នុ​ង​ទស​វត្ស​រ៍​ឆ្នាំ៩​០ ស្នា​ដៃស​ម្តែ​ងខ្សែ​ភា​ពយ​ន្ត​រ​បស់អ្ន​កនា​ង​អម្ពរ ទេវី បាន​សម្ដែ​ង​មិ​នតិ​ចជាង​១០​០រឿង​នោះទេ ដោយ​រឿង​ល្បី​ៗ​រួម​​មា​ន ​រឿង «សម្ដីចុងក្រោយ» រឿង «ឆ្អឹងអណ្ដែត» រឿង «ចុងស្រល់» និងរឿង «ជើងមេឃដាច់ស្រយាល»ជាដើម៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print