ជិះម៉ូតូដេញកាប់គ្នាទាំងកណ្ដាលថ្ងៃអ្នកឈ្មះរត់ចោលស្រុកអ្នករបួសចូលមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យុវជន ១ក្រុមមានចំនួន ៣នាក់មធ្យោបាយធ្វើដំណើររួមគ្នាដោយម៉ូតូ ១គ្រឿង បានរងរបួសធ្ងន់ចំនួន ២នាក់ក្រោមអំណាចដ៍មុតស្រួចនៃផ្លែដាវសាមូរ៉ៃ របស់ជន ១ក្រុមទៀតមានចំនួន ៣នាក់ដូចគ្នាជិះម៉ូតូដេញតាមកាប់ប្រហា នៅលើកំណាត់ផ្លូវជាតិលេខ៥ទាំងកណ្ដាលថ្ងៃ។

ហេតុការណ៍ក្មេងទំនើង ២ក្រុមបានធ្វើសកម្មភាពបើកឆាកប្រយុទ្ធយ៉ាងអនាធិបតេយ្យខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលក្បាលត្រាចបានឲ្យដឹងថា ជនរងរបួសទី១ ឈ្មោះ សែម បូរ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រាំងវែង ឃុំស្នាអន្សា ស្រុកក្រគរ(របស់ធ្ងន់) និងទីទី២ ឈ្មោះ សឹុម មាន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបេង ឃុំស្នាអន្សា ស្រុកក្រគរ(របស់ធ្ងន់) អ្នកទាំង ២នាក់បានធ្វើដំដោយម៉ូតូម៉ាក ស្កូពី ពណ៏ស ពាក់ស្លាកលេខ ពោធិ៍សាត់ 1F 4644 បើកបរដោយឈ្មោះ លាវ ដេវីត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយគ្នា(មិនរងរបួសទេ)។

ប្រភពព័ត៌មានខាងលើបន្តថា យុវជនទាំង ៣នាក់បានជិះម៉ូតូរួមគ្នាចេញពីមូលដ្ឋានក្នុងគោលបំណងទៅមើលបាលទាត់ នៅសាលាអនុវិទ្យាល័យព្រះសីហនុក្រគរ លុះទៅដល់ខាងមុខមិនទាន់ទាំងបានចូលក្នុងសាលាផង ក៍ត្រូវយុវជន ១ក្រុមមានគ្នាចំនួន ៣នាក់ជិះម៉ូតូ ១គ្រឿងម៉ាក Nix ប្រដាប់ដោយដាវសាមូរ៉ៃជាអាវុធ ដេញកាប់រហូតដល់ចំណុចកើតហេតុខាងលើរួចជិះម៉ូតូគេចបាត់អស់។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ភ្លាមៗនោះយុវជនរងរបួសត្រូវបានគេបញ្ជូនមកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកក្រុមជនបង្កទោសជាយ៉ាងណាក្តីមិនអាចគេចផុតពីសំណាញ់ច្បាប់បាននោះឡើយ ព្រោះបានកំណត់អត្តសញ្ញាណ និងអាស័យដ្ឋានយ៉ាងច្បាស់លាស់អស់ហើយនោះដែរ គ្រាន់តែបែបសត្វកុកភ្លេចជុងតែប៉ុណ្ណោះតែជុងមិនភ្លេចសត្វកុកនោះឡើយ៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print