ភ្លើង​ឆេះ​នៅ​ក្នុង​បា​ ស្លាប់​ និង​របួស​មនុស្ស​ជិត​១០០​នាក់​នៅ​ឥណ្ឌូ​នេ​ស៊ី

ចែករំលែក៖

​ភ្លើង​បាន​ឆាបឆេះ​បា​ និង​ខារ៉ាអូខេ​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​ Manado​ ភាគ​ខាងកើត​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​កាលពី​ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០១៥​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​១៧នាក់​ និង​៧៣​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​ និង​ស្រាល​ ។​

People wait to identify the bodies of their relatives among the victims of a karaoke fire, at a hospital in Manado, North Sulawesi, Indonesia, Sunday, Oct. 25, 2015. More than a dozen of people were killed in the fire that raced through a packed karaoke bar early Sunday on Indonesia's Sulawesi island, and tens others were hospitalized for smoke inhalation. (AP Photo/Ronny Adolof Buol)

​លោក​ Max​ Tatahede​ ប្រធាន​គ្រប់គ្រង​មហន្តរាយ​របស់​ឥណ្ឌូ​នេ​ស៊ី​បាន​ថ្លែង​ថា​ អគ្គិភ័យ​បាន​ចាប់ផ្តើម​ឆេះ​នៅ​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ ម៉ោង​នៅ​ក្នុង​តំបន់​ ថ្ងៃ​ទី​២៥​ ខែតុលា​ ស្ថិត​នៅ​ជាន់​ទី​ពីរ​ទីតាំង​កម្សាន្ត​ បា​ និង​ខារ៉ាអូខេ​ តាម​បណ្តោយ​ផ្លូវ​ Boulevard​ ។​

​ជន​រង​គ្រោះ​បាន​ជាប់​គាំង​នៅ​ជាន់​ទី​២​ និង​ជាន់​ទី​បី​នៃ​អគារ​កម្សាន្ត​នេះ​ ប៉ុន្តែ​នៅ​ជាន់​ទី​៣​រង​គ្រោះ​ជាន់​ជាងគេ​។​ ជន​រង​គ្រោះ​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​ការ​ថប់ដង្ហើម​ ។​ អាជ្ញាធរ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​បណ្តាល​ឲ្យ​ហេតុការណ៍​កើតឡើង​នៅឡើយ​ទេ​ ។​ ជន​រង​គ្រោះ​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដែល​នៅ​ជិត​កន្លែង​កើតហេតុ​ ៕​

sewe

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print