ខេត្ដកំពង់ធំ៖ ដីកម្មសិទ្ធិសហគមន៍ អ្នកកាប់ជ្រូកគោក្របី២៦គ្រួសារស្មើនឹង២៧ម៉ែត្រគុណ១៦១ម៉ែត្រ ស្ថិតនៅក្នុង ភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុង ស្ទឹងសែន ខេត្ដកំពង់ធំ ត្រូវបានអាជីវករ ចោទថាប្រធានមន្ទីរកសិកម្មខេត្ដកំពង់ធំត្រូវគ្នាជាមួយក្រុមហ៊ុនតូវហៃរំលោភយកលក់ឱ្យឈ្មួញ ។ ខណៈដែលក្រសួងមហា ផ្ទៃបានសម្រេចប្រគល់ឱ្យដីនេះទៅឱ្យ ឈ្មោះឈាវឈួនជាតំណាងសមាគម ទាំង២៦គ្រួសារនៅក្រុងស្ទឹងសែនខេត្ដ កំពង់ធំ ។
នៅថ្ងៃចុងសបា្ដហ៍នេះប្រជាពលរដ្ឋ ចំនួន២៦គ្រួសារ រស់នៅសង្កាត់ព្រៃ តាហ៊ូ ក្រុងស្ទឹងសែន ខេត្ដកំពង់ធំបាន នាំគ្នាតវ៉ាយកដីរបស់ពួកគាត់វិញដែលបានលុយគ្នាទិញពីឈ្មោះ ទូច ទេស តាំង ពីឆ្នាំ១៩៩២មកម្លេះតែបែរជាអាជ្ញាធរ ខេត្ដកំពង់ធំមិនដោះស្រាយឱ្យពួកគាត់ ។ ជាមួយគ្នានេះដែរ លោកទូចទេសជា ម្ចាស់កម្មសិទ្ធិដីតាំងពីបុរាណបានបំភ្លឺ នៅថ្ងៃនោះថាលោកបានលក់ដី១កន្លែង នេះឱ្យឈ្មោះឈាវ ឈួន ជាតំណាងប្រជា ពលរដ្ឋទាំង២៦គ្រួសារក្នុងតម្លៃមាស ២៦តម្លឹងកន្លះតាំងពីឆ្នាំ១៩៩២ម្ល៉េះទាំងចាក់ដីនិងសាងសង់ផង ។ ចំណែកតំណាង សមាគមទាំង២៦គ្រួសារលោក ឈាវ ឈួនបានប្រាប់អ្នកសារព័ត៌មានថាលោក បានទិញដីនេះនៅចុងឆ្នាំ១៩៩២ បន្ទាប់ពី ទីសត្ដឃាតចាស់មុននៅផ្សារចាស់ឃុំ កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្ដកំពង់ធំ ដើម្បីយកដីនេះធ្វើជាទីតាំងកន្លែងទីសត្ដឃាតថ្មីមកដល់សព្វថ្ងៃនេះហើយបានរៃលុយគ្នាក្នុងម្នាក់ៗ១តំម្លឹងមាស សរុប ទាំងថ្លៃដីនិងថ្លៃសង់កន្លែងផងអស់ចំនួន២៦តម្លឹងកន្លះរហូតមកដល់សព្វថ្ងៃដី មួយកន្លែងនេះបុកចំផ្លូវអាស៊ានថ្មីធ្វើឱ្យដីនេះមានតម្លៃខ្ពស់ខ្លាំង ។
ពាក់ព័ន្ធការតវ៉ានេះលោកសុខ លូ អភិបាលរងខេត្ដកំពង់ធំមានប្រសាសន៍ថាដីនេះមានបញ្ហាយូរណាស់មកហើយ ដោយប្រជាពលរដ្ឋទាំងនោះបានទិញដី សម្រាប់ធ្វើទីសត្ដឃាតរបៀបវិនិយោគ ហើយមានកុងត្រា ។ ម្យ៉ាងវិញទៀត តុលាការកំពូលបានចេញសាលក្រម សម្រេចដីមួយកន្លែងនេះឱ្យទៅរដ្ឋ លុះ ត្រាលុបសាលក្រមនេះទើបលោកអនុវត្ដតាម ។ ប្រជាពលរដ្ឋបានរិះគន់ទៅលើ អាជ្ញាធរខេត្ដកំពង់ធំថា ប្រសិនបើដី នេះជាដីរដ្ឋ តើហេតុអ្វីបានជាអាជ្ញាធរ មិនប្រគល់ដីនេះឱ្យមកប្រជាពលរដ្ឋវិញ បែរជាយកដីនេះទៅប្រគល់ឱ្យមន្ទីរ កសិកម្មទៅវិញ?
ប្រជាពលរដ្នបានសំណូមពរដល់ សម្ដេចតេជោហ៊ុន សែន ជួយរកយុត្ដិធម៌ និងជួយដោះស្រាយប្រគល់ដីនេះឱ្យប្រជាពលរដ្នជាកម្មសិទ្ធិវិញឬសងជាសំណង វិញក៏បាន ៕
ដោយ៖ ប៊ុន រិទ្ធី