ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សេត​វិមាន​

ចែករំលែក៖

​កាលពី​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៥​ ប្រធានាធិបតី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ លោក​ Joko​ Widodo​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សេត​វិមាន​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​សម​ភាគី​ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​បា​រ៉ា​ក់​អូ​បា​ម៉ា​ ។​

ST_20151024_TKJOKO24_1785798

​ដំណើរ​ទស្សនកិច្ច​នៅ​ពេល​នេះ​ត្រូវ​គេ​រំពឹង​ភាគច្រើន​ផ្តោត​ទៅ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ និង​វិនិយោគ​ ប៉ុន្តែ​បញ្ហា​ផ្សេងៗ​ទៀត​ ដូច​ជា​បញ្ហា​សន្តិសុខ​ និង​សិទ្ធិ​មនុស្ស​ក៏​ជា​ប្រធានបទ​ផង​ដែរ​អំឡុង​ពេល​លោក​ Joko​ Widodo​ ជួប​ជាមួយ​លោក​អូ​បា​ម៉ា​ នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​នោះ​ ។​

​សេត​វិមាន​មិន​ទាន់​បញ្ចេញ​ប្រាប់​ជា​សាធារណៈ​អំពី​របៀបវារៈ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​នៅឡើយ​ទេ​ ប៉ុ​ន្ត​បុគ្គលិក​រដ្ឋការ​លោក​អូ​បា​ម៉ា​ បាន​ថ្លែង​ថា​ ដំណើរ​ទស្សនកិច្ច​ក្នុង​នាម​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​នា​ពេល​នេះ​ ជា​ឱកាសល្អ​ប្រសើរ​សម្រាប់​អា​មេ​រិ​ក​ និង​ឥណ្ឌូ​នេ​ស៊ីក្នុង​ការ​បង្កើន​ដៃគូ​មិត្តភាព​ជាមួយ​គ្នា​ឲ្យ​កាន់តែ​ខ្លាំងក្លា​ជាង​មុន​ទៀត​ ។​

​លោក​ Widodo​ ឬ​ត្រូវ​គេ​ស្គាល់​ថា​ Jokowi​ នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នោះ​បាន​ប្រឈម​មុខ​បញ្ហា​លំបាក​នៅ​ក្នុង​ការ​ដឹកនាំ​រយៈពេល​មួយ​ឆ្នាំ​របស់​លោក​ ហើយ​បញ្ហា​ទាំងនោះ​ ទំនងជា​ប្រធានបទ​ច​ម្ប​ក្នុង​ការ​ពិភាក្សា​និង​សន្ទនា​គ្នា​អំឡុង​ពេល​ជូ​ប​ប្រជុំ​ជាមួយ​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា​ ។​

​ការ​ប្រែប្រួល​អាកាសធាតុ​ ទំនងជា​អាទិភាព​ចម្បង​ផង​ដែរ​ក្នុង​របៀបវារៈ​ដែល​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ត្រូវ​ប្រឈម​ជាមួយ​ភ្លើង​ឆេះ​ព្រៃ​ ហើយ​ធ្វើ​ឲ្យ​តំបន់​ទាំងមូល​ញាំញី​ដោយ​ផ្សែង​អ័ព្ទ​ ។​

​ប្រធានាធិបតី​អា​មេ​រិ​ក​ធ្លាប់​បាន​រស់នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​រយៈពេល​៥​ឆ្នាំ​ ខណៈ​ដែល​លោក​នៅ​ជា​កុមារភាព​ ។​ វា​ជា​ការ​ងាយស្រួល​បន្ថែម​ទៀត​សម្រាប់​មេដឹកនាំ​ទាំង​ពីរ​ពិភាក្សា​ត្រង់​ទៅ​ត្រង់​មក​ ហើយ​ការ​មាន​ជំនឿ​ទុកចិត្ត​គ្នា​ពិតជា​រឿង​សំខាន់​ និង​ជា​ការ​ធ្វើ​ឲ្យ​ចំណង​ដៃគូ​មិត្ត​កាន់តែ​ខ្លាំងក្លា​ឡើង​ថែម​ទៀត​ ។​

​ដំណើរ​ទស្សនកិច្ច​របស់​លោក​ Widodo​ នៅ​ពេល​នេះ​គឺ​មានការ​សំចត​នៅ​តំបន់​ Silicon​ Valley​ ទី​ដែល​លោក​នឹង​ចូល​ទៅ​ទស្សនា​ក្រុមហ៊ុន​ Google​ និង​ក្រុម​ Apple​ ផង​ដែរ​ក្នុង​គោលបំណង​ទាក់ទាញ​ឲ្យ​មានការ​ពង្រីក​ប្រព័ន្ធ​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ៕​

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print