រថយន្តបុកម៉ូតូបណ្ដាលឲ្យមនុស្សប្រុស-ស្រី៤នាក់ស្លាប់យ៉ាងអណោចអធ័ម

ចែករំលែក៖

ខេត្តកណ្ដាលៈ មនុស្សប្រុស-ស្រីក្មេងចាស់៤នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធ័មនៅកន្លែងកើតហេតុ ខណៈជិះម៉ូតូឌុបគ្នាវ៉ាជែងរថយន្តបើកនៅខាងមុខស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ត្រូវរថយន្មួយគ្រឿងទៀតបើកច្រាស់ទិសគ្នាមិនប្រកាន់ស្ដាំបុកពីមុខពេញមួយទំហឹង កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០១៧ លើកណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១-២ ស្ថិតក្នុងភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល
ខេត្តកណ្ដាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតមានឈ្មោះ ម៉ន ជីមី ភេទប្រុស អាយុ២៦ឆ្នាំ មុខរប កម្មករ ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CW-4614 រួមដំណើរគ្នា៣នាក់ ទី១-ឈ្មោះ ហៀង គឹមសាន ភេទស្រី អាយុ២៤ឆ្នាំ មុខរបកម្មករ ត្រូវជាប្រពន្ធ (ស្លាប់) ទី២-ឈ្មោះ ម៉ន សម្បត្តិ អាយុ០២ឆ្នាំ ត្រូវជាកូន ក្នុងបន្ទុក (ស្លាប់)និងទី៣-ឈ្មោះ ខេម ស្រីម៉ី អាយុ ០៩ឆ្នាំ ត្រូវជាក្មួុយ (ស្លាប់ ។

ជនរងគ្រោះទាំង៤មានទីលំនៅភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្ដាល ។ ចំណែករថយន្តម៉ាកនីសសាន់ ធុនធំប្រភេទបែន ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1A-2777 បើកបរដោយឈ្មោះ សេង ចាន់ឌឿន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិព្រពាំងស្យា ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ់ ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះទាំង៤នាក់ជិះម៉ូតូឌុបគ្នាតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីត្បូងទៅជើង លុះជិះមកដល់ចំណុចកើតហេតុស្រាប់តែជនរងគ្រោះបានបន្ថែមល្បឿនវ៉ាជែងរថយន្តដែលបើកស្របទិសគ្នានៅខាងមុខដែលជាតំបន់គ្រោះថ្នាក់ ខណៈដែលកំពុងតែវ៉ាជែងក៏មានរថយន្តម៉ានីសាន់ ពាក់ស្លាកលេខភ្នំពេញ1A-2777 ដែលបើកក្នុងទិសដៅច្រាសគ្នាដោយល្បឿនលឿនមិនប្រយ័ត្ននិងមិនប្រកាន់ស្ដាំ ក៏បុកជាមួយម៉ូតូជនរងគ្រោះចំពីមុខពេញមួយទំហឹង បណ្ដាលឲ្យស្លាប់ទាំង៤នាក់រណូករណែលយ៉ាងអណោចអធ័មនៅនឹងកន្លែងកើតហេតុ រីឯអ្នកបើកបររយន្តត្រូវបានឃាត់ខ្លួន ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញបានចុះមកធ្វើការអន្តរាគមន៏ ពិនិត្យនិងវាស់វែងកន្លែងកើតហេតុ រួចបញ្ជាក់ថា ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្តមិនប្រកាន់ស្ដាំ និងអ្នកបើកបរម៉ូតូ បើកបរក្នុងល្បឿនលឿនទើបបានជាមានរឿងហេតុនេះកើតឡើង ។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯមធ្យបាយពាក់ព័ន្ធនិងអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print