អង្គភាពប្រឆាំងអំពើពុករលួយបើកសិក្ខាសាលាស្តីពី៖ «អ្នកសារព័ត៍មាន និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ»

ចែករំលែក៖

ភ្នំពេញ៖ នៅអង្គភាពប្រឆាំងអំពើពុករលួយ នាព្រឹកថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ បានបើកសិក្ខាសាលាស្តីពី៖ «អ្នកសារព័ត៍មាន និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ» មានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ កងកម្លាំងសមត្ថកិច្ចមួយចំនួន និងអ្នកសារព័ត៍មាន តំណាងអោយអង្គភាពជាច្រើនស្ថាប័ន ហើយ កម្មវិធីសិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
លោកបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងនិងពន្យល់ធ្វើបទបង្ហាញស្តីពី៖ «ទិដ្ឋភាពទូទៅនៃច្បាប់ នៃការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ក្នុងនោះ លោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏បានអញ្ជើញឡើងធ្វើបទបង្ហាញស្តីពី៖ «បទល្មើសពុករលួយ និងអំណាចសើបអង្កេត របស់អង្គភាពប្រឆាំងអំពើពុករលួយ។
សិក្ខាសាលានេះមានអត្ថប្រយោជន៍ខ្ពស់ក្នុងការចូលរួមក្នុងសមរភូមិដើម្បីលុបបំបាត់នូវអំពើពុករលួយ ក៏ដូចជាការជាប់ទោសទណ្ឌនៃការប្រព្រឹត្តអំពើពុករលួយ ខណះប្រទេសជាតិគ្រប់គ្រងដោយច្បាប់ និងតម្រូវអោយមានសិទ្ធទទួលខុសត្រូវតាមផ្លូវច្បាប់ស្មើៗគ្នា៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print