អ្នកធ្វើដំណើរតាមសមុទ្រគួរផ្អាកសកម្មភាព ខណៈព្យុះឈ្មោះ តឹមប៊ិន នឹងបង្កឲ្យព្រះរាជាណាចក្រកម្ពុជា មានខ្យល់បោកបក់ខ្លាំង លាយឡំជាមួយភ្លៀងខ្លាំង និងភ្លៀងធ្លាក់ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស 

ចែករំលែក៖

ភ្នំពេញ ៖ ព្រះរាជាណាចក្រកម្ពុជានឹងរងដោយព្យុះឈ្មោះ តឹមប៊ិន (TEMBIN) បង្កឲ្យមានខ្យល់បោកបក់ខ្លាំង លាយឡំជាមួយភ្លៀងខ្លាំង នៅលើផ្ទៃសមុទ្រ និងតំបន់ឆ្នេរ ព្រមទាំងធ្វើឲ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃទី២៦-២៨ ខែធ្នូ ឆ្នាំ២០១៧ ។

នេះបើយោងតាមមន្រ្តីក្រសួងធនធានទឹកចេញសេចក្តីជូនដំណឹងបន្ថែម ចុះនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ព្យាករបង្ហាញថា ព្យុះតឹមប៊ិន នឹងធ្វើដំណើរមកដល់ឆ្នេរប្រទេសវៀតណាមនៅល្ងាចថ្ងៃទី២៥ ខែធ្នូ រួចបន្តដំណើរមកកាន់តំបន់ដីសណ្តរទន្លេមេគង្គ ក្នុងប្រទេសវៀតណាម ។ ព្យុះតឹមប៊ិន នឹងវិវត្តខ្លួនទៅជាព្យុះទីហ្វុងកម្រិតទី១​។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ក៏បានអំពាវដល់អ្នកដំណើរតាមសមុទ្រ ពិសេសចំពោះបងប្អូនប្រជានេសាទ គួរផ្អាកសកម្មភាព ចាប់ពីល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ រហូតដល់ស្ថានភាពអាកាសធាតុបានល្អប្រសើរឡើងវិញ ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print