បើករថយន្តបុកគេពីក្រោយស្លាប់ គេចបាត់ពីការទទួលខុសត្រូវ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានរថយន្តបុកពីក្រោយបណ្តាលឲ្យស្លាប់នៅ នឹងកន្លែងកើតហេតុ ត្រង់ចំណុចឡូតិ៍កៅស៊ូ ៦.១២A និង៧.១២D លើផ្លូវក្រាលកៅស៊ូបំបែក ជាបួន ស្ថិតនៅភូមិ៦.១០ សង្កាត់វិហាលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

ប្រជាពលរដ្ឋបានឲ្យដឹងថា ការប្រទះឃើញហេតុការណ៍ខាងលើ កាលពីវេលាម៉ោង៦និង ៤០នាទី ល្ងាចថ្ងៃអាទិត្យ ៧កើត ខែបុស្សឆ្នាំរកា ព.ស២៥៦១ ត្រូវនិងថ្ងៃទី២៤-១២-២០១៧ ។

ប្រជាពលរដ្ឋបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក បានបុកជនរងគ្រោះជិះម៉ូតូពីក្រោយ ។ បន្ទាប់ពីកើតហេតុរថយន្តបានបន្ថែមល្បឿនគេច បាត់ស្រមោល ។ ចំណែកសពជនរងគ្រោះក៏មិនដឹងស្គាល់អត្តសញ្ញាណផងដែរ ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print