វ៉ាស៊ីនតោនៈ ទីភ្នាក់ងារ Xinhua បានចុះផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៥ ខែធ្នូនេះថា មានមនុស្សមួយចំនួនបានស្លាប់ ក្រោយហេតុការណ៍ធ្លាក់យន្តហោះធុនតូចចំនួន១គ្រឿង ដែលជាប្រភេទយន្តហោះម៉ាស៊ីន២ នៅភាគខាងកើតក្រុង Tampa នៅរដ្ឋផ្លរីដា (Florida) សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។
ប៉ូលិសបានឲ្យដឹងថា យន្តហោះនេះបានហោះចេញពីអាកាសយានដ្ឋានក្រុង Bartow ចម្ងាយប្រមាណ៦៤គីឡូម៉ែត្រ ស្ថិតនៅភាគខាងកើតនៃក្រុង Tampa នៅវេលាម៉ោងប្រមាណ ៧និង១៥នាទីព្រឹក។
គេគ្រាន់តែបានដឹងថា មេឃបានចុះអ័ព្ទយ៉ាងក្រាស់ ហើយគ្រានោះដែរ យន្តហោះបានធ្លាក់ និងផ្ទុះឆេះ។
តែមិនទាន់បញ្ជាក់ច្បាស់អំពីមូលហេតុពិតប្រាកដថា ឧបទ្ទវេហតុនៃការធ្លាក់យន្តហោះនោះបែបណានោះទេ ទន្ទឹមនឹងនេះដែរ ក្រុមអាជ្ញាធររដ្ឋផ្លរីដា កំពុងតែធ្វើការស៊ើបអង្កេតទៅលើរឿងនេះ៕ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា មនុស្ស ០៥នាក់ ក្នុងនោះមាន ០៤នាក់ ជាសមាជិកគ្រួសារតែមួយបានស្លាប់បាត់បង់ជីវិត នៅពេលយន្ដហោះរបស់ ពួកគេបានធ្លាក់ក្រោយហោះឡើងបានបន្តិច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមស្ថានីយទូរទស្សន៍ CNN ហេតុការណ៍ធ្លាក់យន្ដហោះនេះបានកើតឡើង កាលពីព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅសហរដ្ឋអាមេរិក) នៅឯអាកាសដ្ឋានមួយក្នុងនៃទីក្រុង Tampa នៃរដ្ឋផ្លូរីដា។ CNN បានបន្ថែមដែរថា យន្ដហោះនេះជាប្រភេទយន្ដហោះធុនតូច Cessna 340 បានហោះចេញពីអាកាសយានដ្ឋាននេះក្នុងចំងាយ ៦៤គីឡូម៉ែត្រ ប៉ុន្តែស្រាប់តែធា្លក់ និងបណ្ដាលឱ្យផ្ទុះឆេះតែម្តង។
គួរបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់ធ្លាក់យន្ដហោះនេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ ខណៈប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់អះអាងថា មូលហេតុធ្លាក់នេះ អាចបណ្ដាលមកពីកត្តាអាកាសធាតុ៕
...