ចៅក្រមសម្រេចចេញដីការឃុំខ្លួន, តៃកុងរថយន្តបែន បើកបុកម៉ូតូស្លាប់មួយគ្រួសារនៅស្រុកអង្គស្នួល បណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល៖ លោក​ ទី​ សំណាង​ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល​ នៅល្ងាចថ្ងៃទី២៥​ ខែធ្នូ​ ឆ្នាំ២០១៧​ នេះ​ ចេញដីកាឃុំខ្លួនយុវជនម្នាក់ដែលបើករថយន្តបុកម៉ូតូបណ្តាលឱ្យមនុស្សបួននាក់ស្លាប់នៅស្រុកអង្គស្នួល​ ។

មន្ត្រីតុលាការ​ ថ្លែងថា​ យុវជនរូបនេះឈ្មោះ​ សេង ចាន់ឌឿន អាយុ២៣ឆ្នាំ ត្រូវបានលោក​ សូ​ សុវិទ្យា​ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល​ ចោទប្រកាន់ពីបទ”បើកបរធ្វេសប្រហែល​ ខ្ជីខ្ជា​ មិនប្រុងប្រយ័ត្ន​ ឬ​ មិនគោរពកាតព្វកិច្ច​ បណ្តាលឱ្យស្លាប់អ្នកដទៃ​”​តាមមាត្រា៨៥ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​។

សូមជម្រាបថា: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង គួរអោយរន្ទត់ ខណះដែលរថយន្តបែន បើកបុកម៉ូតូ ចំយ៉ាងពេញទំហឹង បណ្តាលអោយស្លាប់មួយគ្រួសារនៅនិងកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ទត់នេះ នោថ្ងៃទីអាទិត្យ ០៧កើត  ខែបុស្ស ឆ្នាំរកា នព្វស័កព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៦.៣០នាទីចំណុចភូមិព្រៃគោ  ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល   ផ្លូវជាតិលេខ៤១ គីឡូម៉ែត្រ ០១.០២ ។

នគរបាលជំនាញចរាចរណ៍ស្រុកអង្កកស្នួលបានប្រាប់ថា:  នៅថ្ងៃខែឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើ មានរថយន្ត០១គ្រឿង នីសសាន់ប្រភេទបែន ពណ៌ខៀវ
ពាក់ផ្លាកលេខ តាកែវ ៣A ២៧៧៧ បើកបរដោយឈ្មោះ សេង ចាន់ឌឿន ភេទប្រុស អាយុ ២៣ មុខរបរ តៃកុងឡាន ទីលំនៅភូមិព្រពាំងស្យា ឃុំ ស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តពង់ស្ពឺ់ ដែលបើកពីទិសខាងជើងទៅទិសខាងត្បូង (ថ្នល់ទទឹងទៅកំពង់ត្រាំ )  លុះដល់ចំណុចកើតហេតុ ខាងលើ បានបុកម៉ូតូមួយគ្រឿង ហុងដា ១២៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CW-4614 បើកបរដោយឈ្មោះម៉ន ជីមី ភេទប្រុស  អាយុ២៦ឆ្នាំមុខរប កម្មករ( ពាក់មួកសុវត្តិភាព )បានឌុប ប្រពន្ធ កូន នឹងក្មួយ ទី១ ឈ្មោះ ហៀង គឹមសាន ភេទស្រី អាយុ២៤ឆ្នាំ  មុខរបកម្មករ ត្រូវជាប្រពន្ធ( ពាក់មួកសុវត្តិភាព ) ទី២ ឈ្មោះ ម៉ន សម្បត្តិ អាយុ០២ឆ្នាំ ត្រូវជាកូន ក្នុងបន្ទុកទី៣ ឈ្មោះ ខេម ស្រីម៉ី អាយុ ០៩ឆ្នាំ ត្រូវជាក្មួុយ( ពាក់មួកសុវត្តិភាព )អ្នកទាំងបួន មានទីលំនៅភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល(ម៉ូតូមានកញ្ចក់)បើកពីទិសខាងត្បូងទៅទិសខាងជើង (កំពង់ត្រាំទៅថ្នល់ទទឹង)ក្នុងទិសដៅបញ្រ្ចាសទិសគ្នា  ។

ចំពោះអ្នកបើកបរកំលាំងជំនាញបានឃាត់ខ្លួន យកមក អធិការដ្ឋាន និងធ្វើតេស្តទឹកនោម ជាលទ្ធផល ពុំមាន សារធាតុញឿនក្នុងខ្លួននោះទេ សេក្តីសន្ឋិដ្ធាន ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្តមិនប្រកាន់ស្ដាំ និងអ្នកបើកបរម៉ូតូ បើកបរក្នុងល្បឿនលឿនវ៉ាជែងក្នុងស្ថានភាព គ្រោះថ្នាក់  ។

ចំពោះសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ ឆ ដា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print