ជនសង្ស័យ២នាក់ ត្រូវបានជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុកមេមត់ឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២និង១០នាទី កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូឃ្មុំ

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលរងការ ចាប់ខ្លួន ១.ឈ្មោះ នួន គន្ធា ហៅ តឿ ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ និង២.ឈ្មោះ រ៉ុង រ៉ាត ភេទប្រុស អាយុ ២២ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូឃ្មុំ ។

ក្នុងការបង្ក្រាប និងឃាត់ខ្លួនសមត្ថកិច្ចបានឆែកឆេររកឃើញនូវម៉្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ២៣ កញ្ចប់ ក្នុងនោះធំ ០៣ កញ្ចប់ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាងថ្នាំញៀនខាងលើ ត្រូវបានសមត្ថកិច្ចជំនាញផ្នែកប្រឆាំងគ្រឿងញៀន ស្រុកមេមត់នាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីធ្វើការសួរចម្លើយបន្ត និងកសាងសុំណុំរឿងបញ្ចូនទៅតុលាការខេត្តត្បូងឃ្មុំ ផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print