សុភ័ក្រ កុសុម៉ា ស្ទាក់ស្ទើចេញទៅច្រៀងរាំនៅអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ សន្ទុះនៃការគាំទ្រមួយរយៈចុងក្រោយលើតារាចម្រៀង សុភ័ក្រ កុសុម៉ា ហាក់ហក់ឡើងខ្ពស់ក្រោយនាង ទទួលបានការឱកាសច្រើនក្នុងការកាន់ការងារជាពិធីករក្នុងកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ល្បីៗក្នុងស្រុក។ ក្រោយចេញទៅច្រៀងរាំនៅលើទឹកដីនៃប្រទេសជប៉ុន និងអូស្រ្តាលីរួចមក នាងក៏ទទួលបានឱកាសចេញទៅច្រៀងរាំនៅលើទឹកដីនៃសហរដ្ឋអាមេរិកដែរប៉ុន្តែនាងនៅមិនទាន់ប្រាកដក្នុងចិត្តនៅឡើយ។
ថ្មីៗនេះសុភ័ក្រ កុសុម៉ា បានចេញដំណើរទៅច្រៀងរាំលើទឹកដីនៃប្រទេសជប៉ុនជាមួយនឹងតារាចម្រៀងប្រុសស្រីមួយចំនួន។ នាងបន្តលើកឡើងថាដើមឆ្នាំក្រោយគេហៅទៅសម្តែងនៅអាមេរិក៣ខែប៉ុន្តែដំណឹងនេះកំពុងតែក្លាយជារឿងគិតគូខ្លាំងដើម្បីពង្រីកទីផ្សារសិល្បៈ។នាងថាក៍មានចិត្តចង់ផ្តោតលើការទៅអាមេរិកដែរព្រោះប្រទេសខាងលើមានទីផ្សារសម្រាប់តារាកម្ពុជាយើង។ប៉ុន្តែស្រាប់តែទើសការងារក្នុងស្រុកដែលតម្រូវបែងចែកបែបណាកុំអោយជាន់គ្នាប្រសិនបើចាត់ចែងរលូននាងនឹងហោះទៅអាមេរិកចែកការកម្សាន្តសើចសប្បាយជូនបងប្អូននៅទីនោះ។
នាងបញ្ជាក់ដែរថា ការងារសិល្បៈក្នុងស្រុកនាងពិតជារវល់ច្រើនមួយរយៈចុងក្រោយទាំងការងារជាពិធីករនៅ ទូរទស្សន៍ My TV និងទូរទស្សន៍បាយ័ន ប៉ុន្តែនាងត្រូវតែឆ្លៀតពេលដើម្បីចេញដំណើរទៅច្រៀងរាំនៅក្រៅស្រុកដែលមិនត្រឹមតែជាកិច្ចការងារសង្គម ទេ គឺអាចមានពេលដើម្បីលម្ហែអារម្មណ៍បានច្រើនផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print