នាព្រឹកថ្ងៃពុធនេះ សម្តច​តេជោ​ ហ៊ុន​ សែន​ ចុះជួបកូនក្មួយកម្មករនៅតំបន់ផ្លូវជាតិលេខ៣​ ក្នុងខ័ណ្ឌ​ ពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ​ ៖​ សម្តច​បានថ្លែងយ៉ាងដូចច្នេះថា​ «ខ្ញុំពិតជាសប្បាយ​ ចិត្ត ខ្លាំងណាស់ ដែល​មានឱកាសបានចុះជួបកូនក្មួយផ្ទាល់ ដើម្បីស្វែងយល់ពីសុខទុក្ខការងារនៅតាមរោងចក្រ។ ពូអរគុណក្មួយៗដែលមួយចំនួនបានងើបតាំងពីយប់មកចូលរួមពិធីសំណេះសំណាលព្រឹកនេះ»។

ក្នុងឱកាសនោះ​ សម្តច​បានបង្ហាញរូបថតអនុស្សាវរីយ៍ប្រវត្តិសាស្រ្ត ១សន្លឹក ថតឆ្នាំ១៩៨២ ក្នុងពេលទស្សនកិច្ចនៅប្រទេស ប៊ុលហ្គារី ។​ សម្តច​បានលើកឡើង​ទៀត​ថា​ ខ្ញុំចាំបានថា អាវដែលខ្ញុំពាក់នេះ គឺជាកាដូរបស់ លោក តូដូ ហ្ស៊ីវកូវ (Todor Zhivkov) អតីតប្រធានាធិបតី ប៊ុលហ្គារី នាពេលនោះ។ ក្នុងពេលនោះ គឺខ្ញុំសម្រាកនៅ វ៉ាណា ប៊ុលហ្គារី ជាមួយ ឯកឧត្តម​ ចម ប្រសិទ្ឋិ និងកូន ម៉ាណែត។ គ្រប់កាលៈទេសៈទាំងអស់ គឺកម្ពុជាត្រូវបង្កើនមិត្ត និងពង្រីកទំនាក់ទំនងការបរទេសអោយបានច្រើនជាមួយបណ្តាប្រទេសនានាលើពិភពលោក។ មានការតស៊ូប្រឹងប្រែងនៅថ្ងៃនោះ ទើបមានថ្ងៃនេះ។

សម្តច​ក៏​បានជូនពរជនរួមជាតិ និងកូនក្មួយកម្មករទាំងអស់ជួបតែសេចក្តីសុខ និងសុភមង្គលគ្រប់ៗគ្នា៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print