មនុស្ស២នាក់ ត្រូវរថយន្តបុកស្លាប់នៅលើកំណាត់ផ្លូវជាតិ៦

ចែករំលែក៖

ប៉ោយប៉ែតៈសេចក្តីរាយការណ៍បានអោយដឹងថាមនុស្ស២នាក់ត្រូវរថយន្តបុកស្លាប់ នៅលើកំណាត់ផ្លូវជាតិ៦ ស្ថិតនៅភូមិ សាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ កាលពីថ្ងៃអង្គារ៩កេីតខែបុស្សនប្វសក័ ពស២៥៦១នៅវេលាម៉ោង ១៤និង១៥នាទី ថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ ២០១៧។

សមត្ថកិច្ចមូលដ្ឋានថា ជនរងគ្រោះទាំងពីរនាក់ ១.ឈ្មោះ រី​លីណា ណារ័ក្ស អាយុ១៤ឆ្នាំ និង២. ធឿន វណ្ណសី អាយុ១៥ឆ្នាំ បុរសទាំង២នាក់រស់នៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សាក្សីនិយាយថា មុនពេលកើតហេតុអ្នកទាំង២បានជិះម៉ូតូម៉ាកឌ្រីម សេ ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ (បន្ទាយមានជ័យ 1N.6893) សេរីឆ្នាំ ២០១៦ បើកបរក្នុងទិសដៅពីកើតទៅលិច ត្រូវបានរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ (តាកែវ3A.1735)សណ្តោងរ៉ឺម៉ក បើកក្នុងទិសដៅស្របគ្នា បានបុកពីក្រោយបណ្ដាល ឧ្យស្លាប់នៅនឹងកន្លែងកេីតហេតុ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជក់ថា​ អ្នកបើករថយន្តបង្កឈ្មោះយ៉ុង សុរាប ភេទប្រុស អាយុ២៥ឆ្នាំ​ រស់នៅភូមិត្រែង សង្កាត់ថ្កូវ ក្រុងកំពងត្របែក ខេត្តព្រៃវែង បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នបានបុកម៉ូតូខាងលើធ្វេីអោយបុរសពីរនាក់កំពុងជិះម៉ូតូបាត់បង់ជីវិតតែម្ដង ។

ក្រោយពីកើតហេតុរថយន្តនិងម៉ូតូត្រូវបាននគរបាលជំនាញធ្វើការវាស់វែង យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដោះស្រាយនៅពេលក្រោយ៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print