ថោនបង្ហាញសាច់ដុំនៃកម្មវិធីកម្សាន្តល្អៗស្វាគមន៍ឆ្នាំ២០១៨

ចែករំលែក៖

ភ្នំពេញ៖ ក្រោយប្រកាសបើកសម្ពោធដំណើរការនៃការផ្សាយសាកល្បងអស់ជាច្រើនខែស្ថានីយទូរទស្សន៍ថោន បានប្រកាសបញ្ចេញកម្មវិធីកម្សាន្តថ្មីជាង១០ដើម្បីបម្រើអារម្មណ៍ទស្សនិកជន។ ការប្រកាសនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៦ ធ្នូ ឆ្នាំ២០១៧នៅក្នុងក្លឹបកម្សាន្តថោនក្រោមវត្តមានសិល្បករជាច្រើនចូលរួម។
​ក​ម្មវិធី”ដូច្នឹងផង!” របស់ទូរទស្សន៍ថោនលេចចេញការគាំទ្រខ្លាំងពីទស្សនិកជនអស់រយៈពេលកជាច្រើនខែមកហើយ។ ដើម្បីស្វាគមន៍ឆ្នាំថ្មីនេះទូរទស្សន៍នេះបានប្រកាសបញ្ចេញកម្មវីធីធំៗជាច្រើនដែលផលិតដោយក្រុមការងារថោនសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ព្រមទាំងចំណាយដើមទុនអស់សន្ឋឹកសន្ធាប់ផងដែរ។ កម្មវិធីនេះក៏ត្រូវបានគេរំពឹងទុកដែរថា នឹងប្លែកដែលអាចប្រកួតប្រជែងជាមួយកម្មវិធីកម្សាន្តរបស់ស្ថានីយទូរទស្សន៍ជាច្រើនក្នុងស្រុក។
តាមការលើកឡើងពីថ្នាក់ដឹកនាំជាន់ខ្ពស់ផលិតកម្មថោនសុទ្ឋតែបង្ហាញការជឿជាក់ថាក្នុងចំណោមកម្មវិធីដែលផលិតឡើងជាង១០កម្មវិធីសុទ្ឋទាក់ទាញ។ករណីកម្មវិធីល្បីឈ្មោះ”ដូច្នឹងផង”គឺពេញនិយមហើយមានកម្មវិធីកម្សាន្តប្លែកទៀតនោះពិតជាលេចធ្លោយ៉ាងហោចណាស់ក៏៥ទៅ៦កម្មវិធីដែរ។ប្រភពពីក្រុមការងារដដែលបានអះអាងទៀតថាខាងស្ថានីយ៍ក៍រៀបចំបង្ហាញស្នាដៃខ្សែភាពយន្តចំនួន២រឿងជារឿងភាគដែលជាស្នាដៃរបស់អ្នកស្រីពាន់ ភួងបុប្ឋាគឺរឿង”សម្បត្តិបុរស”និងរឿង”រៃមាស”ដែលជឿជាក់ខ្ពស់ថាពិតជាឆក់អារម្មណ៍អ្នកទស្សនាស្របពេលរឿងទាំង២នេះឆ្លុះបញ្ចាំងពីសង្គមខ្មែរហើយតួសម្តែងក៏សម្រាំងយកទេពកោសល្យទៀតផង។
​គួរបញ្ជាក់ដែរថា ស្ថានីយទូរទស្សន៍ថោន ដែលទើបនឹងបើកការផ្សាយ សាកល្បងបានបញ្ចេញនូវកម្មវីធីកម្សាន្តជាច្រើននិងទទួលបានការចាប់អារម្មណ៍ខ្លាំង មានដូចជានាទីភាពយន្ត នាទីបទចម្រៀង ឈុតកំប្លែងខ្លីៗជាដើម។ ដើមឆ្នាំ២០១៨នេះទូរទស្សន៍នេះនឹងបន្តបញ្ចេញកម្មវិធីថ្មីៗខាងលើបន្ថែមទៀតដើម្បីទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជន៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print