ជនសង្ស័យប្រដាប់អាវុធ២នាក់វាយប្លន់យកម៉ូតូពីកុមារា២នាក់ជិះតាមផ្លូវ យកទៅបាត់ដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ កុមារាម្នាក់អាយុទើប១៣ឆ្នាំនិងម្នាក់ទៀតអាយុ១០ឆ្នាំ ត្រូវបានជនសង្ស័យមានគ្នា២នាក់បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូហុងដាឌ្រីមសេ១២៥ គេចខ្លួនបាត់ដោយសុវត្ថិភាព ខណៈកំពុងជិះធ្វើដំណើរតាមផ្លូវក្បែរផ្ទះ ។

image3

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២ រសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នៅតាមផ្លូវលំ ខាងក្រោយមណ្ឌលសុខភាព ពោធិ៍ចិនតុង ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

កុមារារងគ្រោះ មានឈ្មោះ ហៃ ចាន់រស្មី អាយុ១៣ឆ្នាំ ជាសិស្សសាលានិងប្អូនប្រុសម្នាក់ទៀតអាយុ១០ឆ្នាំ រស់នៅក្បែរកន្លែងកើតហេតុ ។ ចំណែកម៉ូតូ ដែលជនសង្ស័យ វ៉ៃប្លន់យកទៅបាត់នោះ ម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CP-2686 ។

តាមសម្តីកុមាររងគ្រោះ បានឱ្យដឹងថា មុនកើតហេតុ រូបគេត្រូវបានឪពុក ប្រើឱ្យជិះម៉ូតូ ទៅយកអាគុយរថយន្ត ដែលបញ្ចូលភ្លើង ក្បែរនោះដែរដើម្បី ចាប់ចូលរថយន្តវិញ និងរួមដំណើរជាមួយ ប្អូនប្រុសតូចម្នាក់ទៀតជាមួយផង  ហើយទើបជិះចេញពីផ្ទះបានបន្តិច ពីលិចទៅកើត ស្រាប់តែ ជនសង្ស័យមាន គ្នា២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកPCX ពណ៍ស មិនចាំស្លាកលេខ តាមមកពីក្រោយ កៀរឱ្យឈប់ រួចវ៉ៃចំស្មា ហើយយកម៉ូតូ បានតែម្តង ស្របពេលនោះ ពលរដ្ឋក្បែរខាងឃើញចេញរត់ទៅបំរុងជួយ តែឃើញនៅដៃជនល្មើសម្នាក់ កាន់កាំភ្លើងខ្លី១ដើម ធ្វើឱ្យអ្នកឃើញហេតុការភ័យ មិនហ៊ានស្រែក រហូតដល់ជនសង្ស័យ ជិះចាកចេញទៅបាត់ ហួសពេលទៅហើយ ។

ក្រោយកើតហេតុ កុមារងគ្រោះ ត្រូវបានឪពុក នាំទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍កាកាប ខណ្ឌពោធិ៍សែនជ័យ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវព្រោះជាមុខសញ្ញាចាស់ ។

គួរបញ្ជាក់ថាជនសង្ស័យដែលជិះម៉ូតូPCX និងមានកាំភ្លើងតែងតែធ្វើសកម្មភាពប្លន់ទាំងកណ្តាលថ្ងៃត្រង់ដោយមិនញញើតសមត្ថកិច្ច ៕

image1 image4 image2

...

ដោយ៖ សុខា សែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print