រថយន្ដ​ឡិច​ស៊ី​ស​ RX​ 300​បើក​លឿន​ដូច​ហោះ​ ជ្រុល​បុក​ដើមឈើ​ ខ្ទាត​មក​ក្រោយ​ច្រើន​ម៉ែត្រ​ ស្លាប់​ ២​នាក់​ របួសធ្ងន់​ ២​នាក់

ចែករំលែក៖

​ខេត្តពោធិ៍សាត់៖​ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ បង្ក​ឡើង​ដោយ​រថយន្ដ​ឡិច​ស៊ី​ស​ RX300​ បើក​លឿន​ដូច​ហោះ​រេ​ចង្កូត​បុក​ដើមឈើ​ ខ្ទៀត​មក​ក្រោយ​វិញ​បណ្ដាល​ឱ្យ​ស្លាប់​ ២​នាក់​ របួសធ្ងន់​ ២​នាក់​ ។​

IMG_7750

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ខាងលើ​ កើតឡើង​កាលពី​វេលា​ម៉ោង​ ២៣​ និង​៤០​នាទី​ ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​លើ​កំណាត​ផ្លូវជាតិ​លេខ​៥​ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​ ២០៥​ លេខ​២០៦​ ស្ថិត​ក្នុងភូមិ​ថ្មី​ ឃុំ​ត្រពាំង​ជង​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ ។​

​ប្រភព​ព​ត៌​មាន​ពី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ស្លាប់​ទី​១-​ឈ្មោះ​ លឹ​ម​ សៅ​ធូ​ ភេទ​ស្រី​ អាយុ​ ២៤​ឆ្នាំ​ រស់នៅ​ភូមិ​អ​ន្ស​រ​ក្ដាម​ ឃុំ​ស្នា​អ​ន្សា​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ទី​២-​ឈ្មោះ​ ស្រី​ ល័​ក្ខ​ ភេទ​ស្រី​ អាយុ​ ២៣​ឆ្នាំ​ រស់នៅ​ភូមិ​លលកស​ថ្មី​ សង្កាត់​លលកស​ ក្រុង​.​ខេត្ត​ និង​អ្នក​រង​របួសធ្ងន់​ទី​១-​ឈ្មោះ​ អ៊ូច​ សុខុម​ ភេទ​ប្រុស​ អាយុ​ ៣៤​ឆ្នាំ​ រស់នៅ​ភូមិ​ពោធិ៍​កំបោរ​ ឃុំ​វាល​ ស្រុក​កណ្ដៀង​ ខេត្តពោធិ៍សាត់​ ទី​២-​ឈ្មោះ​ បង​ នី​តា​ ភេទ​ស្រី​ អាយុ​ ២៦​ឆ្នាំ​ រស់នៅ​ភូមិ​ សាន​សុខ​ ឃុំ​.​ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ ។​

ប្រភព​បន្ដ​ទៀត​ថា​ រថយន្ដ​បង្ក​ម៉ាក​ឡិច​ស៊ី​ស​ RX300​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2N-4612​ បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ បាន​រេ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវជាតិ​លេខ​ ៥​ ជ្រុល​ទៅ​បុក​ដើម​គរ​ ប៉ើង​ត្រឡប់​មក​លើ​ផ្លូវជាតិ​លេខ​៥​ វិញ​បណ្ដាល​ឱ្យ​ស្លាប់​ និង​របួសរ​ណូ​ករ​ណេ​ល​តែ​ម្ដង​ ចំណែក​រថយន្ដ​បង្ក​រង​ការ​ខូចខាត​យ៉ាងដំណំ​ ហើយ​អ្នកបើកបរ​គេចខ្លួន​បាត់​ ចំពោះ​វត្ថុ​តាង​រថយន្ដ​បង្ក​ត្រូវ​បាន​ យក​ទៅ​រក្សា​ទុក​នៅ​កា​រិ​ល័យ​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ពោធិ៍សាត់​ ដើម្បី​បន្ដ​តាម​នីតិវិធី​ ៕​

IMG_7746 IMG_7745 IMG_7748IMG_7753

...

ដោយ៖ ប៉ឹម​ ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print