រឿងអា​ស្រូ​វទាំង១០របស់សិ​ល្បក​រ​ឆ្នាំ២​០១៧នេះ

ចែករំលែក៖

​ភ្នំពេញ៖ អស់​រយៈពេ​លពេ​ញមួ​យ​ឆ្នាំសិ​ល្ប​ករ​ខ្មែ​រ​ជាច្រើ​ន​ជួប​នូ​វរឿ​ងរ៉ា​វ​ជីវិ​តខុ​ស​ប្លែក​ពីគ្នា​ ​រហូ​តសិល្ប​ក​រខ្លះ​រ​ងកា​រ​រិះ​គន់​ និ​ងទ​ទួល​បា​នកា​រ​អាណិ​ត​ស្រលា​ញ់​ខ្លាំង​ក្រោ​យផ្ទះ​រឿ​ង​រ៉ាវ​អាស្រូ​វ​ ​។ ខាងក្រោ​មនេះ​គឺ​ជារឿ​ង​អា​ស្រូវ​ចំ​នួ​ន១​០​ដែ​លកើ​ត​មា​នចំ​ពោះ​អ្នក​សិ​ល្បៈ​ហើយ​ទ​ទួល​បា​នកា​រ​ចាប់​អារ​ម្ម​ណ៍​ខ្លាំង​៖
១. ថៃ នរះពិទូ និងភ​រិ​យាត្រូ​វចា​ប់ខ្លួ​នពា​ក់ព​ន្ធ័ក​រ​ណីជួ​ញ​ដូរ​ថ្នាំ​ញៀន​
អតី​ត​តារាស​ម្តែង​និង​ជាអ​តីត​ហ្វ្រេស៊ី​លេ​ខ១​ ថៃ នរៈពិទូ បាន​បង្កើ​តឲ្យ​មា​នាកា​រ​ភ្ញាក់​ផ្អើ​លជា​ថ្មី​ក្រោយ​ពី​តារា​រូ​ប​នេះនិ​ងប​ក្ស​ពួក​ជា​ច្រើន​នាក់​ត្រូ​វបាន​មន្ត្រី​ស​ម​ត្ថកិ​ច្ចខេ​ត្តបា​ត់ដំ​បង​ធ្វើកា​រចា​ប់​ខ្លួនព្រោះ​តែមា​នកា​រពា​ក់ព័​ន្ធ​នឹង​ក​រណីជួ​ញ​ដូរ​ថ្នាំ​ញៀន។ ក្រៅពី​លោក​ក៏មានភ​រិ​យា និង​បក្ស​ពួក​មួ​យចំ​នួ​នទៀ​តផ​ងដែ​រដែល​ត្រូវ​បា​នស​មត្ថ​កិ​ច្ចធ្វើ​កា​រ​ឃាត់ខ្លួ​ន៕
២.ជាដេ​វីត លេចទំ​នាស់​នឹង ពេជ្រ សោភា
ការ​ខក​ខានប​ង្ហាញមុ​ខរួ​ម​គ្នារ​វាង ពេជ្រ សោភា និង​តារា​ច​ម្រៀងរ៉េ​ប ជាដេវី​ត​បានបង្កើ​តឲ្យ​មាន​កា​រងឿ​យឆ្ង​ល់ជា​ខ្លាំ​ងរ​ហូ​តលេ​ចចេ​ញដំ​ណឹ​ងថា​ពួក​គេ​ទាំង​ពី​រមាន​ទំ​នាស់ស្រួច​ស្រាវ​នឹ​ងគ្នា។ ពិសេស​ក្រោយ​ពីតា​រាច​ម្រៀង​ពេជ្រ សោភា​បាន​សា​ងភាព​ផ្អែម​ល្ហែម​ជាមួយ​តារា​ស​ម្តែង ឈឹម​ សក្កដា​។ ជាដេវី​តបា​នប​ញ្ចេញ​បទច​ម្រៀង​មួយ​បទ​មានចំណង​ជើងថា​”ក្រពើ” ដែលមា​នទ​ស្ស​និក​ជន​ជាច្រើ​នបា​នលើ​កឡើ​ងថា ​បទច​ម្រៀង​នេះ​គឺដោយសា​រ​លោក​ខឹង​សម្បា នឹងពេ​ជ្រ សោភា និង​ចង់​ច្រៀងដៀម​ដាម​ឲ្យពេ​ជ្រ សោភា ថា ​ជាមនុ​ស្សរ​មិល​គុ​ណព្រោះ​តែ​លោក​បាន​ធ្វើឲ្យនា​ងមាន​មុខ​មាត់​ខ្លាំងឡើង​វិញ​កាល​ពី​២ឆ្នាំមុ​​ននេះ។
៣. ឈិន សុធារី ប្រកាសលែង សុវណ្ណមករា
​ឈិន សុធារី ទទួល​បាន​ការ​អាណិត​ច្រើន​ពី​មហា​ជន​ព្រោះតែស្វាមី​ លោក សុវណ្ណ មករា បាន​សម្រេ​ចចិ​ត្តចា​កចេ​ញពី​នាង​និ​ងកូន​ទាំង​ពីរទៅ​រួ​មរ​ស់ជា​មួយ​ស្រីស្នេ​ហ៍ដែ​លគេ​ស្គាល់ថា​ជាតា​រា​សម្តែ​ងស្រី​ថ្មីម្នា​ក់។ ទោះបើ​កផ្លូ​វឲ្យ​ស្វាមី​ដែលខ្លួ​នធ្លា​ប់ឱ​បនឹ​ងដើម​ទ្រូង​ទៅឲ្យនា​រីផ្សេ​ងក្តី​ ក៏នាង​នៅ​តែមិ​នអ​ស់ចិ​ត្តនឹងទ​ង្វើដែ​លនា​រី​ដែល​ឆក់ប្តី​នា​ងហើ​យនៅ​តែផ្គើ​ននឹង​ផ្លែផ្កា​ដាក់​ឲ្យនាង​ថែម​ទៀ​តនោះ​។ ចំណងស្នេ​ហ៍​ឈិន សុធារី និង សុវណ្ណ មករា បានលេ​ចចេ​ញទំនា​ក់ជា​ហូរ​ហែរ​ដូច​ជាក​រណី ឈិន សុធារីបាន តា​មទា​ន់ស្វា​មីនិ​ងស្រី​កំណាន់នៅផ្ទះសំ​ណាក់​ ហើយ​ផ្ទុះរឿ​ងប្រ​តាយប្រ​ត​ប់គ្នា​និង​បណ្ដាល​ឲ្យ​អ្នក​នាង​ជាំសាច់ និង​មានរបួ​សស្ទើ​ពេញ​ខ្លួន​ផ​ងដែរ៕
៤.អ៊ីណូ ចំអក​ឲ្យម៉ៃ​ សុគុណ ថារិះ​គន់​សិល្បៈគ្នាឯ​ងដើ​ម្បី​ល្បីឈ្មោះ​
​សង្គ្រាមជា​ពា​ក្យស​ម្តីរ​វាង តារាច​ម្រៀង ម៉ៃ សុគន្ធ និង តារាច​ម្រៀ​ងប្រ​ចាំផ​លិ​តក​ម្មសាន់ដេ​ លោក អ៊ីណូ បានផ្ទុះ​ឡើ​យក្រោ​យ ម៉ៃ សុគន្ធ ចេញ​មុខ​រិះ​គន់ប​ទច​ម្រៀងមួ​យប​ទរបស់ អ៊ីណូ​។ អ៊ីណូ​ថា ការរិះ​គន់​អ្ន​កសិល្បៈ​គ្នាឯង​ជាហូ​រហែ​ររ​បស់ ម៉ៃ សុគន្ធ ព្រោះ​តែចង់​ល្បីល្បា​ញ​ខ្លួន​ឯ​ងប៉ុ​ណ្ណោះ។ ជម្លោះជា​ពាក្យ​សម្តី​ផ្លែផ្ការ​វាង ម៉ៃ សុគន្ធ និង អ៊ីណូ បានកើត​មាន​ឡើ​ងក្រោ​យពី​ ម៉ៃ សុគន្ធយ​ក​បទច​ម្រៀង​ចម្ល​ងពី​ថៃមួ​យប​ទគឺ​បទ”ស្រលាញ់​ស្រីសក់​ក្រញ៉ា​ញ់” ដែលច្រៀ​ងដោ​យតារា​ចម្រៀ​ងអ៊ី​ណូម​ក​បាញ់ជា​ពាក្យ​សម្តី​ចំៗ រ​ហូតធ្វើ​ឲ្យអ៊ី​ណូ ​ទ្រាំមិន​បា​នក៏​សម្រេ​ច​ចិត្តត​បត។ តារាចម្រៀ​ង អ៊ីណូ លើកឡើ​ង​ថា ការរិះ​គ​ន់រប​ស់ តារា​រៀម​ច្ប​ងម៉ៃ សុគន្ធ មិន​ស្ថិត​ក្នុងការ​ស្ថាប​នាទេ​ ហើយនេះ​ក៏មិន​មែនលើ​កទី​មួយ​ដែរដែល​តារា​រៀម​ច្បង​រូប​នេះលេ​ចចេ​ញកា​ររិះ​គន់អ្ន​កសិ​ល្បៈជំនា​ន់ក្រោយ​ដែល​សូ​ម្បីតែអ្ន​កច្រៀងប​ទ​ចម្រៀ​ងOriginal ៕

៥.នី មុនីនាថ រង​ការ​ចោទ​ថា ប្រើល្បិ​ចបោ​កគូ​ដណ្តឹង​នៅអា​មេរិក
តារាទឹ​​កភ្នែក នី មុនី​នាថ ត្រូវបា​ បុរ​សជា​គូដ​ណ្តឹងនៅ​អាមេ​រិក​នូវ​ទ្រព្យ​ស​ម្បត្តិ​មួយ​ចំ​នួន​។ មាន​ការ​លើ​កឡើ​ង​ថា ​នី មុនីនាថបា​ន​យក​ការ​ភ្ជាប់ពា​ក្យ​ជាមួ​យបុរ​សអនិក​ជន​ខ្មែរ ក្រៅ​ប្រទេ​សម្នាក់​នេះ ​ដើម្បីផ្ត​ល់ទំ​នុកចឹ​ត្តអោ​យគូរ​ដណ្តឹ​ងម្នា​ក់នេះ ​ផ្តល់លុ​យ​ឲ្យទិ​ញឡា​នជិះ ទិ​ញដី ​នឹងធ្វើផ្ទះ​អោយ​នាង ថែមទាំ​ងទិញគ្រឿងអលង្ការ គ្រឿងពេ​ជ្រមួ​យចំ​នួន​ធំថែ​មទៀ​តផង។ ចុង​ក្រោយ​ដល់ពេ​លសំភា​សជាប់ ហើ​យ​ធ្លាក់វីទិដ្ឋាការ​ត្រូវ​​ទៅ​រ​​ស់នៅ​​អាមេ​​រិ​ក នី មុន្នីនាថ​ បែជា​បរិ​សេ​ធមិ​នទៅ​វិញ​ ថែមទាំ​ងសុំ​ផ្តាច់​ពាក្យ​នឹ​ងគូ​ដណ្តឹង​” រហូតគូដណ្តឹង​ប្តឹងទារប្រាក់​និងជំងឺចិត្ត​សរុប១២ម៉ឺន​ដុល្លារ​អាមេរិក៕

៦.នាយ​ក្រឹមវេ​ចបង្វេ​ចចុះចេ​ញពី​ផ្ទះក្រោ​យផ្ទុះ​រឿ​ងស្នេ​ហាត្រី​កោណ

​ក្រោយ​ផ្ទុះរឿ​ងរ៉ា​វស្នេ​ហាត្រីកោ​ណជា​មួយ​នឹ​ងនាងលា​​ភ​មក ស្រាប់តែ​ នាយក្រឹ​ម ​បាន​សម្រេ​ចចិ​ត្តចុះ​ចេ​ញពី​ផ្ទះ។ ការចុះ​ចេញ​នេះដែ​រគឺ ក្រោយប្រពន្ធ​ព្រ​មាន​ប្តឹង និងបញ្ចេ​ញរឿ​ងរ៉ា​វអាស្រូ​វស្នេ​ហាជា​មួយ​នា​ងលា​ភ ​ជាកូន​ក្រុ​ម។ មានកា​រលើ​កឡើងដែ​រថា​ នាយក្រឹម​បាន​សម្រេ​ចចិត្ត​ចុះចេញ​ពីផ្ទះ​ហើយទៅ​រស់នៅជា​មួយនា​ងលាភ​ដែលជា​ស្រីស្នេ​ហ៍ ​និង​កំពុ​ងពរ​ពោះកូ​នភ្លោះ ហើ​យបាន​សម្រា​លកូ​នរួចហើ​យកាលពី​ខែវិ​ច្ឆិកា​កន្លង​ទៅ៕

៧.ចំណង​ស្នេហ៍ ហម ឈរ៉ា និង​ភរិយា​ដើរ​ដល់ផ្លូ​វប​ញ្ចប់
​លោកស្រី​ កែវ ផល្លីណេ​ត ត្រូវ​ជាភរិយា​លោក ហម ឈរ៉ា បានបញ្ចេញឯកសានៃការ​​ប្តឹង​​​លែង​លះ​​គ្នា តាំង​​ពី​ថ្ងៃ​​ទី០​៧ ខែ មិ​ថុនា ឆ្នាំ២​​០១៧ ។ ដោយ​​ក្នុ​​ងឯ​​កសា​​រ​នោះ តម្រូវអោ​យអ្នក​ទាំ​ងពី​រ បែងចែ​កទ្រ​ព្យជាពី​រចំ​ណែក និងចូ​លរួម​ចិ​ញ្ចឹមកូ​នស្រី ​ជាទីស្រ​លាញ់នោះរួម​គ្នា​។ ប៉ុន្តែបើ​យោង​តាម​អ្នក​ជិត​ដិត​តារា​រូប​នេះ​អះអា​ង​ថាស្នេ​ហាលោ​ក​ ហម ឈរ៉ា និ​ងភ​រិ​យាដែល​ដើរ​ដល់​ផ្លូវ​ទាល់​គឺកើ​តឡើ​ងពី​បញ្ហា​ប្រ​ចណ្ឌរ​បស់​ភរិយា ដែលអូ​សប​ន្លាយអ​ស់ជា​ច្រើន​ខែក​ន្លង​មក​ហើយ៕

៨.ម៉េង កែវ​ពេជ្ជតា​ ផ្ទុះទំនា​ស់ជា​មួ​យចន​ ច័ន្ទ​លក្ខិណា
ជម្លោះជា​ពាក្យ​សម្តី​រ​វាង ម៉េង កែវ​ពេជ្ជ​តាទៅ​កាន់ ​និងប្រ​ធា​នស​មា​កគ​មសិ​ល្បករ​ខ្មែរ ​អ្នក​នាង​ចន ច័ន្ទល​ក្ខិណាបា​នផ្ទះឡើ​ងក្រោ​យពី​វេប​សាយរប​ស់អ្ន​ក​នា​ង ចន ច័ន្ទ​លក្ខិណា​ បាន​ចេ​ញផ្សា​យព័​ត៌មា​ន​ថា”ទ្រាំមិន​បាន​! អ្នក​នាងម៉េង​ កែវពេ​ជ្ជតា​ ព្រលះទាំ​ងព្រ​លឹមរឿង​លុយ​ថ្មី” ដែលអ្នក​នា​ងយ​ល់ថាជា​ព័ត៌​មានធ្វើ​ឲ្យម​ហាជនមា​នការ​យល់ច្រ​ឡំចំ​ពោះរូបអ្ន​ក​នាង​យ៉ាង​ធ្ង​ន់ធ្ងរ។ ក្រោយ​ការ​រិះគ​ន់យ៉ា​ង​ចាស់​ដៃលើ​ចន ច័ន្ទលក្ខិ​ណា បានធ្វើ​ឲ្យប្រ​ធាន​សមា​គម​សិល្ប​ក​រខ្មែ​ររូ​បនេះ​ផ្ញើសា​ដោ​យខ្លី​ថា”​ មិនរ​វី​រវល់​ឈ្លោះជាមួយ​ទេ​ទុក​ឲ្យគា​ត់ឆ្កួតតែ​ឯង​ទៅ​”៕

៩. បេន​នី​យ៉ាំង រង​ការ​រិះគ​ន់ជា​ថ្មីរឿង​រូ​បថត​សិច​ស៊ី​ខ្លាំង
តារាស​ម្តែ​ងរូ​បស្រស់​ សម្បូរសា​ច់ដើម​ទ្រូង កញ្ញា បេន​នី យ៉ាំង បាន​ធ្វើឲ្យ​ទស្ស​និក​ជន​ ភ្ញាក់​ផ្អើល​ ជាថ្មី​ ក្រោយ​ពី​លេច​ធ្លាយ​រូ​បថ​ត សិច​ស៊ីជា​ច្រើ​នសន្លឹ​ក។ នេះគឺ​ជាលើក​ទី២ហើយដែ​លលេ​ចចេញរូបថត​ដែល​នាងទទួ​លបា​នទាំង​ការ​រិះគន់​ និងស​សើរ​ពីម​ហាជ​ន។ រិះគ​ន់ខ្លះ​ពី​មហា​ជន ថានា​ងធ្វើ​ខ្លួ​ននិ​ងថ​ត​រូបបែ​ប​ជ្រុល​បន្តិ​ចហើ​យ និង​អាច​ជះឥទ្ធិព​លមិន​ល្អចំពោះ​អ្នក​សិល្បៈ ៕

១០បទ«គ្រូបង្រៀនស្រវឹងស្រា»ត្រូវបានក្រសួងហាមមិនឲ្យចាក់ផ្សាយ
បទចម្រៀង«គ្រូបង្រៀនស្រវឹងស្រា»របស់ផលិតកម្មថោនដែល លេចការរិះគន់ខ្លាំងពីមហាជននោះត្រូវបានក្រសួងព័ត៌មានប្រកាសហាមមិនឲ្យធ្វើការចាក់ផ្សាយឬឡើងច្រៀងជាសាធារណៈ ។ ក្រសួងថាបទដែលច្រៀងដោយលោកស្រី ចេន សាយចៃ មានខ្លឹមសារបន្ទុះបង្អាប់ ប្រមាថ គ្រូបង្រៀនថា បង្ហាញពីការប្រាសចាក អំពីអកប្បកិរិយា និងសីលធម៌ថ្លៃថ្នូររបស់គ្រូបង្រៀនទូទៅ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់គ្រូបង្រៀន ដែលធ្វើឲ្យប្រតិកម្មបីសំណាក់មហាជនទូទៅ និងជះឥទ្ធិពលមិនល្អដល់សង្គម ៕
ដោយ៖ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print