សមត្ថកិច្ចបង្ក្រាបទីតាំងជួញដូរនិងចែកចាយគ្រឿងញៀនក្នុងខណ្ឌ៧មករា ឃាត់ខ្លួនមនុស្ស៣នាក់រួមនិងគ្រឿងញៀនជាច្រើនកញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងនៃស្នងការនគរបាលរាជធានីភ្នំពេញ ឆ្មក់ចុះបង្ក្រាបទីតាំងជួញដូរនិងចែកចាយគ្រឿងញៀនមួយកន្លែង ដោយឃាត់បានជនសង្ស័យ៣នាក់ប្រុសជនជាតិវៀតណាម២នាក់និងស្រីជនជាតិចិនម្នាក់ ដកហូតថ្នាំញៀនម៉ាទឹកកកចំនួន៤២កញ្ចប់ ធំ២កញ្ចប់ ថ្នាំក្រវី២៥គ្រាប់ កញ្ចាគ្រៀម១កញ្ចប់ ជញ្ជីងថ្លឹងចំនួន៣ និងឧបករណ៍វេចខ្ចប់គ្រឿងញៀនប្រើប្រាស់មួយចំនួនធំ ។

ប្រត្តិបត្តិការណ៍បង្ក្រាបនេះ នៅវេលាម៉ោង៦និង ២០នាទី ល្ងាចថ្ងៃ ព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃ ២៨ ខែធ្នូ ឆ្នាំ ២០១៧ស្ថិតផ្ទះលេខ២២១និង២២២ ផ្លូវ១៩៨ ភូមិ៣ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្រោយសមត្ថកិច្ច ធ្វើការឆែកឆេររួចមក ជនសង្ស័យប្រុសស្រីទាំង៣នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបាន បញ្ចូនមកកាន់ការិយាល័យប្រឆាំងគ្រឿងនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសុំណុំរឿងចាត់ការតាមនីតិវិធី ៕​ស​រស្មី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print