ស្ត្រីមេតុងទីនម្នាក់ត្រូវចោរឆក់កាបូបយកលុយជាង១ម៉ឺនដុល្លារពេលឈរអាំងសាច់លក់បាយ

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ ស្ត្រីជាអាជីវករលក់បាយតាមរទេះនិងជាមេតុងទីនម្នាក់ត្រូវចោរឆក់កាបូបអស់ប្រាក់ជាង១ម៉ឺនដុល្លាររួមទាំងឯកសារមួយចំនួនកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្សឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១១៧ នេះនៅចំណុចរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

ស្ត្រីដែលអះអាងថាចោរឆក់កាបូបយកលុយអស់ចាង១មុឺនដុល្លារនោះឈ្មោះអ៊ឹម គឹមហ៊ង អាយុ៤៩ឆ្នាំ មុខរបរលក់បាយតាមរទេះនិងជាមេតុងទីននៅផ្សាររុងក្លឿទឹកដីថៃនិងមានទីលំនៅភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត។

ពេលជួបសម្ភាសផ្ទាល់ជាមួយអ្នកការសែតស្ត្រីខាងលើប្រាប់ថាកាលពីម៉ោង៥និង៥០នាទីព្រឹកថ្ងៃកើតហេតុគាត់និងកូនឈ្នួលស្រីម្នាក់កំពុងឈរអាំងសាច់លក់បាយនៅចំណុចក្បែរបារ៉ាស់រង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ លុះមុនពេលសមត្ថកិច្ចបើកទ្វារព្រំដែនឲ្យប្រជាពលរដ្ឋឆ្លងដែនទៅមកនោះស្រាប់តែមានជនសង្ស័យម្នាក់បានជិៈម៉ូតូម៉ាកហុងដាឌ្រីមពណ៏ខ្មៅមិនស្គាល់ស្លាកលេខ១គ្រឿមកឆក់កាបូបប្រាក់គាត់ពីលើរទេះលក់បាយរួចជិះរត់ទៅទិសខាងកើតបាត់ស្រមោលតែម្តង។

ស្ត្រីរូបនេះបន្តថា ក្នុងកាបូបនោះមានប្រាក់ថៃចំនួន៣០ម៉ឺនបាត ប្រាក់អាមេរិកជាង៤០០ដុល្លារ ប្រាក់ខ្មែរជាង១លានរៀល និងបញ្ជីទូទាត់ប្រាក់ព្រមទាំងឯកសារចេញចូលទឹកដីថៃមួយចំនួនទៀត។គាត់បន្តថាប្រាក់ទាំងអស់ទើបដើរប្រមូលបានពីកូនៗតុងទីននៅក្នុងផ្សាររុងក្លឿ(ប្រទេសថៃ)។ រីឯបុរសម្នាក់ជាអ្នករត់ម៉ូតូឌុបសុំមិនបញ្ចេញឈ្មោះនិយាយថាក្នុងហេតុការណ៍នោះជនរងគ្រោះស្រែកឆោឡោថាចោរឆក់កាបូបៗហើយអ្នកបើកបររថយន្តឈ្នួលម្នាក់ដែលកំពុងរង់ចាំម៉ូយនៅទីនោះបានទាញស្បែកជើងដេញគប់ចោរចំណែករូបគាត់ចង់លោតទៅធាក់ចោរឲ្យដួលម៉ូតូដែរតែខ្លាចចោរនោះមានអាវុធបាញ់គាត់។យ៉ាងណាក៏ដោយករណីចោរឆក់កាបូបស្ត្រីខាងលើបានគេចបាត់ដោយសុវត្ថិភាព នេះជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតហើយ ដើម្បីឲ្យជួយស្រាវជ្រាវរកជនសង្ស័យចាប់យកមកផ្តន្ទាទោសឲ្យបាន។

លោកសុភ័ក្ត្រា ប្រធានស្នាក់ការសន្តិសុខ៥៦៨ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់តាមទូរស័ព្ទថាកាលពីវេលាទៀបភ្លឺព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ក៏មានករណីឆក់កាបូបស្ត្រីម្នាក់នៅចំណុចផ្លូវបេតុងខាងកើតខារ៉ាអូខេអេបផ្លាស់ក្នុងភូមិក្បាលស្ពា២សង្កាត់និងក្រុងប៉ោយប៉ែត១ករណីដែរ។ចំពោះចោរឆក់កាបូបស្ត្រីខាងលើគឺជនសង្ស័យទាញយកកាបូបពីជនរងគ្រោះបណ្តាលដួលម៉ូតូនិងយកអស់ទូរស័ព្ទ១គ្រឿងមានតម្លៃជាង១ម៉ឺនបាតគិតជាប្រាក់ខ្មែរជាង១លានរៀលនិងប្រាក់មួយចំនួនទៀតរួចគេចខ្លួនបាត់។ អ្នកស្រុកបានលើកឡើងថាករណីនេះមិនមែនតែស្ត្រីរងគ្រោះនោះទេដោយឡែកនៅពាក់កណ្ដាលខែធ្នូនេះក៏មានករណីក្រុមចោរឆក់ទូរសព្ទ័ដៃស្ត្រីម្នាក់ជិះម៉ូតូបណ្ដាលឧ្យដួលរងរបួសផងដែរ។

ប្រជាពលរដ្ឋបញ្ជាក់ថានេះបណ្ដាលមកពីកាស៊ីណូមួយចំនួននៅក្រុងប៉ោយប៉ែតកំពុងតែបើកឲ្យមានជនជាតិខ្មែរចួលលេងយ៉ាងច្រើន ទើបតែកើតមានអំពើអសន្តិសុខចោរលួចចោរឆក់កើតមានបែបនេះ។ ពួកគាត់សំណួមពរដល់អាជ្ញាធរមូលដ្ឋានជួយចាត់វិធានការទៅលើកាស៊ីណូ ណាដែលបើកឲ្យខ្មែរចួលលេងផងដែរ៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print