ខាន់ ណា បញ្ចេញបទចម្រៀងដំបូងភ្លាមធ្វើខួបកំណើតភ្លែត

ចែករំលែក៖

ភ្នំពេញ៖ ទើបនឹងប្រកាសបញ្ចេញបទចម្រៀងផ្ទាល់ខ្លួនថ្មី ខាន់ណា បានរៀបចំពិធីខួបកំណើតគម្រប់វ័យ២៧ឆ្នាំភ្លែតកាលពីរាត្រីថ្ងៃទី២៩ខែធ្នូនេះក្រោមវត្តមានអ្នករួមអាជីពមួយចំនួន។ កម្មវិធីនេះក៏ជាការអបអរសាទរចំពោះការប្រកាសបញ្ចេញបទចម្រៀងថ្មីមួយបទមិនបានមួយសប្តាហ៍ផង។
​ជ្រកគ្រោមផលិតកម្មភី(P Production) ខាន់ ណា បានលើកឡើងថា បទចម្រៀងនាងមួយបទគឺបទ”សង្សារចាស់អូនអើយ” បានបញ្ចេញលើបណ្តាញសង្គមYou Tube កាលពីសប្តាហ៍មុននេះ។ តារាស្រីរូបនេះបញ្ជាក់ថា ខួបនាងនៅពេលនេះក៏ជាឱកាសអបអរសាទរចំពោះស្នាដៃដំបូងរបស់នាង និងជាការជួបជុំអ្នកសិល្បៈជិតដិតប្រមាណជាង៣០នាក់ប៉ុណ្ណោះ និងក្រោយពីនាងចុះកិច្ចសន្យាឲ្យផលិតកម្មនេះរយៈពេល៥ឆ្នាំ។ នាងបញ្ជាក់ដែរថាបទចម្រៀងថ្មីរបស់នាងមានមិនក្រោម១០បទទេប៉ុន្តែតាមគម្រោងនាងនឹងបញ្ចេញបទចម្រៀងប្រមាណ២បទក្នុងរយៈពេលមួយខែដើម្បីស្ទាប់ស្ទង់ទីផ្សារ ហើយនាងក៏ប្រកាសចេញច្រៀងតាមបណ្តាកម្មវិធីប្រគំតន្ត្រីនាងរបស់ទូរទស្សន៍ក្នុងស្រុកផងដែរ។
នាងលើកឡើងថា នាងនៅមិនទាន់ដាក់ក្តី រំពឹងលើបទចម្រៀងដំបូងនេះច្រើននៅឡើយទេគឺនាងកំពុងបន្តស្វែងរកគន្លឹះ និងចំណុចខ្វះខាតដើម្បីកែលម្អ ។ នាងរំពឹងដែរថា សម្រាប់បទចម្រៀងក្រោយទៀតនឹងទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជន ហើយនាងនឹងទទួលយកនូវការរិះគន់ដើម្បីកែលម្អនូវចំណុចខ្វះខាតផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print