ស៊យនោះស៊យ! ឆក់កាបូបបានលុយតែ៤ពាន់រៀលហើយត្រូវពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ចថែមទៀត

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ឆក់កាបូបពីស្ត្រីម្នាក់បានសម្រេចហើយ តែក្នុងកាបូបនោះមានលុយតែ៤ពាន់រៀលប៉ុណ្ណោះ ហើយក៍ជាថ្ងៃស៊យរបស់លោកចោរផងដែរ ដែលខំប្រឹងរត់គេចខ្លួន តែរត់មិនរួចត្រូវ ជនរងគ្រោះស្រែកចោរៗ ផ្អើលដល់ពលរដ្ឋចេញមកឡោបព័ទ្ធចាប់ខ្លួនបានភ្លាមៗហើយក៍ប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃ សុក្រ ១២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃ ២៨ ខែធ្នូ ឆ្នាំ ២០១៧
កាលពីវេលាម៉ោង៤និង២០នាទីរសៀល ត្រូវនិងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ តាមផ្លូវបេតុងភូមិសំរោង សង្កាត់ឃ្មួញ រត់គេចទៅ តាមផ្លូវលំ ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ទើបចាប់បាន ។

ជនសង្ស័យឈ្មោះ អុល ផាន្នី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអន្លងក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជិះម៉ូតូមួយគ្រឿងម៉ាក សង់កូរ៉េ ពណ៌ក្រហម ជាមធ្យោ ។ ចំណែកជនរងគ្រោះឈ្មោះ ប៉ែន ឈិន ភេទដ្រី អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ នៅក្នុងកាបូបមានលុយតែ៤ពាន់រៀលតែប៉ុណ្ណោះ បើគិតទៅកាបូបរបស់គាត់ថ្លៃជាងលុយមាននៅខាងក្នុងទៅទៀត ។

តាមកររៀបរាប់ពីស្រ្តីរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោងខាងលើខណៈដែលជិះម៉ូតូ ម្នាក់ឯង ម៉ាក ហុងដា សេ១២៥ សេរី២០០៨ ធ្វើដំណើរចេញពីរោងចក្រ ឆ្ពោះទៅផ្ទះ កាត់តាមផ្លូវបេតុងភូមិសំរោង ពីកើតទៅលិច ហើយកាបូប បានលុយ៤ពាន់រៀល និងក្រដាស់បុង រោងចក្រ ដាក់សៀតនិងទូកម៉ូតូ ស្រាប់តែជនសង្ស័យ ជិះម៉ូតូសង់កូរ៉េតាមមកពីក្រោយ ដល់ទន្ទឹម ក៏ធ្វើសកម្មភាពឆក់យកកាបូប បានសម្រេចហើយ ព្យាយាមបើករយ់គេច តែជនសង្ស័យរត់គេចតាមផ្លូវណាមិនរត់ បែជារត់គេចទៅផ្លូវសំដៅផ្ទះខ្លួនឯងទៀត នឹកស្តាយកាបូប ជាលុយ ស្រែកដេញតាម ទៅដល់ភូមិសែនសុខ៥ ពលរដ្ឋស្គាល់គាត់ច្រើន ជួយដេញព័ទ្ធចាប់បានភ្លាមៗ ។

តាមសម្តីជនសង្ស័យវិញ និយាយបណ្តើតគ្រវីក្បាលបណ្តើរ ថា ក្រោយពីឃើញកាបូប ស្អាត សៀតនិងម៉ូតូ នឹកថាមានលុយច្រើនសម្បើមហើយ ទើបសម្រេចធ្វើសកម្មភាពឆក់យក ទាំងអារម្មណ៍មួយ ច្បាស់ជាបានលុយច្រើនហើយ សកម្មភាពមួយនេះ ផ្ទុយទៅវិញ ពលរដ្ឋចាវ់បាន ពិនិត្យមើលក្នុងកាបូបមានលុយតែ៤ពាន់រៀលតែប៉ុណ្ណោះ ចប់បាត់ មិនគួរណាលុយ៤ពាន់រៀល ធ្វើឲ្យខ្លួនគាប់គុក ។

...

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅ ប៉ុស្តិ៍ឃ្មួញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាន ចាត់ការបន្តទៅតាមនីតិវិធី ៕ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print