លោក អូស្មាន ហាស្សាន់ ផ្ដល់អំណោយសម្បុរសធម៌ ជូនជនចាស់ជរា និងជនទីទាល់ក្រីក្រ៣០០គ្រួសារនៅស្រុកមុខកំពូលខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានអញ្ជើញជាអធិបតីចែកអំណោយសម្បុរសធម៌ ជូនប្រជា ពលរដ្ឋខ្មែរឥស្លាមទីទាល់ក្រីក្រ៣០០គ្រួសារ នៅភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីរសៀលថ្ងៃសុក្រ ១២ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ។

អំណោយដែលចែកជូននាពេលនេះរួមមានក្នុង១គ្រួសារ ទទួលបាន អង្ករ២០គីឡូក្រាម, មី១កេះ,ត្រីខកំប៉ុង១យួរ និងថវិកា២ម៉ឺនរៀល ដែលជាជំនួយរបស់អង្គការ Muslim Aid។

លោក Khairul Hafiz នាយកអង្គការ Muslim Aid បានលើកឡើងនូវការថ្លែងអំណរគុណ ដល់អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដែលមាន លោក អូស្មាន ហាស្សាន់ ជាប្រធាន គឺជាភាគីដៃគូក្នុងស្រុក ដែលតាំងពីដើមមក បានគាំទ្រក្នុងនាមជាអង្គការដូចគ្នាផង និងគ្នុងនាមជាសមាជិករាជ រដ្ឋាភិបាលផង ដែលបានធ្វើឲ្យអង្គការរបស់លោក បានដំណើរការយ៉ាងរលូន ហើយបានចូលរួមគ្រប់សកម្មភាពមនុស្សធម៌នានាតាំងពីឆ្នាំ២០០៧មកម្លេះ។

លោកបន្តថា៖ គម្រោងកញ្ចប់អំណោយលើកនេះមានសរុប ១២៨០កញ្ចប់ បានធ្វើការចែកចាយដល់ជនក្រីក្រក្នុងខេត្តក្រុងចំនួន៧ ហើយខេត្តកណ្តាលគឺជាគម្រោងចុងក្រោយក្នុងចំណោមកញ្ចប់អំណោយទាំង ១២៨០។

លោក អូស្មាន ហាស្សាន់ បានកោតសរសើរពីសកម្មភាពមនុស្សធម៌ដែលភាគីអង្គការ Muslim Aid បានធ្វើឡើងក្នុងកំឡុងពេល១០ឆ្នាំនេះ គឺពិតជាបានចូលរួមយ៉ាងសកម្មក្នុងការកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាល។

លោក អូស្មាន ហាស្សាន់ ក៏បានរំលឹកពីភាពជឿនលឿន និង ការរីកចំរើនរបស់កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលធ្វើប្រជាពលរដ្ឋបានរួមរស់សម្បូរសប្បាយ សន្តិភាព សេរីភាព និង គ្មានការរើសអើង។ លោកបានរំលឹកពីគុណបំណាច់សមស្របបំផុត ដែលប្រជាពលរដ្ឋកម្ពុជា ព្រមទាំងសាសនិកឥស្លមផងដែរ ត្រូវបន្តគាំទ្រ និងគុណជានិច្ចជូនដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានខំប្រឹងកាសងប្រទេសជាតិពីបាតដៃទទេ មកទទួលបាននូវអ្វីគ្រប់បែបយ៉ាង ជាពិសេស សហគមន៍ឥស្លាមក៏ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សាមិទ្ឋផលនានាមិនអាចកាត់ថ្លៃបាន ថែមទាំងបានផ្តល់នូវភាពកក់ក្តៅយ៉ាងខ្លាំងក្លាជាទីបំផុត ជាគម្រូសម្រាប្រទេសក្នុងតំបន់ និងឆាកអន្តរជាតិគួរយកតម្រាប់តាម។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ហើយលោកក៏រំលឹកដល់អ្នកទាំងអស់គ្នាថា ពលេវេលនៃការបោះឆ្នោតតំណាងរាស្រ្តគឺនៅមិនមិនដល់១ឆ្នាំទៀតទេ និយាយរួមគឺនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះហើយ អាស្រ័យហេតុនេះគ្រប់គ្នាសូមត្រៀមខ្លួនធ្វើយ៉ាងណាត្រូវតែទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print