សិស្សសាលាវិទ្យាល័យភូមិថ្មីមានអាការៈសន្លប់ជាបន្តបន្ទាប់

ចែករំលែក៖

ខេត្តរតនគិរី៖នៅនៅវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ក្រុងបានលុង មានសិស្សជាង៣០នាក់បានួសន្លប់បន្តបន្ទាប់បង្ករការភ្ញាក់ផ្អើលដល់អាណាព្យាបាល់មានការរន្ធត់យ៉ាងខ្លាំងដោយហេតុការនោះ។

យោងតាមប្រភពបានឱ្យដឹងថាសិស្សកំពុងរៀន ស្រាប់តែមានអាការៈ ប្រកាច់សន្លប់បន្តបន្ទាប់និងត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តជាបន្តបន្ទាប់។

ហេតុការភ្ញាក់ផ្អើលមួយនេះបានកើតឡើងនាព្រឹកថ្ងៃសៅរ៍ ១៣កើតខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូឆ្នាំ២០១៧នៅវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ស្ថិតក្នុងភូមិថ្មីសង្កាត់ឡាបានសៀកក្រុងបានលុង។

សិស្សានុសិស្សភាគច្រើនជាសិស្សស្រី មានអាការៈ ប្រកាច់ហើយស្លេកស្លាំងទន់ដៃទន់ជើងជាបន្តបន្ទាប់ ។

លោក ធុន យុន នាយកវិទ្យាល័យ ហ៊ុន សែន ភូមិថ្មីបានឲ្យដឹងថា ករណីសិស្សមានអាការៈ ប្រកាច់សន្លប់នេះកើតឡើងចាប់តាំងពីថ្ងៃច័ន្ទរហូតដល់សៅរ៍មកម្លេះហើយមកដល់ថ្ងៃនេះមានសិស្សដួលសន្លប់៣៥នាក់មកហើយប៉ុន្តែមិនបាត់បង់ជីវិតនោះទេ ។

លោកបន្តថាដោយមានការពិគ្រោះគ្នារលោកគ្រូអ្នកគ្រូដឹងពីសិស្សានុសិស្សដែលរៀនក្នុងសាលានេះតែងតែនិយាយថា ឃើញរូបគំនូរដែលគូរបិទតាមជញ្ជាំងមើលទៅអាក្រក់មើលដូចជាឃើញរូបខ្មោចផងនោះឯខ្លះទៀតថាមុនពេលសន្លប់ឃើញមនុស្សស្រីមានសក់វែងមុនប្រឡាក់សុទ្ធតែឈាមដើរចូលតាមបន្ទប់ធ្វើឱ្យខ្លាចភ័យពេកស្រែករហូតសន្លប់លែងដឹងខ្លួនតែម្តងក៏យល់ឃើញថាប្រហែលជាមកពីខុសអារក្សអ្នកតាម្ចាស់ទឹកម្ចាស់ដី។

ហើយលោកនាយកសាលាក៍បនាំលោកគ្រូអ្នកគ្រូធ្វើពិធីសែនព្រេននៅព្រឹកថ្ងៃទី៣០ ខែឆ្នូនេះផងដែរ ។

លោកនាយកបានបន្តថា ក្រោយពីបានធ្វើពិធីសែនព្រេនរួចក៏ស្រាប់តែនៅមានសិស្សរៀននៅក្នុងថ្នាក់ មានអាការៈ ប្រកាច់ ហើយស្លេកស្លាំងទន់ដៃ ទន់ជើងសន្លប់ជាបន្តបន្ទាប់ស្ទើរគ្រប់ថ្នាក់់ដដែលបង្ករឲ្យមានការភ្ញាក់ផ្អើលឈូឆឡើង។

អាណាព្យាបាលសិស្សខ្លះបាននាំកូនទៅរកព្រះសង្ឃវត្តអូរចេងស្រោចទឹកមុនឱ្យផងដែរ។
ហើយក្នុងមួយថ្នាក់សន្លប់ចាប់ពី៥ទៅ៦នាក់រួចក៏បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តបន្តបន្ទាប់ផងដែរ។

រហូតពេលនេះលោកនាយកមិនបានបញ្ជាក់ពីចំនួនសិស្សដែលសន្លប់ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសារ៍នេះនៅឡើយទេលោកគ្រាន់តែបញ្ជាក់ប្រាប់ថាសិស្សដែលមានសភាពបែបនេះសុទ្ធតែជាសិស្សស្រីទាំងអស់ ។

លោក ហ៊ីង ផានសុគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរីបានឲ្យដឹងថា បន្ទាប់ពីបានធ្វើការពិនិត្យ ទៅលើសិស្សរងគ្រោះទាំងនោះឃើញថាមានការខ្វះជាតិស្ករនិងជាតិកាលស្យូម ។

ចំណែកលោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថាបន្ទាប់ពីបានចុះពិនិត្យកន្លែងកើតហេតុឃើញថាក្នុងថ្នាក់រៀននីមួយៗមានសភាពហប់ ខ្វះខ្យល់ឧកស៊ីសែន ទើបបណ្ដាលឲ្យមានករណីបែបនេះ។

លោកថា ជំហ៊ានបន្ត ត្រូវតែកែសម្រួលតាមបន្ទប់នីមួយៗកែច្នៃដាក់កង្ហារជាចាំបាច់ ។
របាយការណ៏បឋមសិស្សដែលរងគ្រោះក្នុងករណីនេះបន្តបន្ទាប់មានចំនួន៣៧នាក់ហើយ។

បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តរួចមកហើយសិស្សានុសិស្សរងគ្រោះទាំងនោះ បានធូរស្រាលជាធម្មតា ហើយ។

និងត្រូវឪពុកម្ដាយនាំយកទៅផ្ទះរៀងៗខ្លួនពុំមានសិស្សណាម្នាក់រងគ្រោះនិងបាត់បង់ជីវិតឡើយ ។

ឯកឧត្តមប៊ូឡាំអ្នកតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរីនិងឯកឧត្តមលន់សុភាពអភិបាលរងខេត្តស្តីទីក៏បានចុះអន្តរាគមន៍ទាន់ពេលវេលាផងដែរ៕ដោយសហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print