លោក ឃួង ស្រេង ៖ ប្រកាសផ្ដល់ផ្លូវ៥ខ្សែនិងប្រព័ន្ធលូ ស្តារប្រឡាយ និងបាញ់ថ្នាំសម្លាប់មូសជូនប្រជាពលរដ្ឋនៅសហគមន៍ត្រពាំងអញ្ចាញ

ចែករំលែក៖

ភ្នំពេញ៖ កំណាត់ផ្លូវ៥ខ្សែ ប្រព័ន្ធលូ ការស្តារប្រឡាយ និងការបាញ់ថ្នាំសម្លាប់សត្វមូសត្រូវបាន លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ប្រកាសផ្តល់ជូនប្រជាពលរដ្ឋនៅសហគមន៍ត្រពាំងអញ្ចាញ ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ដើម្បីសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅសហគមននេះអោយបានប្រសើរឡើងមួយកម្រិតថែមទៀត។
ការប្រកាសក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋក្នុងសហគមនខាងលើនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃសៅរ៏ ១៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី៣០ធ្នូនេះ ខណៈ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អមដំណើរ ដោយលោកហែម ដារិទ្ធិអភិបាលខណ្ឌពោធិសែនជ័យ ចុះសួរសុខទុក្ខនិងពិនិត្យស្ថានភាពប្រជាពលរដ្ឋរស់នៅសហគមន៍ត្រពាំងអញ្ចាញនេះ ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា៖ ការអញ្ជើញចុះតាមមូលដ្ឋាននាចុងសប្តាហ៍នេះ របស់លោកឃួង ស្រេងធ្វើឡើងដើម្បីស្វែងយកពីការរស់នៅរបស់ប្រជាពលរដ្ឋ ស្តាប់ការសំណូមពររបស់ប្រជាពលរដ្ឋ និងពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន ហើយបើមានអ្វីដែលត្រូវជួយបានគឺរដ្ឋបាលរាជធានីជួយភ្លាមៗតែម្តង។
ក្នុងការចុះតាមមូលដ្ឋាននេះ ពោលគឺក្រោយពីពិនិត្យមើលពីស្ថានភាពជាក់ស្តែងនៅក្នុង សហគមននេះហើយ អភិបាលរាជធានីភ្នំពេញបានសម្រេចប្រគល់នូវការស្ថាបនាផ្លូវចំនួន៥ខ្សែ ក្នុងនោះមានផ្លូវចាក់ជាបេតុងឆ្អឹងដែក២ខ្សែ ប្រវែងប្រមាណ១០០០ម៉ែត្រ ស្ថាបនាជាប្រភេទផ្លូវចាក់ថ្មម៉ិចចំនួន៣ខ្សែ ។ស្ថាបនាប្រព័ន្ធលូបង្ហូរទឹកប្រវែង៧០០ម៉ែត្រ ។ជានេះទៅទៀតលោកអភិបាលរាជធានីក៏បានបញ្ជាអោយលោកសាំ ពិសិដ្ឋ ប្រធាមមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដាក់គ្រឿងចក្រកាយប្រឡាយដើម្បីរំដោះទឹកចេញពីសហគមន៍នេះផងដែរ ខណៈ ប្រឡាយ មួយចំនួន ត្រូវបានគេរំលោភ យកពីអ្នកមានអំណាចមួយចំនួននោះ និងប្រឡាយមួយចំនួនទៀត នៅតូចមិនអាចរំដោះទឹកបានស្រួល។ ក្រៅពីគិតគូរពីការកសាងហេដ្ឋារចនាសម្ព័ន្ធហើយនោះ នៅក្នុងឱកាសនោះដែរលោកឃួង ស្រេងក៏បានបញ្ជាអោយប្រធាន មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បាញ់ថ្នាំសម្រាប់សត្វមូសជូនអ្នក រស់នៅ ក្នុងសហគមន៏ ត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៏សែនជ័យនេះផងដែរ ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print