កម្មករ​ក្រុមហ៊ុន​ខ្សែកាប​ម៉េ​ត​ហ្វូ​នម្នាក់ឡើងរាយ​ខ្សែ​តាម​បង្គោល​ភ្លើងខ្វះ​ការប្រុងប្រយ័ត្ន​ត្រូវ​​ឆក់​ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ កម្មករ​ក្រុមហ៊ុន​ខ្សែកាប​ម៉េ​ត​ហ្វូ​ន​ម្នាក់​ឡើង រាយ​ខ្សែ​តាម​បង្គោល​ភ្លើង​ត្រង់ខាងមុខ​វិទ្យាល័យ ហ៊ុន សែន កំពង់រោទ៌ ខេត្តស្វាយរៀង ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​ត្រូវ​​ចរន្តអគ្គិសនីឆក់​ស្លាប់​ជាប់​នៅលើ​បង្គោល​ភ្លើង​វេលា​ម៉ោង​៣ និង​១០​នាទី​រសៀល ថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុង​ភូមិ​រោទ៍ ឃុំ​ញរ ស្រុក​កំពង់រោ​ទ៍​​។​​

បើ​យោ​ងតាម​សមត្ថកិច្ច​នគរបាលស្រុកបានឲ្យនគរវត្តដឹងថា បុរស​ត្រូវ​ខ្សែភ្លើង​ឆក់​នោះ​មានឈ្មោះ ឈន ឆាយ អាយុ​២៥​ឆ្នាំមុខរបរកម្មករតខ្សែកាប រស់នៅ​ភូមិ​សំបួរ ស្រុក​មេសាង ខេត្តព្រៃវែង ។

ប្រភពពី​ប្រជាពលរដ្ឋ​បានឃើញ​ហេតុ​ការ​ណ៍​បាន​ឲ្យ​ដឹងថា​មុនកើតហេតុគេឃើញ មាន​កម្មករក្រុមហ៊ុន​ខ្សែកាប​ម៉េ​ត​ហ្វូ​ន​មួយក្រុម​បាន​ដើរ​ត​បណ្តាញ​ខ្សែកាប​ដើ​ររាយ​ខ្សែ​តាម​បង្គោល​ភ្លើងអគ្គិសនី​ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើប្រមាណជាកន្លះម៉ោង​ ក៏មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ស្រុក​ និង​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​ចោមរោម​មើល ​និង​រាយករណ៍មកសមត្ថកិច្ច និង​អាជ្ញាធរ​អគ្គិសនី​ស្រុក​កំពង់រោទ៍បិទ​ភ្លើង ​ខណៈមានបុរសម្នាក់ឆក់ស្លាប់លើបង្គោលភ្លើង។

​​ប្រជាពលរដ្ឋរិះគន់លើ ក្រុមការងារ​ត​បណ្តាញ​ខ្សែកាប​នេះ​ខ្វះ​បច្ចេកទេស ​ហើយ​ប្រើ​មនុស្ស​ឲ្យ​ឡើង​រាយ​ខ្សែកាប​តាម​បង្គោល​ភ្លើង​ដោយ​មិនបាន​បិទ​បារ៉ែតភ្លើង​ឡើយ​។

បន្ទាប់ពីពិនិត្យសាកសពរួចសមត្ថកិច្ច​នគរបាលបានប្រគល់​សាកសព​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print