ចូលលួចកាច់សោកម៉ូតូគេបានហើយ តែរត់មិនរួច ដេញតាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋនិងម្ចាស់ម៉ូតូចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគររដ្ឋបាលភ្នំពេញថ្មីបន្ទាប់ពីរូបគេបានធ្វើសកម្មភាពចូលលួចកាច់សោរកម៉ូតូហើយខំប្រឹងជិះរត់។

ហេតុការណ៍បានកើតឡើងកាលពីថ្ងៃច័ន្ទ ១៥កើត ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨វេលាម៉ោង ១១ និង៣០នាទី នៅចំណុចមុខផ្ទះលេខ០៩អា ផ្លូវ១៩៥៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យមាន ឈ្មោះ លឹម គង្គា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិត ស្នាក់នៅបន្ទប់ជួល ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។
ចំណែកជនរងគ្រោះមាន ឈ្មោះ មិន ចាន់ឌី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ០៩អា ផ្លូវ១៩៥៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានប្រាប់ថា៖ នៅមុនពេលកើតជនរងគ្រោះបានទុកម៉ូតូ១គ្រឿង ម៉ាកស្មាស់ ពណ៌ក្រហម សេរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ1BR-8636នៅមុខផ្ទះដោយចាក់សោរកត្រឹមត្រូវហើយក៍ដើរចូលទៅក្នុងផ្ទះពេលនោះជនសង្ស័យឃើញមានសភាពស្ងប់ស្ងាត់ក៍ធ្វើសកម្មភាព ចូលទៅលួចយកម៉ូតូរួចជិះបានចម្ងាយប្រហែល០៥ម៉ែត្រ តែត្រូវជនរងគ្រោះឃើញបានស្រែកថាចោរៗ រួចនាំគ្នាដេញចាប់បានយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មីតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print