ខេត្តកណ្តាល : នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ កម្លាំងការិយាលយ័ប្រឆាំងជួញដូរ មនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនឪពុកចុងល្បួងកូនចុងអោយជូនទៅលក់សាច់ជ្រូក ដល់កន្លែងស្ងាត់ ចាប់រំលោភបានសម្រច មកសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
បច្ចុប្បន្នជនសង្សយ័កំពុងស្ថិតក្រោមការសាកសួររបស់លោក សូ សុវិទ្យា ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល។
ជនសង្ស័យ ០១ នាក់ឈ្មោះ វ៉េង ពីវ ហៅ ទ្រី ភេទ ប្រុស អាយុ ៤៤ ឆ្នាំជនជាតិ ខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិតាកែវ២ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
សូមជម្រាបថា:ការឃាត់ខ្លួន ឪពុកចុងចិត្តតិរិច្ឆាននេះនៅថ្ងៃអង្គារ១រោច ខែបុស្សឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនិងថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៨ កើតហេតុថ្ងៃទី ៣១ ខែធ្នូ ២០១៧ ម៉ោង ០៥និង៣០នាទី ទាបភ្លឺ ចំណុចភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
នគរបាលស្រុកខ្សាច់កណ្តាលបានអោយដឹងថា: ជនរងគ្រោះ ០១នាក់ឈ្មោះ វ.ណ ភេទ ស្រី អាយុ ១៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិតាកែវ២ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
នគរបាលបញ្ជាក់ថា: នៅអំឡុងខែមិថុនា ឆ្នាំ ២០១៧ ម្តាយកុមារីរងគ្រោះនៅភូមិតាកែវ២ ឃុំវិហារសួគ៌ បានលែងលះជាមួយប្តីដើមឈ្មោះ ជា វន បន្ទាប់មកឈ្មោះ ពេញ ខុន បានស្រលាញ់និងសែនព្រេនជាមួយឈ្មោះ វ៉េង ពីវ ភេទ ប្រុសមានស្រុកកំណើតភូមិស្លា ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាប្តីប្រពន្ធ ហើយបានស្នាក់នៅផ្ទះជួលនៅក្នុងក្រុមហ៊ុន7NG ជាមួយកូនស្រី(រងគ្រោះ) និងប្ដីចុងឈ្មោះវ៉េង ពីង ដើម្បីប្រកបមុខរបររកស៊ី នៅពេលកន្លងមកឈ្មោះ វ៉េង ពីវតែងតែបៀតបៀនទៅលើឈ្មោះ វ.ណ ជាកូនចុងដូចជា អោបថើប ច្របាច់សុដន តែជនរងគ្រោះមិនដែលនិយាយរឿងហេតុប្រាប់ម្តាយទេ ព្រោះខ្លាចម្តាយពិបាកចិត្ត រហូតដល់ថ្ងៃទី ៣០.១២.២០១៧ វេលាម៉ោង ២០ ជនរងគ្រោះ និងមិត្តភ័ក្ភ បានចេញពីផ្ទះជួលទៅមើលល្ខោនបាសាក់នៅជិតផ្ទះនៅក្នុងក្រុមហ៊ុន7NG។
រហូតដល់ម៉ោង២រំលងអាធ្រាត ឈានចូលថ្ងៃទី ៣១.១២.២០១៧ ជនរងគ្រោះត្រឡប់ពីមើលល្ខោនវិញឡើងទៅដេកលើឡៅតឿក្នុងផ្ទះខ្លួន ចំណែកឈ្មោះ វ៉េង ពីវ បានដេកជាមួយប្រពន្ធនៅលើគ្រែក្នុងផ្ទះជួលនោះដែរ។ដល់វេលាម៉ោង ៥:០០នាទី ទាបភ្លឺ ឈ្មោះ វ៉េង ពីវ បានក្រោកពីដេកលបឡើទៅលើឡៅតឿកន្លែងក្មេងស្រីរងគ្រោះ ដេកតែម្នាក់ឯង ពេលនោះឈ្មោះ វ៉េង ពីវ បានថើបជនរងគ្រោះ ដែលកំពុងតែដេកលង់លក់ ភ្លាមនោះជនរងគ្រោះ បានភ្ញាក់ដឹងខ្លួនហើយនិយាយថា ធ្វើអីអញ្ចឹង ឈ្មោះ វ៉េង ពីវ និយាយថា ក្រោកឡើងទៅជួយដាក់សាច់ឲ្យម៉ូយ ចំណែកម្តាយឈ្មោះ ពេញ ខុន បានក្រោកទៅលក់សាច់ជ្រូកនៅនៅឯផ្សារវិហារសួគ៌បាត់ហើយ បន្ទាប់ឈ្មោះ វ៉េង ពីវ បានឌុបជនរងគ្រោះ ចេញពីផ្ទះជួលថាទៅដាក់សាច់ជ្រូកឲ្យម៉ូយតែបែជាឌុបជនរងគ្រោះទៅក្រោយរោងចក្រទី៨កន្លែងស្ងាត់ បានឈប់ម៉ូតូហើយធ្វើកល្បិចនិយាយថា គេឲ្យមកយកជ្រូកងាប់នៅនឹង។
ជនរងគ្រោះ បាននិយាយថា ជ្រូកងាប់អីនៅកន្លែងស្ងាត់នឹង ពេលនោះជនរងគ្រោះបាន ចុះពីលើម៉ូតូរត់បំរ៉ុងមកផ្ទះវិញ តែត្រូវឈ្មោះ វ៉េង ពីវ ជិះម៉ូតូដេញតាមហើយចុះពីលើម៉ូតូស្ទុះទៅចាប់ជនរងគ្រោះជាប់ហើយខ្ទប់មាត់អូសចូលវាលស្មៅចាប់ប្រស្រាតខោជនរងគ្រោះ ហើយធ្វើសកម្មភាពរំលោភសេពសន្ថវៈបានសម្រេច។ លុះថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៦:០០នាទី ជនរងគ្រោះ បានប្រាប់បងជីដូនមួយ បន្ទាប់មកបាននាំដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌៕ ឆ ដា