ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាបានធ្វើការឃាត់ខ្លួនបន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចទូរស័ព្ទដៃពីនារីម្នាក់ពីក្នុងការបូបស្ពាយបានសម្រេចនៅពេលដែលនាងកំពង់ជិះម៉ូតូហើយឈប់ចាំភ្លើងស្តប់ កាលពីថ្ងៃអង្គារ៍១រោជខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២ ខែ មករា ឆ្នាំ ២០១៨ នៅ វេលាម៉ោង ១៨ និង២០នាទីល្ងាច តាមបណ្តោយផ្លូវ២៧១ កែងផ្លូវ១៨២ (ភ្លើងស្តុប) ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សមត្ថកិច្ចប្រាប់ថាជនសង្ស័យដែលឃាត់ខ្លួននោះមានឈ្មោះ ពៅ ចិត្រា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) ។ ចំណែក ជនរងគ្រោះមាន ឈ្មោះ លី ស៊ីវម៉ី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរនិស្សិត ស្លាក់នៅផ្ទះលេខ៣៧ ផ្លូវ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុនារីរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកស្គូបពីព័ណក្រហមសេរីឆ្នាំ២០១៥ពាក់ស្លាកលេខកំពង់ឆ្នាំង1F. 6506ដោយមានឌុបប្អូនប្រុសចេញពីសាលារៀនក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើនាងបានឈប់រងចាំភ្លើងស្តុប ស្រាប់តែមានជនសង្ស័យបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GL-2761មកឈប់ក្បែហើយបានរូតកាបូបស្ពាយរបស់នាង រួចលួចយកទូរសព្ទ័ដៃពីក្នុងកាបូបបានសម្រេច រួចក៍ជិះម៉ូតូបំរ៉ុងគេចខ្លួន តែត្រូវជនរងគ្រោះឃើញស្រែកថាចោរៗ ស្របពេលនោះកម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាលទឹកថ្លា ឃើញបានធ្វើការដេញតាមរួចបានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលទឹកថ្លាតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ទូរស័ព្ទដៃម៉ាកសាំសុងដែលជនសង្ស័យលួចបាននោះឲ្យទៅជនរងគ្រោះវិញ។
ដោយឡែកជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធីច្បាប់បន្ត៕ ដោយ៖ តុង សីហា