ខេត្ដកំពង់ស្ពឺ៖ ស្ដ្រីម្នាក់សម្រាលបាន ទារិកាភ្លោះ៣នាក់នៅក្នុងមណ្ឌលសុខភាព ដុំខ្វិត ស្ថិតនៅក្នុងភូមិដុំខ្វិត ឃុំវាលពន់ ស្រុកថ្ពង ខេត្ដកំពង់ស្ពឺកាលពីថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០១៥ ។
បើតាមគ្រូពេទ្យនៅមណ្ឌលសុខភាព ដុំខ្វិតបានប្រាប់ឱ្យដឹងថា ទារិកាភ្លោះទាំង ៣ និងម្ដាយទារិកាមានសុខភាពល្អជា ប្រក្រតីដូចជាស្ដ្រីសម្រាលកូនឯទៀត ។ រីឯទារិកាភ្លោះទាំង៣មានអាវយវស្អាត បាទដូចទារក និងទារិកាដែលស្ដ្រីឯទៀត មកសម្រាលនៅថ្ងៃជាមួយនឹងស្ដ្រីខាង លើនេះដែរ ។
លោក អ៊ុក ធូ អាយុ៣៧ឆ្នាំ ជា កសិកររស់នៅភូមិដុំខ្វិត ជាឪទារិកា ភ្លោះបានឱ្យដឹងថា ប្រពន្ធរបស់គាត់ដែល សម្រាលបានទារិកាភ្លោះ៣នេះឈ្មោះ ជិន រឿន អាយុ៣៧ឆ្នាំ ជាកសិករ រស់នៅ ភូមិ-ឃុំជាមួយគ្នា ។ ឪទារិកាភ្លោះរូប នេះបានឱ្យដឹងដែរថា ប្រពន្ធរបស់គាត់ សម្រាលបានទារិកាភ្លោះ៣នាក់នេះ គឺជា ការសម្រាលកូនលើកទី៧ ដែលរាប់ទាំង ការសម្រាលទារិកាភ្លោះ៣នាក់នេះមានកូនទាំងអស់៩នាក់ ។
ម្ដាយទារិកាបានប្រាប់ឱ្យដឹងដែរថា ដោយសារជីវភាពខ្វះមុខខ្វះក្រោយ គឺនៅ ពេលដែលរូបគាត់មានទម្ងន់ចាប់តាំង ពីកូនទី១ ពិសេសទារិកាភ្លោះទាំង៣នេះ ពុំដែលបានទៅពេទ្យឱ្យគ្រូពេទ្យពិនិត្យ ឬឆ្លុះមើលផ្ទៃពោះម្ដងណាទេ ។ គាត់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេល ដែលសម្រាលទារិកាភ្លោះ៣នាក់នេះ ក៏ ប៉ុន្ដែអ្វីដែលជាក្ដីកង្វល់ គឺជាជីវភាពក្នុង*គ្រួសាររបស់គាត់មិនធូរធារ ហើយអាច លំបាកក្នុងការថែទាំចិញ្ចឹមបីបាច់ទារិកា ភ្លោះនេះថែមទៀតផង ។ សព្វថ្ងៃពេល ដែលគាត់មានទម្ងន់គ្រប់ខែបានប្ដីជាអ្នក រកស៊ី និងធ្វើស្រែយកលុយមកចិញ្ចឹម និងផ្គត់ផ្គង់ក្នុងគ្រួសារទាំងការហូបចុក និងកូនទៅរៀនផង។ ដូច្នេះនៅពេលដែល រូបគាត់សម្រាលបានទារិកាភ្លោះ៣ ខណៈ ជីវភាពក្រីក្រវាកាន់តែទម្លាក់បន្ទុកធ្ងន់ ឡើង ព្រោះតែរូបគាត់សរសៃរខ្ចីមិនទាន់ អាចជួយធ្វើស្រែរកស៊ីសម្រាលការ លំបាកក្នុងគ្រួសារបាននៅឡើយ ។
អ្វីដែលម្ដាយទារិកាភ្លោះទាំង៣លើក ឡើងនេះ ឪពុកទារិកាបានអំពាវនាវរក សម្បុរសជន ពិសេសសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ដែលតែង តែចាត់ទុកគ្រួសារប្រជាពលរដ្ឋនៅទូទាំង ប្រទេសមិនថាអ្នកមានអ្នកក្រឱ្យតែ សម្រាលទារក-ទារិកាភ្លោះ៣នាក់ឡើង ទៅសម្ដេចតែងតែចាត់ទុកជាកូនរបស់ សម្ដេច និងបានផ្ដល់អាហារឧបត្ថម្ភព្រម ទាំងសម្ភារប្រើប្រាស់ដើម្បីជួយសម្រាល បន្ទុកដល់មាតា ៕
ដោយ៖ សេនាស័ក្ដិ