ផឹក​ស្រាស​ស្រវឹង​យក​ប្រេងម៉ាស៊ូត​ ចាក់​ដុត​សា​លាម​ត្ដេ​យ្យ​១​ខ្នង​ឆេះ​ ម៉ត់​ព្រោះ​ឃើញ​សាលា​ចាស់​ទ្រុឌ​ ទ្រោម​ពេក

ចែករំលែក៖

​ខេត្ដពោធិ៍សាត់​៖​ កម្លាំង​នគរបាល​ ស្រុក​ភ្នំក្រវាញ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ ក្រោយ​ពី​បុរស​រូប​នេះ​ផឹកស្រា​ស្រវឹង​ជោក​ ជាំ​យក​ប្រេងម៉ាស៊ូត​ទៅ​ចាក់​ស្រោច​ដុត​សា​លាម​ត្ដេ​យ្យ​ឆេះ​ម៉ត់​សល់​តែ​ផេះ​ ។​

3

​ជន​បង្កហេតុ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ ខ្លួន​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ រសៀល​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ នឹង​ផ្ទះ​ជនសង្ស័យ​ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ ព្រាល​ ឃុំ​សំរោង​ ស្រុក​ភ្នំក្រវាញ​ ខេត្ដ​ ពោធិ៍សាត់​ ។​

​នគរបាល​មូលដ្ឋាន​ឱ្យ​ដឹង​ថា​ ជន​ដែល​ ដុត​សា​លាម​ត្ដេ​យ្យ​ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នោះ​ឈ្មោះ​ មឿ​ន​ កុសល​ ភេទ​ ប្រុស​ អាយុ​២៥​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​ ភូមិ​-​ឃុំ​កើតហេតុ​ ។​

​លោកគ្រូ​សា​លាម​ត្ដេ​យ្យ​បានឱ្យ​ដឹង​ ថា​ សា​លាម​ត្ដេ​យ្យ​ដែល​ត្រូវ​បុរស​ប្រមឹក​ ដុត​បំផ្លាញ​មាន​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​១៥​ម៉ែត្រ​សង់​អំពី​ឈើ​ដំបូល​ប្រក់​ក្បឿង​ (​មាន​សភាព​ចាស់​ទ្រុឌទ្រោម​)​ ។​ តាម​ ចម្លើយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ ប្រាប់​សមត្ថកិច្ច​ថា​ កាលពី​រសៀល​ថ្ងៃ​ទី​ ២៣​ ខែតុលា​ ខ្លួន​បាន​ទៅ​ទិញ​ប្រេង​ ម៉ា​ស៊ូ​ត​ចំនួន​កន្លះ​លី​ត្រ​នៅ​តូប​លក់ដូរ​ របស់​ឈ្មោះ​ សួ​ នៅ​ភូមិ​ជាមួយ​គ្នា​ដើម្បី​ យក​មក​ទុក​ដុត​សាលារៀន​ខាងលើ​នេះ​ ចោល​ ព្រោះ​សាលា​នេះ​វា​មាន​សភាព​ ចាស់​ទ្រុឌទ្រោម​ពេក​និង​ឃើញ​គេ​ទុក​ ចោល​ ។​ លុះ​មក​ដល់​ថ្ងៃ​ទី​២៥​ ខែតុលា​ វេលា​ម៉ោង​៦​និង​២០​នាទី​ល្ងាច​ខ្លួន​បាន​ យក​ប្រេងម៉ាស៊ូត​កន្លះ​លី​ត្រ​និង​កាន់​ស្រាស​ កន្លះ​លី​ត្រ​ទៅ​អង្គុយ​ផឹក​ក្នុង​សាលារៀន​ ខាងលើ​រហូត​ដល់​ស្រវឹង​ ។​ លុះ​នៅ​ម៉ោង​ ៧​និង​១៥​នាទី​យប់​ថ្ងៃ​ដដែល​រូបគេ​បាន​ ចាក់​ប្រេងម៉ាស៊ូត​ស្រោច​តាម​ជញ្ជាំង​សាលារៀន​រួច​ដុត​ចោល​តែ​ម្ដង​និង​បាន​ ស្រែក​ខ្លាំងៗ​ថា​ ភ្លើង​ឆេះ​សាលារៀន​ ហើយ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ផ្អើល​ឆោឡោ​ នាំ​គ្នា​ជួយ​ពន្លត់​តែ​យឺត​ពេល​ទៅ​ហើយ​ ។​

​ជនសង្ស័យ​បន្ដ​ថា​ មូលហេតុ​ដែល​ គេ​ដុត​សាលា​នេះ​ចោល​ដោយសារ​គេ​ ឃើញ​សាលា​ចាស់​ទ្រុឌទ្រោម​ខ្លាច​បាក់​ រលំ​សង្កត់​ក្មេងៗ​ ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ចម្លើយ​ ជនសង្ស័យ​ខាងលើ​នេះ​ជា​ចម្លើយ​ផ្ដេ​ស​ ផ្ដាស​ព្រោះ​ចម្លើយ​នេះ​អាច​ចាត់​ទុក​ថា​ ជនសង្ស័យ​ជា​មនុស្ស​ញៀន​ស្រា​មើល​ ទៅ​ដូច​ជា​មនុស្ស​សរសៃប្រសាទ​ ។​

​សមត្ថកិច្ច​នគរបាល​បាន​បន្ដ​ថា​ ជន​ សង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ពោធិ៍​ សាត់​ដើម្បី​បន្ដ​នីតិវិធី​។​

​លោក​ សូ​ សា​ហុង​ អភិបាលស្រុក​ភ្នំ​ ក្រវាញ​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​ សាលា​ រៀន​នេះ​ពិតជា​ចាស់​ទ្រុឌទ្រោម​មែន​ ប៉ុន្ដែ​ វា​ជា​សម្បត្ដិ​របស់​ក្រសួង​អប់រំ​ហើយ​ សាលា​នេះ​ក្រោម​ការ​ឧបត្ថម្ភ​របស់​អង្គ​ ការ​ខន​ស៊ើ​ន​មិន​អាច​បុគ្គល​ណា​ម្នាក់​ធ្វើ​អ្វី​ផ្ដេសផ្ដាស​បាន​ឡើយ​ ៕​

IMG_77272

...

ដោយ៖ ប៉ឹម​ ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print