អ្នកដំណើរ​៩៤​នាក់​ស្លន់ស្លោ​ស្ទើរ​គាំងបេះដូង​ដោយសារ​តែ​យន្ដហោះ​ជ្រុះ​បាត់​កង់​ចុះ​ចត​ដោយ​ពោះ​ទទេ

ចែករំលែក៖

​កាលពី​ថ្ងៃ​ទី​២៦​ ខែតុលា​ យន្ដហោះ​ ប៊ូ​អ៊ី​ង​៧៣៧​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ British​ Airway​ ត្រូវ​ចុះ​ចត​ជា​បន្ទាន់​ ដោយ​ពោះ​ទទេ​ក្នុង​អាកាសយានដ្ឋាន​នៅ​អាហ្វ្រិក​ខាងត្បូង​ក្រោយ​ពី​ជ្រុះ​បាត់​កង់​ ធ្វើ​ឱ្យ​អ្នកដំណើរ​ស្រែក​ទ្រហោយំ​ពេញ​ យន្ដហោះ​ដោយសារ​តែ​ការ​ចុះ​ចត​បែប​នេះ​អាច​សង្ឃឹម​រួច​ផុត​ពី​ក្ដី​ស្លាប់​តែ​៥០​ភាគរយ​ប៉ុណ្ណោះ​ ។​

sew

​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ យន្ដហោះ​ប៊ូ​អី​ង​៧៣៧​ ដែល​ជ្រុះ​បាត់​ កង់​ហើយ​ចុះ​ចត​ដោយ​ពោះ​ទទេ​បាន​ធ្វើ​ឱ្យ​ស្លាប​មួយ​ចំហៀង​បាក់​ផង​ដែរ​ដោយសារ​តែ​ពេល​ចុះ​ចត​យន្ដហោះ​ផ្អៀង​មួយ​ចំហៀង​ទៅ​ប៉ះ​នឹង​ផ្លូវ​ ។​

​នៅ​ពេល​ដែល​អាកាសយានិក​សម្រេច​ ចុះ​ចត​ដោយ​យន្ដហោះ​ជ្រុះ​កង់​បាត់​នោះ​ ធ្វើ​ឱ្យ​មនុស្ស​នៅ​ជុំវិញ​អាកាសយានដ្ឋាន​តក់ស្លុត​យ៉ាង​ខ្លាំង​ពេល​បាត​យន្ដហោះ​ប៉ះ​នឹង​ផ្លូវ​បង្ក​ឱ្យ​មាន​សំឡេង​យ៉ាង​ខ្លាំង​អូស​បន្លាយ​រហូត​ដល់​យន្ដហោះ​ឈប់​ ។​

​ភ្លាមៗ​នោះ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ក៏​ បាន​ជម្លៀស​អ្នកដំណើរ​ទាំង​៩៤​នាក់​ជា​ បន្ទាន់​ទៅ​កាន់​តំបន់​មាន​សុវត្ថិភាព​ ។​ ប៉ុន្ដែ​អ្នកដំណើរ​ខ្លះ​នៅ​មាន​ភាពស្លេកស្លាំង​ នៅឡើយ​ ហើយ​ខ្លះ​ទៀត​ត្រូវ​បាន​បញ្ជូន​ ទៅ​កាន់​មន្ទីរពេទ្យ​ដោយ​ភ័យ​ខ្លាំង​ពេក​។​ នៅ​មុន​ពេល​ចុះ​ចត​អាកាសយានិក​បាន​ ប្រកាស​ឱ្យ​អ្នកដំណើរ​បានដឹង​ដើម្បី​ត្រៀម​ ស្មារតី​ទុកជា​មុន​ ៕​

sew (1)

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print