ខេត្តពោធិ៍សាត់៖ កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ តុលាការសម្រេចឃុំខ្លួនបុរសម្នាក់បណ្ដោះអាសន្នដោយចោទពីបទហិង្សាដោយចេតនា ។
គួររំលឹកថា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជនសង្ស័យខាងលើ ឈ្មោះ ជួស គឹមជា ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុង-ខេត្តពោធិ៍សាត់ ហើយមានទំនាស់ពាក្យសម្ដីគ្នារឿងលេងល្បែងបៀរ (ទីងលេន) ក៏ឈានដល់វាយទៅលើបុរសឈ្មោះ សុក សក អាយុ ៤៥ឆ្នាំ ជាម្ចាស់ផ្ទះកើតហេតុ បណ្ដាលឱ្យរបួសធ្ងន់ធ្ងរ ។
ក្រោយកើតហេតុសមត្ថកិច្ចបានស្រាវជ្រាវឈានដល់ការចាប់ខ្លួនបុរសខាងលើតែម្តង ៕
...
ដោយ៖ បឹុម ពិន