ភ្នំពេញ៖ រដ្ឋសភាបានចេញសេចក្ដី ថ្លែងការណ៍ថ្កោលទោសចំពោះអំពើ ហិង្សាដែលបណ្ដាលឱ្យតំណាងរាស្ដ្រពី២ រូបមកពីគណបក្សសង្គ្រោះជាតិឱ្យរបួសធ្ងន់និងស្នើឱ្យសមត្ថកិច្ចចាត់វិធានការ ស្រាវជ្រាវចាប់ខ្លួនជនល្មើសមកផ្ដន្ទា ទោសតាមច្បាប់ ។
សេចក្ដីថ្លែងការណ៍របស់រដ្ឋសភាបាន លើកឡើងថា នៅថ្ងៃចន្ចទី២៦ ខែតុលា ឆ្នាំ២០១៥ នៅក្បែរវិមានរដ្ឋសភា តាម ផ្លូវកែងស្ថានទូតអូស្ដ្រាលីមានជនមិន ស្គាស់មុខមួយក្រុមបានប្រើអំពើហិង្សា វាយតំតំណាងរាស្ដ្រ២រូប គឺលោក ញ៉យ ចំរើន អ្នកតំណាងរាស្ដ្រមណ្ឌលកំពង់ ចាម និងលោក គង់ សុភា អ្នកតំណាង រាស្ដ្រមណ្ឌលស្វាយរៀងបណ្ដាលឱ្យរបួស និងបានបំផ្លិចបំផ្លាញរថយន្ដរបស់លោកតំណាងរាស្ដ្រទាំងពីររូបខូចខាតជាខ្លាំង ។
រដ្ឋសភាថ្កោលទោសចំពោះអំពើ ហិង្សាដែលរំលាភលើអភ័យឯកសិទ្ធិ តំណាងរាស្ដ្រនិងសូមស្នើឱ្យអាជ្ញាធរ មានសមត្ថកិច្ច រាជរដ្ឋាភិបាលចាត់វិធាន យ៉ាងអោយបានម៉ឹងម៉ាត់ការស្រាវជ្រាវចាប់ខ្លួនជនល្មើសមកផ្ដន្ទាទោសតាម ច្បាប់ជាធរមាន ។
ជាមួយគ្នានេះមន្ដ្រីជាន់ខ្ពស់ក្រសួង មហាផ្ទៃបានឱ្យដឹងនៅថ្ងៃទី២៧ ខែតុលា ថា សម្ដេចក្រឡាហោម ស ខេង ឧប នាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីស្រាវជ្រាវស៊ើបអង្កេតស្វែងរក ចាប់ខ្លួនករណីមនុស្សមួយក្រុមដែលបាន ព្រួតគ្នាប្រើអំពើហិង្សាលើអ្នកតំណាង រាស្ដ្រគណបក្សសង្គ្រោះជាតិទាំង២រូប បណ្ដាលឱ្យរងរបួសនៅពេលដែលជិះ រថយន្ដចេញពីប្រជុំសភាកាលពីថ្ងៃទី២៦ខែតុលាដើម្បីបញ្ជូនទៅតុលាការចាត់ វិធានការទៅតាមផ្លូវច្បាប់ ។
ប្រភពបាននិយាយបន្ដថា ប្រធាន គណៈកម្មការស្រាវជ្រាវស៊ើបអង្កេត ករណីមនុស្សមួយក្រុមប្រើអំពើហិង្ស ាលើអ្នកតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិគឺមានលោក ឯម សំអាន ប្រធាន លោកឧត្ដមសេនីយ៍ឯក ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ អនុប្រធាន រួមទាំងមន្ដ្រីជំនាញពាក់ព័ន្ធមួយចំនួន ទៀតជាសមាជិក ។
អ្នកតំណាងរាស្ដ្រគណបក្សសង្គ្រោះ ជាតិដែលរងរបួសដោយការវាយប្រហារ ពីមនុស្សមួយក្រុមនៅមុខវិមានរដ្ឋសភា គឺលោក ញ៉យ ចំរើន និងលោក គង់ សុភា នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៥ ដោយសារមានរបួសធ្ងន់មាន បាក់ឆ្អឹងជាច្រើនកន្លែងនោះគណបក្ស សង្គ្រោះជាតិបានសម្រេចបញ្ជូនអ្នក តំណាងរាស្ដ្រទាំង២រូបទៅព្យាបាលនៅ ប្រទេសថៃ ៕
ដោយ៖ ហេង សូរិយា