គយ​ខេត្ដកណ្ដាល​ចាប់​រថយន្ដ​ធុន​ធំ​ នាំ​ឱ្យ​មានការ​តវ៉ា​ស្ទះផ្លូវ​ជាតិ​លេខ​២​ ជាង​១​ម៉ោង

ចែករំលែក៖

​ខេត្ដកណ្ដាល​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​ តុលា​ ឆ្នាំ​២០១៥​ មន្ដ្រី​គយ​ និង​សមត្ថ​ កិច្ច​កងរាជអាវុធហត្ថ​ខេត្ដកណ្ដាល​បាន​ ឃាត់​រថយន្ដ​ធុន​ធំ​ជា​ច្រើន​គ្រឿង​នាំ​ឱ្យ​ មានការ​បិទផ្លូវ​ និង​កកស្ទះ​ចរាចរ​ជាង​ ១​ម៉ោង​ធ្វើ​ឱ្យ​អ្នកដំណើរ​ខកពេល​វេលា​ ធ្វើ​ការងារ​រកស៊ី​ ។​

sew (1)

​ជុំវិញ​ការ​ឃាត់​រថយន្ដ​ និង​នាំ​ឱ្យ​មាន​ ការ​តវ៉ា​ពី​អ្នក​បើករថយន្ដ​នេះ​ លោក​ មួ​ង​ តា​រ៉ា​ ប្រធាន​ស្នាក់​ការ​គយ​ច្រក​ទ្វារ​ព្រំ​ ដែន​ទ្វេភាគី​ជ្រៃ​ធំ​បាន​បញ្ជាក់​ថា​ ការ​ ឃាត់​រថយន្ដ​ដឹក​ដី​ថ្ម​ខ្សាច់​ទាំង​ចង្កូត​ឆ្វេង​ ស្ដាំ​ខាងលើ​នេះ​ គ្រាន់តែ​ជារ​ព​ញ៉ាក់​ម្ចាស់​ រថយន្ដ​អត់​បង់ពន្ធ​ឱ្យ​ដឹង​ មុន​នឹង​សមត្ថ​ កិច្ច​ចាប់ផ្ដើម​ប្រើ​វិធានការ​ក្ដៅ​ចាប់​ រថយន្ដ​អត់​ពន្ធ​នៅ​ដើម​ខែមករា​ ឆ្នាំ​ ២០១៦​ ។​

​លោក​បាន​បន្ដ​ថា​ ការ​ចាប់​រថយន្ដ​ ខាងលើ​នេះ​ គឺ​ចង់​ប្រាប់​ឱ្យ​ម្ចាស់​រថយន្ដ​ ដែល​អត់​ពន្ធ​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល​ទៅ​បំពេញ​ កា​រត​ព្វ​កិច្ច​បង់ពន្ធ​ ។​ ម្យ៉ាងទៀត​ម្ចាស់​ រថយន្ដ​ដែល​មាន​ច​ម្ង​ល់​ និង​មិន​យល់​ ត្រូវ​ទៅ​សួរនាំ​មន្ដ្រី​ពន្ធ​នៅ​សាខា​គយ​ និង​ រដ្ឋាករ​ខេត្ដកណ្ដាល​ ។​ ចំពោះ​រថយន្ដ​ ចង្កូត​ស្ដាំ​ម្ចាស់​រថយន្ដ​ត្រូវ​ទៅ​សាកសួរ​ មន្ដ្រី​ជំនាញ​គយ​ថា​តើ​រថយន្ដ​របស់​ខ្លួន​ ត្រូវ​បំពេញបែបបទ​យ៉ាង​ដូច្នេះ​ ព្រោះ​ ចំណាត់ការ​នៃ​ការ​អនុវត្ដ​ច្បាប់​ និង​ធ្វើ​ ឡើង​យ៉ាង​តឹងរ៉ឹង​នៅ​ទូ​ទាំង​ប្រទេស​ ។​

​លោក​បាន​បញ្ជាក់​ថា​ នៅ​ដំណាក់​ ដំបូង​ម្ចាស់​រថយន្ដ​ចង្កូត​ឆ្វេង​ត្រូវ​បំពេញ​ កា​រត​ព្វ​កិច្ច​ទៅ​បង់ពន្ធ​មុនគេ​ ។​

​នៅ​ក្ន្នុ​ង​ពេល​ក្រុម​អ្នកបើកបរ​រថយន្ដ​ មាន​ប្រតិកម្ម​បិទផ្លូវ​ចំពោះ​ការ​ចាប់​ រថយន្ដ​នេះ​ដែរ​ ក្រុម​អ្នកបើកបរ​រថយន្ដ​ បាន​លើក​ឡើង​ និង​សំណូមពរ​តាម​រយៈ​ ស្ថាប័ន​គយ​ និង​រដ្ឋាករ​ ជួយ​អន្ដរាគមន៍​ ទៅ​រាជរដ្ឋាភិបាល​ឱ្យ​មានការ​អនុគ្រោះ​ បន្ធូរបន្ថយ​ការ​បង់ពន្ធ​ចំពោះ​រថយន្ដ​ ចង្កូត​ស្ដាំ​ផង​ដែរ​ ។​

​តប​ទៅ​នឹង​សំណូមពរ​នេះ​ លោក​ មួ​ង​ តា​រ៉ា​ មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​ ក្រុម​អ្នកបើកបរ​នេះ​ទេ​ តែ​លោក​បញ្ជាក់​ ថា​ ការ​ឃាត់​រថយន្ដ​នេះ​ គឺជា​ការ​ព​ញ៉ាក់​ ឱ្យ​ម្ចាស់​រថយន្ដ​ដឹង​មុន​បណ្ដោះ​ ព្រោះថា​ នៅ​ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​២០១៦​ និង​ចាប់​ ផ្ដើម​អនុវត្ដ​ច្បាប់​ចំពោះ​រថយន្ដ​អត់​ពន្ធ​។​ ដូច្នេះ​ម្ចាស់​រថយន្ដ​អត់​ពន្ធ​ ពិសេស​រថយន្ដ​ ចង្កូត​ឆ្វេង​ប្រ​ញ៉ាប់​ទៅ​បង់ពន្ធ​ឱ្យ​បាន​មុន​ ថ្ងៃ​កំណត់​ ។​ ចំពោះ​ម្ចាស់​រថយន្ដ​ចង្កូត​ ស្ដាំ​ក៏​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល​ទៅ​ជួប​ម្ន​ន្ដ្រី​គយ​ ជំនាញ​ដើម្បី​បំពេញបែបបទ​សម្រាប់​ បង់ពន្ធ​ផង​ដែរ​ ៕​

sew (2)sew (3)sew

...

ដោយ៖ ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print