ទីក្រុងប៉ារីស៖ លោក ហ្វ្រង់ស្វ័រ ហូឡង់ ប្រធានាធិបតីបារាំងបានមាន ប្រសាសន៍ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជា ណាចក្រកម្ពុជាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ថា បារាំងនឹងជំរុញអ្នកវិនិ យោគឱ្យមកបណ្ដាក់ទុននៅកម្ពុជាបន្ថែម ពិសេសវិនិយោគលើវិស័យអាកាសចរណ៍ ទឹកស្អាត និងរថភ្លើងក្នុងក្រុង ។
នៅក្នុងជំនួបនោះសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន មាន ប្រសាសន៍ថា សម្ដេចមានសមានចិត្ដ រីករាយដោយបានអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវការលើកទី១បន្ទាប់ពីការ អញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេស បារាំងកាលពីឆ្នាំ២០០៩ ។
ក្នុងជំនួបពិភាក្សាគ្នានោះដែរសម្ដេច សូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយរដ្ឋាភិបាលបារាំងនិងក្រុមគ្រួសារសពចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ចរា ចរណ៍កាលពីពេលថ្មីៗកន្លងទៅនេះ ។ សម្ដេចតេជោនាយករដ្ឋមន្ដ្រីក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលបារាំង ដែលបានផ្ដល់នូវផែនទីជូនដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្ទៀងផ្ទាត់ជាមួយ នឹងប្រទេសជិតខាង ។
សម្ដេចតេជោមានប្រសាសន៍បន្ដថា បញ្ហាផែនទីនេះមិនមែនមានបញ្ហាជា មួយប្រទេសជិតខាងឬបញ្ហារវាងកម្ពុជានឹងវៀតណាមនោះទេ ប៉ុន្ដែវាជាបញ្ហាផ្ទៃ ក្នុងរបស់កម្ពុជាផ្ទាល់តែម្ដង ។ នៅក្នុង កិច្ចសហប្រតិបត្ដិការនៃប្រទេសទាំង២កម្ពុជា-បារាំងសម្ដេចតេជោបានសម្ដែង ការពេញចិត្ដចំពោះទំនាក់ទំនងប្រទេស ទាំង២កម្ពុជា-បារាំង ពោលគឺចាប់តាំង ពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០១៥ តាម រយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្ដរជាតិបារាំង AFD កម្ពុជាបានទទួលកម្ចីសម្បទាន ៤០៦លានអឺរ៉ូហើយថ្ងៃនេះនិងមានការ ផ្ដល់បន្ថែមទៀតដល់កម្ពុជា ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រីមាន ប្រសាសន៍បន្ដថា ថ្វីត្បិតមានកំណើន សេដ្ឋកិច្ចនៃប្រទេសទាំង២ក៏ពិតមែន ប៉ុន្ដែសម្ដេចមិនទាន់ពេញចិត្ដចំពោះ ទំហំពាណិជ្ជកម្មប្រទេសទាំង២ឱ្យកាន់តែ មានទំហំទ្វេឡើងថែមទៀត ។ តាមរយៈ នេះសម្ដេចស្នើឱ្យលោកប្រធានាធិបតី ជួយជំរុញអ្នកវិនិយោគបារាំងទៅបណ្ដាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើនឡើងថែម ទៀត ។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្ដេចតេជោបានស្នើដល់ភាគីបារាំង ផ្ដល់ជំនួយបច្ចេកទេសទាំងហិរញ្ញវត្ថុ និង ធនធានមនុស្សដល់កម្ពុជាក្នុងការជួយ ជំរុញឱ្យដំណើរការអនុវត្ដគោលនយោ បាយស្ដីពីវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ទទួលបានជោគជ័យ ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រីក៏បាន ថ្លែងអំណរគុណចំពោះតួនាទីរបស់បារាំងក្នុងនាមជាសហប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលបានរួម ចំណែកយ៉ាងសកម្មដល់ការថែរក្សានិងអភិរក្សប្រាសាទអង្គរកម្ពុជានិងការរួម ចំណែកជួយដល់ការជួយជំរុញកំណើន ទេសចរណ៍របស់កម្ពុជា ពិសេសការចុះ បញ្ជីប្រាសាទព្រះវិហារជាសម្បត្ដិបេតិកភណ្ឌពិភពលោក ។ នៅលើទំនាក់ទំនង អន្ដរជាតិសម្ដេចតេជោនាយករដ្ឋមន្ដ្រីមានប្រសាសន៍ចូលរួមអបអរសាទរ ចំពោះប្រទេសបារាំងក្នុងការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្ដរជាតិស្ដីពីបម្រែបម្រល ធាតុអាកាសដែលគ្រោងធ្វើឡើងនៅខែធ្នូ ឆ្នាំ២០១៥ ។ តាមរយៈនេះកម្ពុជា សូមគាំទ្រឱ្យសន្និសីទនោះទទួលបានលទ្ធផលដ៏ត្រចះត្រចង់បំផុត ។
សម្ដេចតេជោបានវាយតម្លៃខ្ពស់ ចំពោះសុន្ទរកថារបស់លោកប្រធានា ធិបតីដែលបានថ្លែងនៅក្នុងមហាសន្និ បាតរបស់អង្គការសហប្រជាជាតិកាលពី ពេលថ្មីៗកន្លងទៅ ។ ក្នុងជំនួបពិភាក្សា គ្នានោះដែរសម្ដេចតេជោក៏បានគាំទ្រ ការសម្រេចរបស់រដ្ឋាភិបាលបារាំងក្នុងការវាយប្រហារតាមជើងអាកាសក្នុង ការប្រឆាំងទៅនឹងភេរវកម្មរបស់ក្រុម ISIS ។ ជាមួយគ្នានេះកម្ពុជានឹងចូលរួម ឱ្យកាន់តែសកម្មភាពនិងឆាប់រហ័ស ថែមទៀតនៅក្នុងប្រតិបត្ដិការក្រោម ឆត្ររបស់អង្គការសហប្រជាជាតិដែលជាតម្រូវការជាក់ស្ដែងរបស់អង្គការ សហប្រជាជាតិនិងជាការតបស្នងសង គុណចំពោះអង្គការសហប្រជាជាតិដែលបានជួយដល់ប្រទេសកម្ពុជាកាលពីពេលកន្លងទៅ ។
ជាការឆ្លើយតបលោកហ្វ្រង់ស្វ័រ ហូឡង់ ប្រធានាធិបតីសាធារណរដ្ឋបារាំង មានប្រសាសន៍ថា បារាំងនឹងជួយជំរុញ អ្នកវិនិយោគបារាំងទៅបណ្ដាក់ទុននៅ កម្ពុជា ពិសេសការវិនិយោគលើវិស័យ អាកាសចរណ៍ ទឹកស្អាត និងរថភ្លើងក្នុង ក្រុង ។ ពាក់ព័ន្ធការបើកសន្និសីទអន្ដរជាតិ ស្ដីពីបម្រែបម្រួលធាតុអាកាសលោក ប្រធានាធិបតីបារាំងមានប្រសាសន៍ថា លោកចង់ឱ្យមានវត្ដមានសម្ដេចតេជោអញ្ជើញចូលរួមក្នុងសន្និសីទដ៏មានសារសំខាន់នោះដោយសារតែកម្ពុជាគឺជា ប្រទេសមួយដែលងាយស្រួលនឹងការរង គ្រោះពីបម្រែបម្រួលធាតុអាកាស ។
ពាក់ព័ន្ធនឹងតួនាទីរបស់កម្ពុជាក្នុង ការចូលរួមថែរក្សាសន្ដិភាពនៅប្រទេសម៉ាលី អាហ្វ្រិកកណ្ដាល លីបង់ និង ប្រទេសដទៃទៀតនោះលោកសូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានបំពេញតួនាទីដ៏សកម្មនេះ ។
ពាក់ព័ន្ធទៅនឹងការប្រយុទ្ធប្រឆាំងISIS ដែលជាការលើកឡើងរបស់សម្ដេច តេជោនាយករដ្ឋមន្ដ្រីលោកប្រធានា ធិបតីបារាំងមានប្រសាសន៍ថា វាជាការ ត្រឹមត្រូវខ្លាំងណាស់ ព្រោះវាជាគ្រោះ មហន្ដរាយរបស់ពិភពលោកទាំងមូល មិនថាតែប្រទេសណាមួយនោះទេដែល នោះទាមទារឱ្យមានការចូលរួមប្រយុទ្ធ ប្រឆាំងទាំងអស់គ្នានិងទាមទារឱ្យមាន ការផ្លាស់ប្ដូរព័ត៌មានពីគ្នាទៅវិញទៅមក ជុំវិញការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ។
ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ភាសាបារាំងលោកមានប្រសាសន៍ថា បារាំង ចង់ឃើញកម្ពុជាចូលរួមក្នុងការអភិវឌ្ឍហ្វ្រង់កូហ្វូនីឱ្យកាន់តែល្អប្រសើរឡើង ថែមទៀត ។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ សម្ដេចតេជោមានប្រសាសន៍ថា ការ ដែលកម្ពុជាបញ្ជូនកងកម្លាំងថែរក្សា សន្ដិភាពក្រោមឆត្ររបស់អង្គការសហ ប្រជាជាតិគឺជាការចូលរួមចំណែកដល់ការអភិវឌ្ឍហ្វ្រង់កូហ្វូនីផងដែរ ព្រោះ ប្រទេសដែលកម្ពុជាបញ្ជូនកងថែរក្សាសន្ដិភាពទៅនោះជាប្រទេសដែលប្រើ ប្រាស់ភាសាបារាំងនិងជាមហាគ្រួសារ ហ្វ្រង់កូហ្វូនីទៀតផង ។
ក្នុងជំនួបពិភាក្សាគ្នានោះលោក ប្រធានាធិបតីបារាំងបានទទួលយកព្រះ រាជសារយាងអញ្ជើញរបស់ព្រះមហា ក្សត្រកម្ពុជាក្នុងការគោរពអញ្ជើញលោក ប្រធានាធិបតីទៅបំពេញទស្សនកិច្ចផ្លូវ រដ្ឋនៅព្រះរាជាណាចក្រកម្ពុជាក្នុងពេល វេលាដ៏សមស្របចខាងមុខ ៕