នគរបាលអន្តោប្រវេសន៍ចាប់ ជនជាតិវៀតណាមជាច្រើននាក់ នៅម្ដុំសណ្ឋាគារឈូកទិព្វក្បែរផ្សារដេីមគ

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិវៀតណាមជាច្រើននាក់ ពាក់ព័ន្ធនិងករណី មករស់នៅប្រទេសកម្ពុជាខុសច្បាប់ ត្រូវកម្លាំងនគរបាលអន្តោប្រវេសន៍ចុះប្រតិបត្តិការឃាត់ខ្លួន នៅវេលាម៉ោង០៣និង០០នាទីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវ២២៣ កែងនិងផ្លូវ៣៣៦ ចំណុចឈូកទិព្ធ ក្នុងសង្កាត់ ផ្សារដើមគ ខណ្ឌទួលគោក ។

image1 (2)

លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍និតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ក្រោយធ្វើការស្រាវជ្រាវ  និងទទួលបានព័ត៌មានថា មានជនជាតិវៀតណាមជា ច្រើននាក់មករកសីុបើកហាងលក់ការហ្វេ និងម៉ាស្សា កោសជប់ ជាដើម ដឹកនាំដោយលោក មាស ចន្ទ័ពិសិដ្ឋ  ព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យនៅតាមបណ្ដោយផ្លូវ២២៣ កែងនិងផ្លូវ៣៣៦ ចំណុចឈូកទិព្ធ ក្នុងសង្កាត់ ផ្សារដើមគ ខណ្ឌទួលគោក ។

លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានបន្តទៀតថា ក្រោយពីធ្វើការត្រួតពិនិត្យរួច កម្លាំងរបស់លោកបានរកឃើញ ជនជាតិវៀតណាម
ជាច្រើននាក់ មានទាំងប្រុសទាំងស្រី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជួនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីធ្វើការអប់រំណែនាំឲ្យធ្វើសៀវភៅកាងារ និងធ្វើការផាកពិន័យ តាមច្បាប់ដោយធ្វើការផាកពិន័យថវិការចូលរដ្ឋចំនួន៥០ម៉ឺនរៀលសម្រាប់ជនជាតិបរទេសម្នាក់ ។

ពាក់ព័ន្ធនិងករណីនេះផងដែរលោកក៏បានធ្វើការអំពាវនាវនិងសុំអោយជនបទេសដែលស្នាក់នៅនិងធ្វើការសុំច្បាប់ និងគោរពច្បាប់ប្រទេសកម្ពុជាផង  បើពុំនោះទេ សមត្ថកិច្ច និងចាត់វិធានការដោយពុំលើកលែងឡើយ ។

លោកឧត្ដមសេនីយ៍ទោបានបន្តបន្ថែមទៀតថា កន្លងមកលោកបានធ្វើការអំពាវនាវដល់ម្ចាស់ រោងចក្រ  សហគ្រាស់ និងសិប្បកម្មនានា អស់អោយបញ្ឈប់ការជួលកម្មករបរទេសដែលចូលមកដោយ ខុសច្បាប់មកធ្វើការបន្តទៀតនៅក្នុងការរដ្ឋាននិងសិប្បកម្ម ឬហាងផ្សេងៗ របស់ខ្លួន បើពុំនោះទេ សមត្ថកិច្ចនិងចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះអ្នករឹងទទឹង ។

យោងតាមមាត្រា ទី២៩ ច្បាប់ស្តីពីអន្តោរប្រវេសន៍ បានចែងថា ជនបរទេសណាដែលគ្មានការអនុញាតិ ហើយចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលបលួច លាក់បន្លំ ឫល្បិចផ្សេងទៀតដែលផ្ទុយពីបទបញ្ញាតិនៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់គុកពី៣ខែ ដល់ ៦ខែ មុននិងបណ្តេញចេញ ត្រូវផ្តន្ទាទោស ដូចគ្នានឹងជនល្មើស ចំពោះជនណាដែលផ្តល់ជំនួយ ឫជួយលាក់បាំងក្នុងការបញ្ចូលជនបរទេសដែលគ្មានការអនុញាតិ មកក្នុងព្រះរាជាណាចក្រកម្ពុជា   មន្ត្រីឯភ្ញាក់ងាររាជការ មានសមត្ថកិច្ចរូបណាដែលជាអ្នកសមគំនិតឫ ជួយសម្រួលក្នុងការប្រព្រឹត្ត បទល្មើសខាងលើ ត្រូវផ្តន្ទាទោស ដាក់គុកពី ១ខែដល់១ឆ្នាំ  ហើយមន្ត្រីរាជការមានសមត្ថកិច្ចរូបណា ដែលធ្វើមានការធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្ន ឫមិនគោរពបទបញ្ជា ត្រូវទទួលការផ្តន្ទាទោសផ្នែករដ្ឋបាល មធ្យោបាយសម្ភារៈប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសត្រូវរឹមអូសទុកជាសម្បត្តិរដ្ឋដោយតុលាការ ៕

image5 (2) image3 (1) image2 (2) image4 (2)

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print