IS​បង្កើត​ក្រុម​ស្ដ្រី​វាយប្រហារ​គ្រាប់បែក​អត្ដឃាត​ ក្រោយ​បរាជ័យ​ក្រោម​ការ​វាយប្រហារ​ពី​ប្រទេស​រុ​ស្សី

ចែករំលែក៖

​ខ្វះ​មនុស្ស​វាយប្រហារ​គ្រាប់បែក​អត្ដឃាត​ ក្រុម​អ៊ិស្លា​ម​បង្កើត​រដ្ឋ​សម្រេច​ បណ្ដុះបណ្ដាល​ក្រុម​ស្ដ្រី​មួយ​ក្រុម​សម្រាប់​ វាយប្រហារ​គ្រាប់បែក​អត្ដឃាត​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ ពិសេស​ទៅ​លើ​កម្លាំង​ទាហាន​ រុ​ស្ស៊ី​។​

may_bay_khong_quan_Nga_o_Syria

​សារព័ត៌មាន​ Raqqa​ បាន​ផ្សាយ​ថា​ ក្រុម​IS​ កំពុង​តែ​ហ្វឹកហាត់​ស្ដ្រី​មួយ​ ក្រុម​សម្រាប់​វាយប្រហារ​គ្រាប់បែក​អត្ដ​ ឃាត​ ។​ ស្ដ្រី​អេ​ហ្ស៊ី​បម្នាក់​ត្រូវ​ក្រុម​IS​ សន្យា​ថា​ នឹង​ផ្ដល់​ប្រាក់​មួយ​ចំនួន​ធំ​ ប្រសិនបើ​នាង​ ជាមួយ​ស្វាមី​អាច​ឡើង​ ទៅ​កាន់​ឋានសួគ៌​តាម​រយៈ​ការ​វាយ​ ប្រហារ​គ្រាប់បែក​អត្ដឃាត​។​

​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ ក្រុម​វាយ​ ប្រហារ​គ្រាប់បែក​អត្ដឃាត​ស្ដ្រី​នោះ​អាច​ សម្រេច​បាន​គោលដៅ​ច្រើន​ជាង​បុរស​ ដោយសារ​តែ​សត្រូវ​មិនសូវ​សង្ស័យ​ ។​

​ក្រុម​សិទ្ធិ​មនុស្ស​ស៊ី​រី​បានឱ្យ​ដឹង​ថា​ IS​ អាច​ប្រើប្រាស់​ក្រុម​ស្ដ្រី​មក​ពី​កងពល​ Al​ Khansaa​ ដែល​មាន​ភាគច្រើន​ជា​ ស្ដ្រី​មក​ពី​បរទេស​ ក្នុង​នោះ​មាន​ជនជាតិ​ អង់គ្លេស​ផង​ដែរ​ សម្រាប់​វាយប្រហារ​ ។​ គម្រោង​ខាងលើ​របស់​ក្រុម​IS​ បង្ក​ការ​ ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដោយសា​តែ​ស្ដ្រី​ទាំង​ នោះ​ជា​ជនបរទេស​អាច​បន្លំ​ខ្លួន​ចូល​ក្នុង​ទីប្រជុំជន​វាយប្រហារ​បាន​យ៉ាង​ងាយស្រួល​។​

​ស្ដ្រី​ម្នាក់​ឈ្មោះ​ Farah​ រស់នៅ​តំបន់​ Raqqa​ បានឱ្យ​ដឹង​ថា​ នាង​ត្រូវ​បាន​ក្រុម​IS​ បញ្ចុះបញ្ចូល​ ដោយ​និយាយ​ថា​ ត្រូវការ​ ស្ដ្រី​ដើម្បី​ធ្វើសង្គ្រាម​ការពារ​ទីតាំង​ដែល​ក្រុម​IS​ គ្រប់គ្រង​ ។​ នាង​ Farah​ ក៏​បាន​ បញ្ជាក់​ដែរ​ថា​ ការពារ​ទីក្រុង​ Raqqa​ គឺជា​តួនាទី​របស់​នាង​។​

​សកម្មភាព​ខាងលើ​បាន​បង្ហាញ​យ៉ាង​ ច្បាស់​ថា​ ក្រុម​IS​ កំពុង​តែ​ព្រួយបារម្ភ​ ខ្លាច​បាត់បង់​ទីក្រុង​ Raqqa​ ក្រោយ​ពេល​ ដែល​កម្លាំង​ទាហាន​អាកាស​រុ​ស្ស៊ី​បើក​ ការ​វាយប្រហារ​ទៅ​លើ​ទីតាំង​ជា​ច្រើន​ របស់​ក្រុម​នេះ​។​

​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​របស់​ រុ​ស្ស៊ី​នោះ​ដែរ​ ក្រសួងការពារជាតិ​រុ​ស្ស៊ី​ បាន​បញ្ជាក់​ថា​ ក្នុង​រយៈពេល​៣​ថ្ងៃ​កន្លង​ មក​ទាហាន​អាកាស​រុ​ស្ស៊ី​បាន​វាយប្រហារ​ កម្ទេច​ទីតាំង​ចំនួន​២៨៥​នៅ​ក្នុង​ប្រទេស​ស៊ី​រី​។​

​ក្នុង​រយៈពេល​៣​ថ្ងៃ​កន្លង​មក​យន្ដហោះ​ ចម្បាំង​រុ​ស្ស៊ី​បាន​បើក​ការ​វាយប្រហារ​ដល់​ ទៅ​១៦៤​លើក​ កម្ទេច​គោលដៅ​២៨៥​ ក្នុង​នោះ​មាន​ឃ្លាំង​គ្រាប់​របស់​ក្រុម​អ៊ិ​ក​ស្លា​ម​ បង្កើត​រដ្ឋ​ផង​ដែរ​ ៕​

20151027101839-27is1

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print