លោក ថោ ជេដ្ឋា បានដឹកនាំក្រុមការងាក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ និងអាជ្ញាធរស្រុកក្រូចឆ្មារ ចុះជួយបូមទឹកបញ្ចូលអាង និងព្រែក សម្រាប់ផ្គត់ផ្គង់ស្រូវប្រាំងជូនប្រជាកសិករ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ នាថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៥ លោក ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិម បានដឹកនាំក្រុមការងាក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ និងអាជ្ញាធរស្រុកក្រូចឆ្មារ ចុះជួយបូមទឹកបញ្ចូលអាង និងព្រែក សម្រាប់ផ្គត់ផ្គង់ស្រូវប្រាំងជូនប្រជាកសិករ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

លោក ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធាន និងឧតុនិយម បានថ្លែងឱ្យដឹងថា ដោយសារឆ្នាំនេះ ទឹកទន្លេតូច ដូចនេះអាង និងព្រែករបស់យើងមួយចំនួន មិនទាន់មានទឹកគ្រប់គ្រាន់សម្រាប់បម្រើឱ្យការងារបង្កបង្កើនផលស្រូវប្រាំងបាននៅឡើយ ។ ពិនិត្យឃើញស្ថានភាពនេះ ក្រសួងបានចាត់បញ្ជូននូវម៉ាស៊ីនបូមទឹកខ្នាតមធ្យម ចំនួន ០៣គ្រឿង ដើម្បីបូមទឹកបញ្ចូលអាង និងព្រែក ក្នុងឃុំព្រែកជី ឃុំកំពង់ទ្រាស និងឃុំរការខ្នុរ នៃស្រុកក្រូចឆ្មារ ។
លោករដ្ឋលេខាធិការ បានបញ្ជាក់ថា តាមរយៈកិច្ចអន្តរាគមន៍របស់យើងនាពេលនេះ គឺអាចឱ្យប្រជាកសិករនៅក្នុងឃុំទាំង៣ខាងលើ ផលិតស្រូវប្រាំងបាន ចំនួន ១.៣២៦ ហិកតា នាពេលខាងមុខ ៕

...




ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print