បើកកត់កន្ទុយលេខល្មើសច្បាប់ចំពីខាងក្រោយសណ្ឋាគារ ជា លី អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនខ្វល់លុបបំបាត់

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងបើកកត់កន្ទុយលេខមួយយ៉ាងធំ ត្រូវបានគេលួចបើកតាមផ្លូវដឿងហែម ក្រោយសណ្ឋាគារ ជា លី ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ដោយយកផ្ទះឈើធ្វើកន្លែងរៀបចំតុកត់ ដើម្បីបន្លំភ្នែកថ្នាក់លើ តែចៅសង្កាត់ មេប៉ុស្តិ ដើរកាត់សឹងរាល់ថ្ងៃ គ្រាន់តែគាត់ខ្សោយភ្នែកមើលមិនឃើញ។

ទីតាំងបើកកត់កន្ទុយលេខល្មើសច្បាប់ចំពីខាងក្រោយសណ្ឋាគារ ជា លី នេះ មេឆ្នោតជាភរិយាសមត្ថកិច្ច ហើយជាទម្លាប់ច្រើនដំណើរការបើកកត់ចាប់ពីម៉ោង២រសៀលឡើងទៅ និងសុីសងបញ្ចប់ត្រឹមម៉ោង៥កន្លះល្ងាច មានអ្នកចូលចាក់បន្តកន្ទុយគ្នា ចេញ-ចូលដោយសេរី គ្មានវត្តមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានរវីរវល់យកចិត្តបង្ក្រាបទេ ខណះបានទទួលបានការបង់ប្រាក់ប្រចាំខែ ក៏អាចថាបាន។ ក្នុងមួយថ្ងៃៗកត់បានរាប់មុឺនដុល្លារ មានទាំងម៉ូយតូច-ធំ និងដាក់តុចំនួន២ សម្រាបើកត់។

ពាក់ព័ន្ធករណី បើកកត់កន្ទុយលេខល្មើសច្បាប់ចំពីខាងក្រោយសណ្ឋាគារ ជា មេប៉ុស្តិផ្សារដេប៉ូ៣ លោក តឿ តាំងសារ៉ូ បានអោយដឹងតាមទូរស័ព្ទថា៖ ចាំមើលលោកចុះទៅមើល បើកាលណារួចដៃពីការងារមកជួបមេសិន។ ដោយឡែក លោក ហ៊ុន សុធី អធិការនគរបាលខណ្ឌទួលគោក បានអោយដឹងថា៖ ចាំលោកអោយមេប៉ុស្តិទៅមើល បើមានករណីនេះ ព្រោះមិនអនុញ្ញាតអោយមានល្បែងសុីសងឡើយ។

សាក្សីនៅទីនោះបាននិយាយថា៖ កន្លែងបើកកត់កន្ទុយលេខល្មើសច្បាប់ចំពីខាងក្រោយសណ្ឋាគារ ជា លី នេះមានទាំងសមត្ថកិច្ច មន្ត្រីសាលាសង្កាត់មកចាក់ក្លាយទៅជារឿងធម្មតា។ ដោយឡែកមេប៉ុស្តិក៏ដូចមន្ត្រីខ្លួនមកកាន់ទីនោះជាញឹកញាប់ ពិសេសលោកចៅសង្កាត់តែងមកលំហែរអារម្មណ៍ក្បែរៗនោះ។

ពាក់ព័ន្ធករណីនេះ គួរអាជ្ញាធរ លោកអភិបាលនៃគណៈអភិបាលខណ្ឌ ទួលគោកមានវិធានការបង្ក្រាបផង ដើម្បីអនុវត្តតាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។ បទល្មើសពិតជាផ្តើមកើតឡើងដោយសារបនល្បែងសុី សងនេះ ដូចនេះ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន អាចបង្ក្រាបទៅ ជៀសវាងទទួលការរិះគន់ពីមជ្ឈដ្ឋានប្រជាជនក្នុងមូលដ្ឋាន រក្សាទុកបនល្បែងគឺមានចេតនាចិញ្ចឹមបទល្មើស ៕ ដោយ៖ សុខ ខេមរា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print