នៅពេលដែល លោក Marcelon Antogan ខិតខំបំបែក គ្រាប់ ផ្លោងដោយ ប្រើដែកគោលនិងពូថៅ ក៏ស្រាប់តែផ្ទុះ បណ្តាលឲ្យលោកស្លាប់ ជាមួយនិងមនុស្សជិតស្និត៧នាក់ទៀត ។ ក្រៅពីនេះនៅមានអ្នករងរបួស ៥នាក់
សារព័ត៌មាន AFP បានផ្សាយថា ហេតុការផ្ទុះខាងលើកើតឡើងកាលពីថ្ងៃទី៣ខែមករា ស្ថិតនៅក្នុងស្រុក Sirawai ភាគខាងត្បូងហ្វីលីពីន ចម្ងាយពីទីក្រុងម៉ានីល ប្រមាណ៨០០គីឡូម៉ែត្រ។
នៅមុនហេតុការកើតឡើង អ្នកយកជ័រកៅស៊ូមានឈ្មោះ Marcelo Antogan អាយុ ២១ឆ្នាំ រើសបានគ្រាប់ផ្លោងទំហ៊ុំ៨១ មីលីម៉ែត្រ ដែលគត់ប្រទះឃើញនៅជិតដងទន្លេ ជិតកន្លែងធ្វើការ។ ប៉ុន្តែមិនបានដឹងថានោះជាគ្រាប់បែកនោះឡើយ លោកក៏បានប្រើពូថៅនិងដែកគោល បុកទម្លុះ ក៏ស្រាប់តែផ្ទុះ ធ្វើឲ្យលោកស្លាប់ភ្លាមៗនិងកន្លែង ។ ក្រៅពីនេះនៅមានមនុស្ស ៧នាក់ទៀតដែលជាសាចញាតិ និងអ្នកភូមិ នាំគ្នាមកមើល។ ហេតុការនោះក៏បណ្តាលឲ្យមនុស្ស ៥នាក់ផ្សេងទៀតរងរបួស។
មន្ត្រីប៉ូលិស នៅក្នុងតំបន់បានឲ្យដឹងថា« ជងរងគ្រោះ អាចយល់ឃើញថានៅខាងក្នុងប្រហែលជាមានមាស ដោយនៅលើសំបកមានកន្លែងខ្លះពណ៌មាស។ ទីកន្លែងដែលផ្ទុះនោះស្ថិតនៅចំកណ្តាលសមរភូមិ រវាងកម្លាំងទាហានរដ្ឋាភិបាលនិងក្រុមឧទ្ទាម Abu sayyaf កាលពីឆ្នាំ១៩៩០។
ប៉ូលិសក្នុងតំបន់បានឲ្យដឹងថា គ្រាប់បែកដេលលោក Antogan រកឃើញ អាចជាគ្រប់ដែលក្រុមឧទ្ទាមភ្លេច ចោលនៅទីនោះ ។ ចំណែក កម្មករជ័រកៅស៊ូ មិនដែលបានឃើញ ប្រភេទក្រាប់បែបនេះ ទើបបណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើកើតឡើង៕
ដោយ៖ មែវ សាធី