ភ្នំពេញ ៖ កូនស្រីខ្មែរអ្នកក្រុងសួងម្នាក់ ដែលបានរៀបការជាមួយជនជាតិកូរ៉េ ហើយបានក្លាយជាម្ចាស់ជ័យលាភីជើងឯកកីឡា ផ្នែកស្នូកឃ័រ ប្រចាំប្រទេសកូរ៉េខាងត្បូង២ឆ្នាំជាប់ៗគ្នា (២០១៦-២០១៧) និងជាIdol(និមិត្តរូប) សម្រាប់នារីខ្មែរ ដែលមករស់នៅលើទឹកដីកូរ៉េ ក្នុងភាពអំណត់តស៊ូ ព្យាយាម និងជម្នះឧបសគ្គ ដើម្បីជីវិតទទួលបានជោគជ័យ។
ចាប់តាំងពីរៀនលេងកីឡាស្នូកឃ័រ តាមរយៈស្វាមី មកទល់បច្ចុប្បន្ន និងដោយមានការឧបត្ថមគាំទ្រយ៉ាងពេញទំហឹង ពីស្វាមី ប្អូនស្រីសួង ភាវី បានទទួលពានរង្វាន់ចំនួន ៣៣ ពាន ក្នុងនោះបានទទួលជ័យលាភីចំណាត់ថ្នាក់លេខ១ ចំនួន ១០ដង លេខ ២ ចំនួន ១០ដង ។
អ្វីដែលជារឿងគួរឲ្យមោទនៈ និងគួរឲ្យកោតសរសើរចំពោះ ភាវី នោះគឺសុខចិត្តមិនចូលជាសញ្ជាតិកូរ៉េ ដោយមូលហេតុតែមួយគត់គឺចង់នាំកិត្យានុភាពជាតិឲ្យកម្ពុជា និងតំណាងកម្ពុជាក្នុងការប្រកួតលើឆាកអន្ដរជាតិផ្សេងៗ៕
...