រដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌសែនសុខ ទុកឱសានវាទឲ្យម្ចាស់សំណង់ដែលសង់រំលោភលើប្រឡាយអូរអាគុជរយះពេល២សប្តាហ៍

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌសែនសុខទុកឱសានវាទដល់ម្ចាស់សំណង់ដែលសង់រំលោភលើមាត់ប្រឡាយអូអាគុចរយះពេលពីសប្តាហ៍ឲ្យរុះរើខ្លួនឯងបើដល់ថ្ងៃកំណត់មិនរុះរើទេអាជ្ញាធរនឹងចាត់វិធានការតាមច្បាប់។

ការចុះអនុវត្តសាលដីការនេះកាលពីថ្ងៃ សុក្រ ៤ រោច ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០១៨នៅចំណុចមាត់ប្រឡាយអូអាគុជបណ្តោយផ្លូវភ្នំពេញហាណូយភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រតិបត្តិការខាងលើនេះដឹកនាំដោយលោក អៀង អូននី អភិបារងរាជធានីភ្នំពេញ លោក សក់ កញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ លោក ព្រំ ស័ក្តា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហ្ថតខណ្ឌសែនសុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក គុ​ជ គឹមឡុង និងកម្លាំងចំរុះជាច្រើននាក់ទៀត។

លោក សក់ កញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ បានឲ្យដឹងថាកន្លងមកអាជ្ញាធរខណ្ឌក៍ដូចជាអាជ្ញាធររាជធានីធ្លាប់បានចុះណែនាំ ដល់ម្ចាស់សំណង់ ម៉េង ឌី ភេទប្រុស ស្នាក់នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ឲ្យរុះរើសំណងដែលសង់រំលោភយកដីចញ្ចើមផ្លូវសាធារណៈ និងមាត់ប្រឡាយលូអូរគុជនេះម្តងជាពីដងរួចហើយប៉ុន្តែដោយសារម្ចាស់ទីតាំងខាងលើមិនព្រមរុះរើទើបនៅព្រឹកថ្ងៃ សុក្រ ៤ រោច ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០១៨រដ្ឋបាលរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌសែនសុខនិងព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានដឹកនាំកម្លាំងចំរុះចុះមកអនុវត្តន៍ប៉ុន្តែដោយសារតែម្ចាស់ទីតាំងសុំរុះរើដោយខ្លួនឯងទើបអាជ្ញាធរពាក់ព័ន្ធទុករយះពេលពីសប្តាហ៍ដើម្បីឲ្យម្ចាស់រុះរើដោយខ្លួនឯង ប្រសិនមិនអនុវត្តតាមការកំណត់ទេ អាជ្ញាធរនឹងរុះរើ ដូច្នេះរាល់ការខូចខាតបង់ទ្រព្យសម្បត្តិ មិនទទួលខុសត្រូវឡើយ។

ការចុះប្រតិបត្តិការណែនាំខាងលើនេះ បានធ្វើឡើងនៅដីមាត់ប្រឡាយលូអូរគុជ តាមបណ្តោយផ្លូវភ្នំពេញហាណូយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលម្ចាស់សំណង់ បានសង់រំលោភយកដីចញ្ចើមផ្លូវសាធារណៈ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនមានទំហំ៨ម៉ែត្រ គុណ៣២ម៉ែត្រ៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print