អា​មេ​រិ​ក​និង​ឥណ្ឌូ​នេ​ស៊ី​ពង្រឹង​កិច្ច​ទំនាក់ទំនង​ទ្វេភាគី​

ចែករំលែក៖

​នៅ​ក្នុង​សេចក្ដី​ប្រកាស​កាលពី​ថ្ងៃ​ទី​២៦​ ខែតុលា​ ក្រោយ​ជំនួប​ពិភាក្សា​រវាង​ប្រ​ធា​ នា​ធិ​បតី​អា​មេ​រិ​ក​លោក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ នឹង​សម​ភាគី​ឥណ្ឌូ​នេ​ស៊ី​លោក​ Joko​ widodo​ នៅ​សេត​វិមាន​ មេដឹកនាំ​ទាំង​ ពីរ​សន្យា​ពង្រឹង​ទំនាក់ទំនង​ដៃគូ​ជា​ទ្រង់​ ទ្រាយ​រវាង​អា​មេ​រិ​ក​នឹង​ឥណ្ឌូ​នេ​ស៊ី​ ។​ ក្នុង​ កិច្ច​សហប្រតិបត្ដិការ​នោះ​មាន​ វិស័យ​ សេដ្ឋកិច្ច​ថាមពល​ បម្រែបម្រួល​អាកាស​ ធាតុ​ និង​ប្រឆាំង​ក្រុម​ភេរវកម្ម​ជាដើម​។​

pzobama27

​ប្រ​ធានា​ធិ​ត​បី​អូ​បា​ម៉ា​បញ្ជាក់​ថា​“​អា​មេ​រិ​កបាន​យកចិត្ដទុកដាក់​យ៉ាង​ខ្លាំង​ទៅ​ លើ​ប្រទេស​ជា​ដៃគូ​ឥណ្ឌូ​នេ​ស៊ី​ ហើយ​ ជំនួប​ពិភាក្សា​លើក​នេះ​នឹង​ធ្វើ​ឱ្យ​ទំនាក់​ ទំនង​កាន់តែ​ប្រសើរ​ជាង​នេះ​ថែម​ទៀត​ ។​

​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​អា​មេ​រិ​ក​ របស់​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​លោក​ Joko​ widodo​ គឺជា​លើក​ទី​១​ហើយ​ ចាប់​តាំង​ ពី​លោក​ឡើង​កាន់​តំណែង​ជា​ប្រ​ធានា​ធិ​ បតី​អា​មេ​រិ​កមក​ ។​ លោក​បំពេញ​ទស្សន​ កិច្ច​ទៅ​កាន់​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ក្នុង​រយៈ​ ពេល​៥​ថ្ងៃ​ ។​ លោក​វី​ដូ​ដូ​បាន​អំពាវនាវ​ ដល់​អា​មេ​រិ​ក​បង្កើត​ការ​វិនិយោគ​ចូល​ទៅ​ កាន់​ប្រទេស​របស់​លោក​ដើម្បី​ជួយ​ពង្រឹង​ សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​ ។​ ប៉ុន្ដែ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ត្រូវ​ ត្រឡប់​មក​កាន់​ប្រទេស​វិញ​មុន​កំណត់​ ដើម្បី​ដោះស្រាយ​ផ្សែង​អ័ព្ទ​បណ្ដាល​មក​ពី​ភ្លើង​ឆេះ​ព្រៃ​ធ្វើ​ឱ្យ​សាលារៀន​ និង​ទីតាំង​ ជា​ច្រើន​ត្រូវ​បិទទ្វារ​ ។​

​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ widodo​ កើតឡើង​ក្នុង​ពេល​ដែល​ទំនាក់​ ទំនង​ពាណិជ្ជកម្ម​របស់​ឥណ្ឌូ​នេ​ស៊ី​ និង​ អា​មេ​រិ​ក​មាន​ត្រឹមតែ​២៨​ពាន់​លាន​ ដុល្លារ​ប៉ុណ្ណោះ​ កាលពី​ឆ្នាំ​២០១៤​ ។​ ការ​វិនិយោគ​ប៉ុណ្ណោះ​មិន​ស័ក្ដិសម​ទៅ​ នឹង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ទី​មួយ​ នៅ​លើ​ពិភពលោក​ អា​មេ​រិ​ក​ និង​ប្រទេស​ មាន​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​តំបន់​អាស៊ាន​ ទេ​ ៕​

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print