ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​កម្ពុជា​ប្រកាស​ពី​កម្មវិធី​ប្រកួត​ Best​ of​ The​ Best​ 2023​ ដើមខែ​វិច្ឆិកា​

ចែករំលែក៖

​ភ្នំពេញ​៖​ ខេ​មរ​សហព័ន្ធ​កីឡា​ តេ​ក្វា​ន់​ដូ​កម្ពុជា​បាន​ប្រកាស​ថា​ ខ្លួន​នឹង​ រៀបចំ​ព្រឹត្ដិការណ៍​មួយ​ដែល​ប្រសិទ្ធ​នាម​កម្មវិធី​នោះ​ថា​ Korean​ Ambassador’s​ Cup​ Taekwondo​ Competition​ (Best​ of​ The​ Best​ 2023)​ នា​ដើមខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​សហព័ន្ធ​មួយ​ នេះ​បាន​ដំណើរការ​កម្មវិធី​មួយ​ដែល​ មានឈ្មោះ​ថា​ Taekwondo​ Hope​ 2023​ ដើម្បី​ជ្រើសរើស​កីឡាករ​កីឡា​ ការិនី​ពី​តាម​បណ្ដា​ក្លិប​តេ​ក្វា​ន់​ដូ​នានា​ ចំនួន​២​ខេត្ដ​មួយ​រាជធានី​ក្នុង​ចន្លោះ​អាយុ​ក្រោម​១២​ឆ្នាំ​ អាយុ​ក្រោម​១៤​ឆ្នាំ​ និង​ ក្រោម​១៧​ឆ្នាំ​ ។​

IMG_5525

​គោលបំណង​សំខាន់​នៃ​កម្មវិធី​ខាង​ លើ​ គឺ​ផ្ដោត​ទៅ​ឆ្នាំ​២០២៣​ដើម្បី​ជំរុញ​ ការ​បណ្ដុះបណ្ដាល​ធនធាន​កីឡាករ​កីឡាការិនី​ថ្នាល​ឱ្យ​ច្រើន​ដែល​អាច​ធានា​បាន​នូវ​គុណភាព​សមត្ថភាព​ឆ្លើយ​តប​តាម​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​អប់រំ​កាយ​ និង​ កីឡា​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ដែល​ដាក់​ចេញ​ឱ្យ​គ្រប់​សហព័ន្ធ​កីឡា​ ជាតិ​ទាំងអស់​ធ្វើ​ផែនការ​សម្រាប់​បណ្ដុះបណ្ដាល​ធនធានមនុស្ស​រៀងៗ​ខ្លួន​ចាប់ពី​ឆ្នាំ​២០១៦​តទៅ​ ។​

​លោក​ ឆ​យ​ យ៉ុ​ង​សុខ​ គ្រូ​ជម្រើសជាតិ​ កីឡា​តេ​ក្វា​ន់​ដូ​កម្ពុជា​មាន​ប្រសាសន៍​ ថា​ ព្រឹត្ដិការណ៍​ប្រកួត​ Korean​ Amba-ssador’s​ Cup​ Taekwondo​ Com-petition​ Best​ of​ The​ Best​ 2023​ នឹង​មាន​កីឡាករ​កីឡាការិនី​ចូលរួម​ ប្រមាណ​២០០​នាក់​ជម្រើស​ចេញពី​កម្មវិធី​ Taekwondo​ Hope​ 2023​ ដែល​ មាន​អាយុ​ក្រោម​១២​ឆ្នាំ​ ក្រោម​១៤​ឆ្នាំ​ និង​ក្រោម​១៧​ឆ្នាំ​ធ្វើ​នៅ​ខេត្ដបាត់ដំបង​ ខេត្ដសៀមរាប​ និង​រាជធានី​ភ្នំពេញ​រៀង​ រាល់​ចុង​សបា្ដហ៍​ក្នុង​រយៈពេល​១​ខែ​ឬ​៣​ ខែ​ពួក​គេ​ត្រូវ​ប្រកួត​ធ្វើតេស្ដ​ម្ដង​ ។​

​លក្ខខណ្ឌ​សម្រាប់​ការ​ចូលរួម​កម្មវិធី​នេះ​បាន​ គឺ​កីឡាករ​-​កីឡាការិនី​ ស្ថិត​ក្នុង​ ប្រភេទ​អាយុ​ក្រោម​១២​ឆ្នាំ​អាយុ​ក្រោម​ ១៤​ឆ្នាំ​ និង​ក្រោម​១៧​ឆ្នាំ​ហើយ​ពួក​គេ​ ត្រូវ​តែ​ជា​កីឡាករ​កីឡាការិនី​មាន​ចំណាត់​ ថ្នាក់​លេខ​១-២​របស់​ក្លិប​នីមួយៗ​ ។​ សម្រាប់​ព្រឹត្ដិការណ៍​ Korean​ Amba-ssador’s​ Taekwondo​ Copetition​ (Best​ of​ the​ Best)​កីឡាករ​កីឡាការិនី​ ចូលរួម​ប្រកួត​សុទ្ធតែ​ជា​អ្នក​ខ្លាំង​ដែល​ បាន​ចូលរួម​ហ្វឹកហាត់​ក្នុង​ព្រឹត្ដិការណ៍​ Taekwondo​ Hope​ 2023​ ទាំងអស់​។​

​លោក​ឆ​យ​ យ៉ុ​ង​សុខ​បាន​បន្ដ​ទៀត​ថា​ សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​កម្ពុជា​កំពុង​ សម្លឹង​រក​ការ​ចុះ​ MOU​ ជាមួយ​ក្រសួង​ អប់រំ​យុវជន​ និង​កីឡា​ដើម្បី​ទទួល​បាន​ ថវិកា​ខ្លះ​សម្រាប់​ផ្គត់ផ្គង់​កីឡាករ​កីឡា​ ការិនី​រយៈពេល​វែង​បន្ទាប់​ពី​ជ្រើសរើស​ថ្នាល​ល្អៗ​ចេញពី​ព្រឹត្ដិការណ៍​ Korean​ Ambassador’s​ Taekwondo​ Cope-tition​ ឬ​ក៏​ហៅ​ Best​ Of​ the​ Best​ ដូច្នេះ​ផែនការ​សម្រួច​ឱ្យ​អត្ដ​ព​លិ​ក​វ័យ​ ក្មេង​ឡើង​ដល់​កំពូល​ហ្វី​លី​មី​ដោយ​ជោគជ័យ​នោះ​សហព័ន្ធ​ត្រូវការ​ថវិកា​និង​ស្វែង​ រក​ជំនួយ​ពី​អាជីវករ​កូរ៉េ​ខ្លះៗ​សម្រាប់​ ចិញ្ចឹម​កីឡាករ​កីឡាការិនី​ខ្លាំងៗ​ទាំងនេះ​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​សម្រាប​ ់ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ ។​

​ចំពោះ​ផែនការ​របស់​ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​កម្ពុជា​ដែល​កំពុង​ដំណើរការ​នេះ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ដាក់​ចេញ​នូវ​ផែនការ​កំណែទម្រង់​វិស័យ​អប់រំ​កាយ​និង​កីឡា​តាម​រយៈ​ការ​ជំរុញ​ ឱ្យ​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​ធ្វើ​សកម្មភាព​មាន​ដូច​ជា​ការ​បណ្ដុះបណ្ដាល​ធន​ ធាន​មនុស្ស​ មន្ដ្រី​ អាជ្ញាកណ្ដាល​ ចៅ​ ក្រម​និង​បណ្ដុះ​បញ្ហា​ធនធាន​អត្ដ​ព​លិ​ក​ វ័យក្មេង​ដោយ​ក្រសួង​ទម្លាក់​ថវិកា​ជា​ កញ្ចប់​ឱ្យ​សហព័ន្ធ​មាន​លទ្ធភាព​គ្រប់​ គ្រាន់​កសាង​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​ផង​ ដែរ​ ។​

​គួរ​រំលឹក​ថា​ លោក​ឆ​យ​ យ៉ុ​ង​សុខ​ ធ្លាប់​បាន​លះបង់​ថវិកា​ផ្ទាល់ខ្លួន​របស់​ លោក​ចំនួន​១៦​លាន​រៀល​ដែល​ទទួល​ បាន​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ឋានៈ​ លោក​ដឹកនាំ​សិស្ស​តេ​ក្វា​ន់​ដូ​កម្ពុជា​ ដណ្ដើម​បាន​មេដាយ​សំរឹទ្ធិ​ពី​កីឡា​ស៊ី​ហ្គេ​ម​ លើក​ទី​២៨​នៅ​ប្រទេស​សិង្ហ​បុរី​ឆ្នាំ​ ២០១៥​កន្លង​ទៅ​ ៕​

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print