ខេត្ដបន្ទាយមានជ័យ៖ យ៉ាងហោច ណាស់គោ៣ក្បាលបានងាប់និងច្រើនក្បាល ទៀតរងរបួសខណៈគោមួយក្បាលកំពុង ដើរស៊ីស្មៅជាន់ចំមីនតោនហើយបណ្ដាល ឱ្យពស់វែកមួយក្បាលងាប់ផងដែរ ។ ករណីគោ ជាន់មីនតោនផ្ទុះងាប់រណូករណែលនេះ បានកើតឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ នៅភូមិប្រាសាទ ឃុំអូរបី ជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមាន ជ័យ ។
នគរបាលការពារព្រំដែននៅជិត កន្លែងកើតហេតុបានឱ្យដឹងថា នៅក្នុង ករណីគោជាន់មីនតោនផ្ទុះបណ្ដាលឱ្យ ងាប់គោខាងលើនេះពុំបង្កឱ្យម្ចាស់ហ្វូង គោរងគ្រោះថ្នាក់នោះទេ ព្រោះពេល ដែលផ្ទុះគឺម្ចាស់បានលែងគោឱ្យស៊ី ស្មៅជាហ្វូង។ នគរបាលដដែលបានបន្ដ ថាក្រោយពីកើតហេតុគេឃើញម្ចាស់ គោបានយកគោយន្ដមួយគ្រឿងមកដឹក គោដែលងាប់ក្នុងសភាពដាច់រយះជាបំណែកៗ ។
ម្ចាស់គោបានប្រាប់ថា គោដែលជាន់ មីនតោនផ្ទុះងាប់ខាងលើនេះពួកគាត់ ដឹកយកទៅធ្វើម្ហូបនិងប្រឡាក់ហាល ងៀត ។
បើតាមនគរបាលការពារព្រំដែន បាននិយាយថា ជារៀងរាល់ព្រឹកប្រជា ពលរដ្ឋរស់នៅតំបន់ខាងលើនេះបាន លែងគោចេញពីក្រោលឱ្យទៅស៊ីស្មៅ នៅពាសវាលពាសកាលដោយពុំសូវ មានអ្នកតាមឃ្វាលនោះទេ ។ នេះជា សំណាងហើយដែលម្ចាស់គោមិនទៅឃ្វាលដូចប្រជាពលរដ្ឋនៅតាម តំបន់មួយចំនួននោះបើសិនជាទៅឃ្វាលវិញប្រាកដជាស្លាប់ទាំង ម្ចាស់និងងាប់ទាំងគោមិនខាន។ មន្ដ្រី នគរបាលរូបនេះបានបន្ដថាស្នូរគ្រាប់ មីនដែលផ្ទុះឱ្យគោងាប់នេះមានសំឡេងខ្លាំងនិងរញ្ជួយដីហើយនៅតំបន់ខាងលើ នេះកន្លងទៅគ្រាប់មីនសល់ពីសម័យ សង្គ្រាមក៏បានធ្វើឱ្យប្រជាពលរដ្ឋអ្នកធ្វើ ស្រែចម្ការជួបគ្រោះថ្នាក់ស្លាប់របួសគ្រា ដែលកសិករភ្ជួរស្រែចម្ការប៉ះចំមីនកប់ នៅក្នុងដី។
នៅកន្លែងកើតហេតុប្រជាពលរដ្ឋ មួយចំនួនបានលើកឡើងថា សមត្ថកិច្ច និងមន្ដ្រីមន្ទីរជំនាញគួរតែរឹបអូសគោ ដែលងាប់ដោយសារផ្ទុះមីនតោននេះ យកទៅកប់ចោលព្រោះបើមើលសភាព សាច់គោមានជាតិផ្សែងរំសេវដែលមិន គួរយកទៅបរិភោគនោះទេ វាអាចប៉ះ ពាល់ដល់សុខភាព ៕
ដោយ៖ វិច្ឆិកា