ផឹកសុីស្រវឹងក្នុងបន្ទប់KARAOKE អរុណមុន្នីរស្នី​ រួចចាប់រំលោភនារីទទួលភ្ញៀវម្នាក់បានសម្រេចហើយគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ នារីបម្រើការខារ៉ាអូខេម្នាក់ ត្រូវបានសង្ស័យដែលជាភ្ញៀវចាប់រំលោភរហូតបានសម្រេច ហើយរត់ចេញមកឡើងជិះរ៉ឺម៉ក់កង់បីគេចខ្លួនបាត់ ទើបបង្កការភ្ញាក់ផ្អើលជាខ្លាំង​ កាលពីវេលាម៉ោង០០និង ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ ២០១៨ ស្ថិតនៅផ្ទះសំណាក់អរុណមុនី្នរស្មី និង KARAOKE The Dream ជាប់ផ្លូវបេតុងក្រោយវិទ្យាល័យហ៊ុនសែនចាក់អង្រែ ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីកន្លែងកើតហេតុខាងលើ បាន ឲ្យដឹងថា ជនសង្ស័យឈ្មោះ ពន្លក អាយុ២៨ឆ្នាំ ស្នាក់នៅ ម្ដុំចំការមន (អតីតអ្នកគ្រប់គ្រងបុគ្គលិកផ្ទះសំណាក់ និង KARAOKE ខាងលើ) តែដោយសារកន្លងមកជនសង្ស័យក៏ធ្លាប់ធ្វើសកម្មភាពប៉ុនប៉ងរំលោភនារីបម្រើការខារ៉ាអូខេនៅក្នុងបន្ទប់ខារ៉ាអូខេខាងលើដែរ តែមិនបានសម្រេច ហើយត្រូវម្ចាស់ផ្ទះសំណាក់ និង KARAOKE The Rain បញ្ឈប់ពីការងារជិតកន្លះឆ្នាំហើយ។ ដោយនៅថ្ងៃកើតហេតុជនសង្ស័យ បានមកជាភ្ញៀវជាមួយមិត្តភក្តិជាច្រើននាក់ ចូលផឹកស៊ីច្រៀងលេងតាំងពីម៉ោងជិត១០ព្រឹកឯណោះ ដោយផឹកអស់៧កេះ និងបានគិតលុយរួច ៣ដងហើយ ទើបបន្តការផឹកស៊ី និងច្រៀងរហូតដល់ម៉ោងកើតហេតុតែម្ដង។

យោងតាមសំដីនារីរងគ្រោះឈ្មោះ គ.ល.ដ អាយុ២២ឆ្នាំ មុខរបរ បម្រើការខារ៉ាអូខេ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបនាងបានទៅចូលបម្រើភ្ញៀវដែលចូលផឹកស៊ីនិងច្រៀងខារ៉ាអូខេ នៅបន្ទប់លេខ 888 ដូចធម្មតា ដោយមាននារីដទៃទៀត មកអង្គុយបម្រើភ្ញៀវដូចគ្នាដែរ ផឹកអស់មួយកេះ រួចភ្ញៀវខ្លះក៏ស្រវឹងសុំចេញទៅផ្ទះអស់ រីឯមិត្តភក្តិជនសង្ស័យ ២នាក់ទៀតក៏ស្រវឹងបានចេញទៅដេកនៅផ្ទះសំណាក់ខាងលើមុនអស់ នៅសល់តែជនសង្ស័យ និងរូបនាងក៏ស្រវឹង ជនសង្ស័យដើរទៅបន្ទប់ទឹករួចចេញមកវិញក៏ចាក់សោទ្វារបន្ទប់ខារ៉ាអូខេ ហើយស្ទុះមក ចាប់ឱបថើប នាងក៏ស្រែកហើយបោកកែវ បោកចាន អោយគេលឺដែរ តែក្នុងបន្ទប់លឺតែភ្លេងទើបមិនមានអ្នកណាដឹង បន្ទាប់មក ជនសង្ស័យក៏ស្ទុះមកវាយនាង៣ដៃ ចំចុងដង្ហើម រូបនាងត្រូវជនសង្ស័យសង្កត់ជាប់។

បន្ទាប់មក ជនសង្ស័យក៏បានបើកទ្វារបន្ទប់ដើរចុះមក យ៉ាងលឿនធ្វើដូចធម្មតា រីឯនារីរងគ្រោះបានដើរ ចេញមកជួបនារីជាប្អូនធម៌ធ្វើការជាមួយគ្នា ហើយក៏ បានស្រែកប្រាប់អោយសន្តិសុខជួយចាប់ដែរ តែគ្រាន់ឃើញភ្លាម ជនសង្ស័យក៏បានរត់ឡើង រ៉ឺម៉កកង់បីជិះចេញទៅបាត់ហើយ ទើបបង្កឲ្យមានការ ភ្ញាក់ផ្អើលឡើងតែម្ដង។ ចំណែកសន្តិសុខ ក៏បានឡើងទៅហៅមិត្តភក្តិជនសង្ស័យ២នាក់ ដែលស្រវឹងទៅដេកមុននៅបន្ទប់ដែលបានកក់បន្ទប់ចំនួន៣បន្ទប់នោះចុះមកនិយាយគ្នា។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកកន្លែងកើតហេតុ សាកសួរនារីរងគ្រោះ រួចនាំខ្លួនបុរស២នាក់ ជាមិត្តភក្តិជនសង្ស័យ ទៅធ្វើការសាកសួរនៅប៉ុស្តិ៍។ ចំណែកនារីរងគ្រោះក៏ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ចាក់អង្រែក្រោមឲរួចហើយ។

បច្ចុប្បន្ន សមត្ថកិច្ច កំពុងស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោស តាមច្បាប់ឲ្យទាល់តែបាន៕ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print