នាវាដឹកប្រេងប៉ះនឹងនាវាដឹកទំនិញ ឆាបឆេះយ៉ាងខ្លាំងនៅសមុទ្រចិន

ចែករំលែក៖

ហេតុការណ៍គ្រោះថ្នាក់នាវាបុកគ្នា រវាងនាវាដឹកប្រេងនិងនាវាដឹកទំនិញ​ បណ្តាលឲ្យមនុស្ស ៣២នាក់បាត់ខ្លួន និង ២១នាក់សង្គ្រោះទាន់ពេលវេលា។
សារព័ត៌មានចិនបានផ្សាយថា៖ កម្លាំងជួយសង្គ្រោះកំពុងតែស្វែងរក នាវឹកដែលបាត់ខ្លួនទាំង៣២នាក់ ក្រោយការប៉ះទង្គិចរវាងនាវាដឹកប្រេង បំពាក់ទង់ជាតិ​ Panama និងនាវាដឹកទំនិញរបស់ចិន​។
ក្រសួងចរាចរណ៍ចិនបានឲ្យដឹងថា​៖ ហេតុការណ៍គ្រោះថ្នាក់កើតឡើងនៅវេលាម៉ោង ២០ថ្ងៃទី​៦ខែមករា​ ស្ថិតនៅតំបន់សមុទ្រ ក្នុងដែនអធិបតេយ្យរបស់ចិន​។ នាវឹកដែលបាត់ខ្លួន មាន​ជនជាតិអីរ៉ង​៣០នាក់ និងជនជាតិបង់ក្លាដេស ​២នាក់ ស្ថិតនៅលើនាវាដឹកប្រេងទាំងអស់​ ដែលមានឈ្មោះថា​ Sanchi ។​ នាវាដឹកប្រេងដែលជួបគ្រោះថ្នាក់មានប្រវែង​២៧៤ម៉ែត្រ​ ជារបស់ក្រុមហ៊ុន អីរ៉ង កំពុងដឹកប្រេង ១៣៦ពាន់តោនពីប្រទេសអីរ៉ងទៅកាន់កូរ៉េខាងត្បូង។
ក្នុងពេលជាមួយគ្នានោះ នាវឹក២១នាក់នៅលើនាវាដឹកទំនិញ​ CF Crystal ​ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ។ នាវាដឹកទំនិញខាងលើ មានប្រវែង​២២៥ម៉ែត្រ​ កំពុងតែដឹក ទំនិញ​៦៤ពាន់តោន ពីអាមេរិកទៅកាន់ ប្រទេសចិន។
ក្រសួងចារាចរណ៍ចិនបានឲ្យដឹងថា ហេតុការណ៍ប៉ះទង្គិចគ្នាខាងលើ​បានធ្វើឲ្យនាវា​ Sanchi ​ឆាប់ឆេះយ៉ាងខ្លាំង ហើយ លិចហូប្រេងចូលសមុទ្រ បង្ករផលប៉ះពាល់យ៉ាងខ្លាំង​។ កម្លាំងទាហានចិនក៏បានបញ្ជូន នាវាជួយសង្គ្រោះ​៥គ្រឿង និង នាវាទប់ស្កាត់​ ការលិចហៀប្រេងចូលសមុទ្រ​៣គ្រឿងទៅកាន់កន្លែងកើតហេតុ។ ជាមួយគ្នានេះ ភាគីកូរ៉េខាងត្បូង ក៏បានបញ្ជូននាវា១គ្រឿង និង យន្តហោះមួយគ្រឿងដើម្បីសហការជាមួយចិនស្វែងរកជួយសង្គ្រោះនាវឹក៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print